សត្តីមរណសាក្សីដ៏វិសុទ្ធ អាហ្គ្រីពីណា (Agrippina)
THE HOLY FEMALE-MARTYR AGRIPPINA

សត្តីអាហ្គ្រីពីណាបានកើត និងធំធាត់នៅទីក្រុងរ៉ូម។ តាំងពីក្មេង នាងបានបង្ហាត់ខ្លួនឯងឱ្យរស់នៅដោយស្របតាមដំណឹងល្អ ដោយបណ្ដេញក្លិនស្អុយនៃតណ្ហារចេញពីដួងចិត្ត ហើយបំពេញវាដោយក្លិនក្រអូបនៃសេចក្ដីបរិសុទ្ធ ព្រហ្មចារីភាព និងសុចរិតភាព(purity, virginity and chastity)។ នាងត្រូវបានរៀបការនឹងព្រះគ្រីស្ទ ហើយបានទទួលទារុណកម្មជាកូនក្រមុំនៃព្រះគ្រីស្ទក្នុងរាជ្យអធិរាជវ៉ាឡេរីអាន (Valerian)។ នាងត្រូវបានរងការវាយដំដោយរំពាត់រហូតដល់ឆ្អឹងបែកខ្ញែក។ ទេវទូតរបស់ព្រះបានបង្ហាញខ្លួនមកព្យាបាល និងពង្រឹងកម្លាំងនាង។ ក្រោមទារុណកម្មបន្ថែមទៀត សត្តីអាហ្គ្រីពីណាបានប្រគេនព្រលឹងដល់ព្រះជាម្ចាស់។ មានមិត្តជិតស្និតនាងម្នាក់ គឺវ៉ាសា (Vassa) ប៉ូឡា (Paula) និងអាហ្គាថូនីកា (Agathonica) បាននាំអដ្ឋិធាតុរបស់នាងទៅកោះស៊ីស៊ីលី (Sicily) ហើយបញ្ចុះដោយកិត្តិយស។ ព្រះវិហារមួយត្រូវបានកសាងនៅទីនោះ ឧទ្ទិសដល់សត្តីអាហ្គ្រីពីណា។អព្ភូតហេតុជាច្រើនមិនអាចរាប់បាន បានកើតឡើងតាមរយៈអដ្ឋិធាតុរបស់នាង។ ដោយអំណាចនោះ សូម្បីតែពួកហាហ្គារ៉េន (Hagarenes) ក៏ត្រូវបណ្ដេញចេញពីទីក្រុងដែលមានអដ្ឋិធាតុនាងសំរាកនៅ។ សត្តីអាហ្គ្រីពីណាបានទទួលមរណភាពក្នុងឆ្នាំ២៧៥ នៃគ.ស. ហើយបានទទួលមកុដនៃសិរីរុងរឿងនៅស្ថានបរមសុខ។
