សត្តបុគ្គលនៃ ថ្ងៃទី18 ខែមិថុនា

THE HOLY MARTYR LEONTIUS


សត្តលេអុងទិយុស គឺជាមេបញ្ជាកាទ៍ពររ៉ូម៉ាំងមួយរូបនៅក្រុងទ្រីពូលី (Tripoli) នៅភូនិកា (Phoenicia) ក្នុងរាជ្យអធិរាជវេស្ប៉ាស៊ីអាន (Vespasian)។ លោកកើតនៅហេល្លាស (Hellas, ក្រិក) ហើយជាមនុស្ស «ដ៏មានកម្លាំងកាយអស្ចារ្យ មានអំណាច មានកម្លាំងខ្លាំងក្លា និងក្លាហានក្នុងសមរភូមិ»។ អាដ្រីយ៉ាន់ (Hadrian) ជាអ្នករដ្ឋបាលនៃអធិរាជ បានចាត់កងទ័ពមួយក្រុមអោយចាប់សត្តលេអុងទិយុស ព្រោះអាដ្រីយ៉ាន់ជាសត្រូវដ៏ផ្ដូរផ្ដាច់និងជាអ្នកបៀតបៀនគ្រីស្ទាន។


ក្នុងពេលធ្វើដំណើរ ហ៊ីប៉ាទិយុស (Hypatius) មេទ័ពនៃកងកម្លាំងនោះ បានកើតជំងឺ ដោយគ្រុនក្តៅខ្លាំង ធ្វើឱ្យកងទ័ពត្រូវធ្វើដំណើរយឺត។ នៅពេលយប់មួយ ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនដល់ហ៊ីប៉ាទិយុស ហើយមានបន្ទូលថា៖ «បើអ្នកចង់បានសុខភាពល្អវិញ អ្នកត្រូវស្រែកឡើងចំពោះមេឃបីដងជាមួយនឹងកងទ័ពរបស់អ្នកថា៖ “ឱ ព្រះជាម្ចាស់នៃលេអុងទិយុស សូមជួយខ្ញុំផង!”»


ហ៊ីប៉ាទិយុសបានប្រាប់ដៃគូ របស់គាត់ពីនិមិត្តនេះ ហើយពួកគេទាំងអស់គ្នាបានស្រែកតាមពាក្យទេវទូត ភ្លាមនោះ ហ៊ីប៉ាទិយុសបានជាសះស្បើយ។ អព្ភូតហេតុអស្ចារ្យនេះធ្វើឱ្យអស់សេនាទាហានទាំងអស់ភ្ញាក់ផ្អើល ជាពិសេសមានអ្នកដ៏ឆ្នើមម្នាក់ឈ្មោះ ថេអូឌុលុស (Theodulus)​​។ បន្ទាប់មក ហ៊ីប៉ាទិយុស និងថេអូឌុលុស បានចេញទៅមុនកងទ័ពដ៏ទៃដើម្បីទៅរកសត្តលេអុងទិយុស។ សត្ត លេអុងទិ យុស បានទទួលពួកគេដោយសប្បុរសធម៌ ហើយបម្រើពួកគេ។ ពេល លោកបានបកស្រាយអំពីជំនឿគ្រីស្ទានដល់ពួកគេ ចិត្តរបស់ពួកគេក៏បានឆេះឆួលដោយសេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទ។ ពេលនោះ មានពពកភ្លឺមួយចុះមកលើហ៊ីប៉ាទិយុស និងថេអូឌុលុស ហើយមានសន្សើម ធ្លាក់ពីពពកនោះមកលើពួកគេ។ វាគឺជាព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ដែលបានកំពុងធ្វើពិធីជ្រមុជទឹកដល់ពួកគេ។ សត្ត លេអុងទិយុសបានមានប្រសាសន៍ថា៖ «ក្នុងនាមព្រះត្រៃឯកដ៏វិសុទ្ធ៖ ព្រះវបិតា ព្រះរាជបុត្រ និងព្រះវិញ្ញាណដ៏វិសុទ្ធ។»


អាឌ្រីយ៉ាន់ដ៏អាក្រក់ ដែលដឹងថាហ៊ីប៉ាទិយុស និងថេអូឌុលុសបានក្លាយជាគ្រីស្ទាន ក៏បានបញ្ជាឱ្យគេវាយពួកគេដោយគ្មានអាណិត ហើយប្រហារជីវិតដោយកាត់ក្បាលនឹងពូថៅ។ ដូច្នេះ ពួកគេទាំងពីរបានចូលទីវង្គតដោយភាពជាកូនខាងវិញ្ញាណរបស់សត្តលេអុងទិយុស។បន្ទាប់ មក អាឌ្រីយ៉ាន់បានបញ្ជារទណ្ឌកម្មដ៏ឃោរឃៅលើសត្តលេអុងទិយុស ប៉ុន្តែលោកនៅតែមាំមួនក្នុងជំនឿដ៏វិសុទ្ធ។ រាងកាយរបស់លោកពោរពេញដោយរបួស ប៉ុន្តែលោកនៅតែអធិស្ឋានដោយមោះមុតថា សូមព្រះជាម្ចាស់កុំចាកចោលលោក។ ក្នុងពេលទទួលទារុណកម្មដ៏សាហាវបំផុត ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួន ដើម្បីជួយលោកឱ្យមានកម្លាំងចិត្ត និង​សម្រាល​ទុក្ខ​គាត់។ ទីបំផុត អ្នកដាក់ទណ្ឌកម្មបានវាយសត្តលេអុងទិយុសដួល ហើយវាយរហូតដល់លោកបរិច្ចាគព្រលឹងដល់ព្រះជាម្ចាស់។


ការទទួលទារុណកម្មរបស់សត្តលេអុងទិយុសត្រូវបានឃើញដោយអ្នកការទូតម្នាក់ឈ្មោះ នូតារីយ៉ុស (Notarius) ដែលបានកត់ត្រាទុកអស់គ្រប់ហេតុការណ៍នេះលើសន្លឹកដែក ហើយដាក់ក្នុងផ្នូររបស់សត្តមរណសាក្សីនេះ។ សត្តលេអុងទិយុសបានទទួលមរណភាពដ៏ថ្លៃថ្នូរក្នុងឆ្នាំ ៧៣ នៃគ.ស.។