សត្តី មរណសាក្សី ហ្វេវ្រូនីយ៉ា ដ៏ជាទីគោរព (Febronia)
THE VENERABLE FEMALE-MARTYR FEBRONIA [FEVRONIA]

សត្តីហ្វេវ្រូនីយ៉ាគឺជាកូនស្រីរបស់លោកផ្រូស្វ័រូស (Prosphorus) ដែលជារដ្ធសភាមកពីទីក្រុងរ៉ូម។ ដើម្បីគេចវាងការរៀបការជាមួយបុរសមនុស្សមិនអមតៈ នាងបានសន្យាខ្លួនជាមួយព្រះយេស៊ូវ ហើយត្រូវបានបំបួសជាដូនជីនៅទិសខាងកើត ក្នុងទឹកដីអាសស៊ើរ (Assyria) នៅដូនជីស្ថានមួយដែលមីងរបស់នាងឈ្មោះប្រ្យែណា (Bryaena) ជាអ្នកគ្រប់គ្រង។ លីស៊ីម៉ាកុស (Lysimachus) កូនរបស់អភិជនម្នាក់ បានចង់រៀបការជាមួយហ្វេវ្រូនីយ៉ា។ ប៉ុន្តែដោយសារព្រះចៅឌីអូក្លេស៊ីយ៉ាន (Diocletian) សង្ស័យថាគាត់ជាគ្រីស្ទានដោយសម្ងាត់ គេក៏បញ្ជឱ្យលីស៊ីម៉ាកុសនិងពូរបស់គាត់ឈ្មោះស៊ីលីនុស (Silenus) ទៅទិសខាងកើត ដើម្បីចាប់ និងសម្លាប់គ្រីស្ទានទាំងអស់។ស៊ីលីនុសគឺឃោរឃៅដូចសត្វពាហនៈ ហើយបានសម្លាប់គ្រីស្ទានគ្រប់ទីកន្លែងដោយគ្មានអាណិតអាសូរ។ ផ្ទុយទៅវិញ លីស៊ីម៉ាកុសបានជួយសង្គ្រោះគ្រីស្ទានតាមដែលអាចធ្វើបាន ហើយបានលាក់ពួកគេពីពូដ៏ឃោរឃៅរបស់គាត់។
ក្រោយពីបំផ្លាញគ្រីស្ទាននៅក្រុងប៉ាល់ម៉ារ៉ា (Palmyra) ស៊ីលីនុសបានមកដល់ក្រុងនីស៊ីប៊ីស (Nisibis) ដែលនៅជិតនោះមានដូនជីស្ថានមួយដែលមានដូនជី៥០អង្គ ក្នុងនោះមាននាងហ្វេវ្រូនីយ៉ាផងដែរ។ ទោះបីនាងមានអាយុតែ២០ឆ្នាំ នាងត្រូវបានគេគោរពដោយសារភាពស្លូតបូត ប្រាជ្ញា និងការបរិសុទ្ធរបស់នាង។នៅដូនជីស្ថាននេះ ពួកគេបានអនុវត្តតាមវិធានរបស់អ្នកគ្រប់គ្រងមុន គឺសត្តីផ្លាតូនីដា (Platonida) ដែលបានកំណត់ថា រាល់ថ្ងៃសុក្រត្រូវឧទ្ទិសដល់ការអធិស្ឋាន និងការអានគម្ពីរដ៏វិសុទ្ធ ដោយមិនធ្វើការងារផ្សេងៗ។ ប្រ្យែណា បានតែងតាំងហ្វេវ្រូនីយ៉ាអោយអានគម្ពីរដល់ដូនជី ខណៈពេលនាងអង្គុយនៅពីក្រោយវាំងនន ដើម្បីកុំអោយនរណាមួយបែកអារម្មដោយសារភាពស្រស់ស្អាតនៃមុខរបស់នាង។ឮដំណឹងអំពីនាងហ្វេវ្រូនីយ៉ា ស៊ីលីនុសបានបញ្ជាឱ្យគេនាំនាងមកជំនុំជម្រះ។ ប៉ុន្តែនៅពេលសត្តីវិសុទ្ធមិនព្រមបដិសេធព្រះគ្រីស្ទ ឬរៀបការជាមួយបុរសមិនអមតៈនេះ ស៊ីលីនុសក៏បញ្ជាឱ្យគេវាយដំនាង បំបាក់ធ្មេញ កាត់ដៃ កាត់ទ្រូង និងជើង ហើយទីបញ្ចប់ក៏សំលាប់នាង ដោយយកដាវចាក់នាង។ ប៉ុន្តែទណ្ឌកម្មពីព្រះជាម្ចាស់បានធ្លាក់មកលើអ្នកដាក់ទារុណកម្មនៅថ្ងៃនោះដែរ៖ អារក្សបានចូលក្នុងខ្លួនគាត់ ហើយគាត់បានរងភាពភ័យខ្លាចយ៉ាងខ្លាំង។ ក្នុងភាពភ័យនេះ គាត់បានបុកក្បាលទៅនឹងសសរម៉ាប៊ី ហើយស្លាប់មួយរំពេច។លីស៊ីម៉ាកុសបានបញ្ជាឱ្យគេប្រមូលសពនាងហ្វេវ្រូនីយ៉ា និងនាំត្រឡប់ទៅដូនជីស្ថានវិញ ហើយត្រូវបានបញ្ចុះដោយកិត្តិយស។ លីស៊ីម៉ាកុស និងទាហានជាច្រើនបានទទួលពិធីជ្រមុជទឹក។ សព្វរបស់សត្តីហ្វេវ្រូនីយ៉ា បានផ្តល់ការព្យាបាលជាច្រើន ហើយនាងបានបង្ហាញខ្លួននៅថ្ងៃបុណ្យរបស់នាង ហើយឈរនៅកន្លែងធម្មតារបស់នាងក្នុងចំណោមដូនជី ដែលពួកគេទាំងអស់គ្នាមើលនាងទាំងភ័យខ្លាច និងអំណរ។សត្តីហ្វេវ្រូនីយ៉ាបានទទួលមរណភាពដ៏ថ្លៃថ្នូរ និងបានចូលទៅកាន់សុភមង្គលអស់កល្បជានិច្ចក្នុងឆ្នាំ៣១០ គ.ស. ហើយនៅឆ្នាំ៣៦៣ គ.ស. ធាតុរបស់នាងត្រូវបានយកទៅទីក្រុងកុងស្តង់ទីនូប៉ុល (Constantinople)។
