សត្ត ដាវីដ (David) ដ៏គួរអោយគោរព
THE VENERABLE DAVID

ដាវីដ (David) កើតនៅក្នុងទីក្រុងថេស្សាឡូនីក (Thessalonica)។ ដំបូងគាត់បានរស់នៅក្នុងជីវិតជាអ្នកបួសនៅជិតទីក្រុងថេស្សាឡូនីក ក្នុងផ្ទះតូចមួយដែលសង់នៅក្រោមដើមអាល់ម៉ុង។ ក្រោយមក គាត់បានបន្តរស់នៅជាអ្នកបួសនៅតំបន់ថេស្សាលី (Thessaly)។ គាត់បានបន្សុតខ្លួនឯងយ៉ាងខ្លាំងក្លាតាមរយៈការតមអាហារ ការអធិស្ឋានភ្ញាក់រលឹកពេញមួយយប់ រហូតដល់គាត់បានទទួលព្រះគុណដ៏អស្ចារ្យពីព្រះជាម្ចាស់។
មានពេលមួយ គាត់បានយកធ្យូងដែលកំពុងឆេះមកដាក់លើដៃ ហើយដាក់គ្រឿងក្រអូបលើធ្យូង បំពងផ្សែងថ្វាយព្រះចៅអធិរាជ ដោយដៃរបស់គាត់មិនរងរបួសអ្វីឡើយ។ ព្រះចៅអធិរាជ កាលបើឃើញដូច្នេះ ក៏លំឱនកាយសំពះគាត់ដល់ដី។ ប្រជាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការណ៍អស្ចារ្យជាច្រើនរបស់គាត់។ គាត់បានទទួលមរណភាពយ៉ាងស្ងប់ស្ងាត់ ហើយបានឡើងទៅកាន់សុភមង្គលអស់កល្បជានិច្ចក្នុងឆ្នាំ ៥៤០ នៃគ្រិស្តសករាជ។
