សត្ត ព្យាការី អេលីសេ (Elisha) ដ៏វិសុទ្ធ
THE HOLY PROPHET ELISHA

សត្តព្យាការីអេលីសេបានរស់នៅក្នុងសម័យ ៩០០ ឆ្នាំមុនព្រះគ្រិស្ត។ ពេលព្រះអម្ចាស់សប់ព្រះហឫទ័យ យកព្យាការីអេលីយ៉ា (Elijah) ដែលមានវ័យចំណាស់ទៅកាន់ទ្រង់ ព្រះអង្គបានប្រកាសដល់គាត់ថា ទ្រង់បានជ្រើសរើសអេលីសេ បុត្រលោកសាហ្វាត (Shaphat) ពូជស្តេចរ៉ូបែន (Reuben) ពីក្រុងអាបែលមេហូឡា (Abel-Meholah) ជាអ្នកស្នងតំណែងព្យាការីរបស់គាត់។ អេលីយ៉ាបានប្រាប់អេលីសេអំពីព្រះហឫទ័យរបស់ព្រះ ហើយបានដាក់ស្បៃព្រះហស្ថ (mantle) របស់គាត់លើអេលីសេ ដោយសូមព្រះជាម្ចាស់ឲ្យប្រទានព្រះគុណព្យាការីដ៏ច្រើនជាងគាត់ទ្វេដង។
អេលីសេបានចាកចេញពីផ្ទះនិងគ្រួសារភ្លាម ហើយដើរតាមអេលីយ៉ា។ ពេលព្រះអម្ចាស់យកអេលីយ៉ាទៅដោយរទេះភ្លើង (fiery chariot) អេលីសេបាននៅតែបន្តតំណែងព្យាការីដោយអំណាចខ្លាំងក្លាជាងអេលីយ៉ាទៅទៀត។ ដោយសេចក្តីបរិសុទ្ធនិងសេចក្តីអង់អាច អេលីសេបានស្មើនឹងព្យាការីដ៏អស្ចារ្យបំផុត ហើយដោយអំណាចអព្ភូតហេតុដែលព្រះជាម្ចាស់បានប្រទានដល់គាត់ អេលីសេបានលើសព្យាការីទាំងអស់។
អព្ភូតហេតុដែលអេលីសេបានធ្វើ
- គាត់បានញែកទឹកដីស្ទឹងយ័រដាន់ (Jordan) ដូចលោកម៉ូសេធ្លាប់ញែកសមុទ្រក្រហម។
- គាត់បានធ្វើអោយទឹកដែលចត់នៅក្រុងយេរីខូ (Jericho) អាចផឹកបាន។
- គាត់បាននាំទឹកចូលក្នុងអូរដែលបានជីក ក្នុងអំឡុងសង្គ្រាមជាមួយជនជាតិម៉ូអាប់ (Moabites)។
- គាត់បានធ្វើអោយប្រេងក្នុងឆ្នាំងរបស់ស្ត្រីមេម៉ាយក្រីក្រកើនឡើងច្រើន។
- គាត់បានធ្វើអោយកូនប្រុសរបស់ស្ត្រីស៊ូណាម៉ៃ (Shunammite) រស់ពីស្លាប់មកវិញ។
- គាត់បានអោយអាហារទៅដល់មនុស្សមួយរយនាក់ ដោយនំប័ងតូចៗ ២០ ដុំ។
- គាត់បានព្យាបាលនាយទាហានណាអាម៉ាន (Naaman) ពីជំងឺឃ្លួង។
- គាត់បានហៅជំងឺឃ្លួងឲ្យចុះមកនៅលើអ្នកបំរើហ្គេហាស៊ី (Gehazi) ដោយសារសេចក្តីលោភលន់របស់គេ។
- គាត់បានធ្វើអោយកងទ័ពស៊ីរី (Syrian) ទាំងមូលខ្វាក់ ហើយបង្ខំអោយកងទ័ពមួយទៀតរត់ខ្ចាត់ខ្ចាយ។
- គាត់បានព្យាករព្រឹត្តិការណ៍ជាច្រើនទាំងសម្រាប់ជាតិ និងបុគ្គល។
សត្តព្យាការីអេលីសេបានទទួលមរណភាពក្នុងវ័យចំណាស់ណាស់។
