សត្តបុគ្គលនៃ ថ្ងៃទី28 ខែមិថុនា

THE HOLY MARTYRS CYRUS AND JOHN


សត្តមរណសាក្សីទាំងពីរនេះត្រូវបានគោរពរំលឹកនៅថ្ងៃទី៣១ ខែមករា ដែលមានពិពណ៌នាអំពីជីវិត និងការឈឺចាប់របស់ពួកគេនៅក្នុងកាលបរិច្ឆេទនេះ។ ប៉ុន្តែ ថ្ងៃទី២៨ ខែមិថុនា គឺជាការរំលឹកដល់ការប្ដូរទីតាំងនៃសពពួកគាត់ពីកានុប (Canopus) ទៅមេនុធិស (Menuthis) ព្រមទាំងអព្ភូតហេតុជាច្រើនដែលបានកើតឡើងតាមរយៈសពដ៏វិសុទ្ធរបស់ពួកគាត់។


សត្តគីរីល (Cyril) សម្ដេចប៉ាទ្រីអាក្ខនៃទីក្រុងអាឡិចសង់ឌ្រី (Patriarch of Alexandria) បានអធិស្ឋានដោយឆេះឆួលទៅកាន់ព្រះជាម្ចាស់ ដើម្បីកម្ចាត់អំពើអប្រីយ៍នៃការគោរពព្រះក្លែងក្លាយក្នុងទីក្រុងមេនុធិស ដែលជាទីតាំងនៃព្រះវិហារពួកអារក្សនិយម ហើយជាកន្លែងដែលអំណាចអារក្សគ្រប់គ្រង។ ទេវទូតមួយអង្គបានបង្ហាញខ្លួនដល់សម្ដេចប៉ាទ្រីអាក្ខ ហើយប្រាប់ថា មេនុធិសនឹងស្អាតផូរផង់ពីសៅហ្មង បើសិនជាលោកធ្វើការប្ដូរទីតាំងសពរបស់វិសុទ្ធមរណសាក្សីគីរុស និងយ៉ូហានទៅទីនោះ។ សម្ដេច ប៉ាទ្រី អាក្ខ បានធ្វើតាមភ្លាមៗ៖ លោកបានដង្ហែសពពួកគាត់មកកាន់មេនុធិស ហើយសាងសង់ព្រះវិហារមួយនៅទីនោះ ដើម្បីគោរពសត្តមរណសាក្សីទាំងពីរ។


តាមរយៈសពវិសុទ្ធរបស់ពួកគាត់ មានអព្ភូតហេតុអស្ចារ្យជាច្រើនកើតឡើង៖

  • អាម៉ូនីអ៊ូស (Ammonius) បុត្ររបស់យូលីអាន (Julian) អភិបាលទីក្រុងអាឡិចសង់ឌ្រី បានជាសះស្បើយពីជំងឺស្បែករលួយ។
  • ថេអូដ័រ (Theodore) ម្នាក់បានភ្លឺភ្នែកវិញពីភាពខ្វាក់។
  • អ៊ីស៊ីដ័រ (Isidore) នៃម៉ៃអ៊ូម៉ា (Maiuma) បានជាសះស្បើយពីជំងឺថ្លើម។​ ប្រពន្ធរបស់ថេអូដ័រ បានជាសះស្បើយពីការពុល។
  • អេហ្គេនី (Eugenia) ម្នាក់បានជាសះស្បើយពីជំងឺសំពោក។
  • និងមានមនុស្សជាច្រើនទៀតដែលបានជាសះស្បើយពីជំងឺនិងទុក្ខវេទនាផ្សេងៗ ដោយសារសពវិសុទ្ធរបស់ពួកគាត់។ ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងឆ្នាំ៤១២ នៃគ្រិស្តសករាជ។