សត្តបុគ្គលនៃ ថ្ងៃទី12 ខែមិថុនា

THE VENERABLE ONUPHRIUS THE GREAT


សត្តអ្នកបួសផ្ដាច់ខ្លួនពីលោកិយដ៏វិសុទ្ធនេះបានរស់នៅក្នុងវាលរហោឋានអស់រយៈពេល ៦០ ឆ្នាំពេញ មុនពេលដែលសង្ឃប៉ាហ្វនូទីអ៊ូស (Paphnutius) មកជួបគាត់។ សក់ និងពុកមាត់របស់គាត់វែងរហូតដល់ដី ហើយរាងកាយរបស់គាត់ ដោយសារការរស់នៅឥតខោអាវ រយៈពេលយូរ បានដុះរោមវែងគ្របពេញ។ សក់ទាំងអស់របស់គាត់ស ដូចព្រិល ហើយរូបរាងទាំងមូលរបស់គាត់ភ្លឺថ្លា ខ្ពស់សម្បើម និងអស្ចារ្យ។


ពេលឃើញសង្ឃប៉ាហ្វនូទីអ៊ូស សត្តអូនូហ្វ្រីអ៊ូសបានហៅឈ្មោះគាត់ ហើយប្រាប់អំពីជីវិត របស់គាត់នៅវាលរហោឋានទៅលោក។ ទេវទូតអ្នករក្សា របស់គាត់បានបង្ហាញខ្លួនមក ហើយនាំគាត់មកកាន់ទីនេះ។ អស់រយៈពេលយ៉ាងយូរ គាត់បរិភោគតែដំណាំបន្លែ ដែលគាត់រកឃើញដែលកម្រមាននៅវាលរហោឋាន។ ក្រោយពេលដែលគាត់បានយកឈ្នះការប្រជែងយ៉ាងខ្លាំងក្លាជាមួយការល្បួងរបស់អារក្ស ហើយចិត្តរបស់គាត់បានរឹងមាំយ៉ាងពេញលេញក្នុងសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ទេវទូតនៃព្រះបាននាំនំប៉័ងមកជាអាហារដល់គាត់។ លើសពីនេះ ដោយការផ្គត់ផ្គង់ដ៏ល្អពីព្រះជាម្ចាស់ មានដើមត្នោតមួយដុះនៅជិតកុដិរបស់គាត់ ដែលផ្ដល់ផ្លែជាច្រើន ហើយប្រភពទឹកដ៏មានជីវិត ក៏បានហូរកើតឡើងនៅទីនោះ។


ទោះជាយ៉ាងណា សត្តអូនូហ្វ្រីអ៊ូសបានមានប្រសាសន៍ថា៖ «ខ្ញុំព្រះករុណាភាគច្រើនចិញ្ចឹមខ្លួន និងបំពេញជាតិទឹកដោយព្រះបន្ទូលដ៏ពិរោះរបស់ព្រះជាម្ចាស់។»


នៅពេលសង្ឃប៉ាហ្វនូទីអ៊ូសសួរអំពីរបៀបដែលោកទទួលសម្ព័ន្ធភាពដ៏វិសុទ្ធ (Holy Communion) សត្តអ្នកនិវត្តន៍បានឆ្លើយថា ទេវទូតរបស់ព្រះជាម្ចាស់តែងយក សម្ព័ន្ធភាពដ៏វិសុទ្ធ មកជូនគាត់រាល់ថ្ងៃសៅរ៍។ ថ្ងៃបន្ទាប់ សត្តជរានេះបានប្រាប់សង្ឃប៉ាហ្វនូទីអ៊ូសថា នេះជាថ្ងៃដែលគាត់នឹងចាកចេញពីលោកនេះ។ គាត់លុតជង្គង់ចុះ ហើយអធិស្ឋានដល់ព្រះ ហើយបានប្រគល់ជិវិតរបស់គាត់ទៅដល់ព្រះ។ នៅពេលនោះ សង្ឃប៉ាហ្វនូទីអ៊ូសបានឃើញពន្លឺស្ថានសួគ៌ភ្លឺចែងចាំងលើរូបកាយដ៏វិសុទ្ធរបស់គាត់ ហើយលឺសំឡេងចម្រៀងរបស់កងទេវទូត។

បន្ទាប់ពីបានបញ្ចុះសពរបស់សត្តអូនូហ្វ្រីអ៊ូសដោយកិត្តិយស សង្ឃប៉ាហ្វនូទីអ៊ូសបានត្រឡប់ទៅសង្ឃស្ថានវិញ ដើម្បីធ្វើជាសាក្សីរស់ រៀបរាប់ដល់អ្នកដទៃអំពីជីវិតអស្ចារ្យរបស់សត្តអ្នកបួសផ្ដាច់ខ្លួននេះ ព្រមទាំងការផ្គត់ផ្គង់ដ៏អស្ចារ្យរបស់ព្រះចំពោះអ្នកដែលបានបូជាខ្លួនចំពោះការបំរើព្រះយ៉ាងពេញលេញ។ សត្តអូនូហ្វ្រីអ៊ូសបានទទួលមរណភាពក្នុងឆ្នាំ ៤០០ នៃគ.ស.