សត្តបុគ្គលនៃ ថ្ងៃទី16 ខែមិថុនា

SAINT TIKHON, BISHOP OF AMATHUS


សត្តទីខន គឺជាអ្នកធ្វើអព្ភូតហេតុ។ ក្រោយពីសម្ដេចម្នេអ៊ូនីយ៉ុស (Mnemonius) ដ៏មានព្រះពរចូលទិវង្គត សត្តទីខនត្រូវបានបានជ្រើសរើស ដោយឯកច្ឆន្ទៈជាអគ្គប៊ីស្សបនៃអាម៉ាធូស ហើយត្រូវបានសម្ផោធដោយសម្ដេចអេភីផានីអ៊ូស (Epiphanius) ដ៏ល្បីល្បាញ។ សេចក្តីបរិសុទ្ធនិងសេចក្តីស្រលាញ់របស់គាត់ក្នុងការការពារសាសនាអរតូដក់្ស បានធ្វើឱ្យគាត់សមរម្យសម្រាប់តំណែងនេះ។


នៅសម័យនោះ មានជនដែលគោរពសាសនាព្រះក្លែងក្លាយ នៅលើកោះសុីប។ ដោយសេចក្តីអង់អាចដូចសាវ័ក សត្តទីខនបានខិតខំបំប្លែងអ្នកមិនជឿទៅជាអ្នកជឿ ហើយគាត់បានទទួលជោគជ័យយ៉ាងខ្លាំងក្លា។ ក្រោយពីបានខំប្រឹងប្រែងយូរអង្វែងក្នុងចំការរបស់ព្រះអម្ចាស់ សត្តទីខនបានចូលទិវង្គតក្នុងព្រះគ្រិស្ត នៅប្រហែលសករាជ ៤២៥។ គាត់ត្រូវបានគេហៅថា អ្នកធ្វើអព្ភូតហេតុ ដោយសារអព្ភូតហេតុជាច្រើនដែលគាត់បានធ្វើពេលនៅរស់។


អព្ភូតហេតុរបស់សត្តទីខន

ឪពុករបស់គាត់ជាអ្នកដុតនំ។ នៅពេលឪពុកគាត់ចេញទៅក្រៅ សត្តទីខនតែងចែកនំដោយឥតគិតថ្លៃដល់អ្នកក្រីក្រ។ ពេលឪពុករិះគន់គាត់ សត្តទីខនបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយឃ្លាំងស្រូវរបស់ពួកគាត់បានពេញយ៉ាងខ្លាំង រហូតដល់ពិបាកបើកទ្វារ។

គាត់បានដាំមែកទំពាំងបាយជូរដែលរីងស្ងួតមួយ ប៉ុន្តែវាបានចាប់ផ្ដើមបែកផ្កាស្លឹក និងចេញផ្លែ។