សត្តបុគ្គលនៃ ថ្ងៃទី24 ខែមិថុនា

THE NATIVITY OF SAINT JOHN THE FORERUNNER AND BAPTIST OF THE LORD


មុនពេលអគ្គទេវទូតហ្គាប្រីអែល (Gabriel) បង្ហាញខ្លួនដល់ ម៉ារីព្រហ្មចារី (Mary) ដ៏វិសុទ្ធនៅភូមិណាហ្សារ៉ែត (Nazareth) ប្រាំមួយខែមុននោះ អគ្គទេវទូតដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នេះ បានបង្ហាញខ្លួនដល់លោកសាការី (Zacharias) បូជាចារ្យជាន់ខ្ពស់ នៅព្រះវិហារក្រុងយេរូសាឡឹម (Jerusalem)។ មុននឹងប្រកាសអំពីការផ្ដល់កំណើតដ៏អស្ចារ្យដោយម៉ារី ដែលនៅជាស្ត្រីព្រហ្មចារីមិនទាន់រៀបការ អគ្គទេវទូតនេះបានប្រកាសអំពីការផ្ដល់កំណើតដ៏អស្ចារ្យរបស់អ្នកស្រីអេលី‌សា‌បិត (Elizabeth) ដែលគ្មានកូន ហើយមានវ័យចំណាស់។ លោកសាការី មិនបានជឿភ្លាមៗលើពាក្យរបស់អ្នកនាំសារព្រះនោះទេ ហេតុនេះហើយបានជាអណ្ដាតរបស់គាត់រឹង មិនអាចនិយាយបានរហូតដល់៨ថ្ងៃក្រោយពេលសត្តយ៉ូហានកើត។ នៅថ្ងៃនោះ សាច់ញាតិរបស់សាការី និងអេលីសាបិតបានប្រមូលគ្នាដើម្បីធ្វើពិធីកាត់ស្បែក និងដាក់ឈ្មោះដល់កូន។ ពេលពួកគេសួរឪពុកថាតើចង់ដាក់ឈ្មោះកូនយ៉ាងណា ដោយសារគាត់មិនអាចនិយាយបាន លោកបានសរសេរនៅលើក្ដារថា៖ «យ៉ូហាន»។ ពេលនោះអណ្ដាតរបស់គាត់បានធូរ ហើយគាត់ចាប់ផ្ដើមនិយាយបាន។ផ្ទះរបស់សាការី ស្ថិតនៅលើខ្ពង់រាបរវាងបេត្លេហិម (Bethlehem) និងហេប្រុន (Hebron)។ ដំណឹងអំពីអង្គទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះហ្សាខារីយ៉ាស ព្រមទាំងការរឹងអណ្ដាត និងការធូរអណ្ដាតរបស់គាត់នៅពេលសរសេរឈ្មោះ «យ៉ូហាន» បានរីករាលដាលពាសពេញអ៊ីស្រាអែល។ ដំណឹងនេះសូម្បីតែព្រះអង្គម្ចាស់ហេរ៉ូដ (Herod) ក៏បានដឹងដែរ។ ហេតុដូច្នេះ ពេលហេរ៉ូដបញ្ជអោយទាហានទៅសម្លាប់កុមារនៅបេថ្លេហិម គេក៏បានបញ្ជអោយមនុស្សទៅទួលខ្ពង់រាបនោះ ទៅកាន់លំនៅគ្រួសារសាការី ដើម្បីសម្លាប់យ៉ូហានផងដែរ។ ប៉ុន្តែនាងអេលីសាបិតបានលាក់កូនយ៉ាងលឿន។ ដោយខឹងនឹងហេតុការណ៍នេះ ព្រះមហាក្សត្រហេរ៉ូដបានបញ្ជាអោយអ្នកប្រហារជីវិតរបស់គាត់ទៅរកសាការី នៅព្រះវិហារ ដើម្បីសម្លាប់គាត់ (ព្រោះកាលនោះ ជាវេនរបស់សាការី ម្ដងទៀតក្នុងការបំរើនៅព្រះវិហារយេរូសាឡឹម)។ សាការី ត្រូវបានសម្លាប់នៅចន្លោះវិមាន និងព្រះវិហារ ហើយឈាមរបស់គាត់កក និងក្លាយជាថ្មនៅលើក្ដារឥដ្ឋ ហើយស្ថិតនៅជាសាក្សីអស់កល្បជានិច្ចប្រឆាំងនឹងហេរ៉ូដ។ អេលីសាបិតបានលាក់ខ្លួនជាមួយកូននៅក្នុងគុហាមួយ ហើយនាងបានស្លាប់មិនយូរប៉ុន្មានក្រោយមក។ កុមារយ៉ូហាននៅតែម្នាក់ឯងក្នុងទីរហោឋាន ក្រោមការថែរក្សារបស់ព្រះជាម្ចាស់ និងអគ្គទេវទូតរបស់ព្រះអង្គ។