សាវ័កដ៏វិសុទ្ធ ពេត្រុស (Peter)
THE HOLY APOSTLE PETER

ពេត្រុស (Peter) គឺជាបុត្ររបស់យ៉ូណាស (Jonah) និងជាបងប្អូនរបស់សាវ័កអង់ដ្រេ (Andrew) ដែលជាសាវ័កដែលត្រូវបានព្រះគ្រិស្តហៅមុនគេ។ គាត់ជាកូនរបស់ស៊ីមេអ៊ូន (Simeon) មកពីទីក្រុងបេតសាយដា (Bethsaida)។ ពេត្រុសធ្លាប់ជាអ្នកនេសាទត្រី ហើយដើមឡើយមានឈ្មោះថា ស៊ីម៉ូន (Simon)។ ប៉ុន្តែព្រះអម្ចាស់បានសព្វព្រះទ័យដាក់ឈ្មោះថ្មីឱ្យគាត់ថា កេផាស (Cephas) ឬ ពេត្រុស (Peter) ដែលប្រែថា ថ្ម។
“គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស” នេះ ប្រែថា សិលា*)។”
(យ៉ូហាន ១:៤២)
គាត់ជាសាវ័កដំបូងគេដែលបានប្រកាសជំនឿយ៉ាងច្បាស់លាស់ក្នុងព្រះអម្ចាស់យេស៊ូ ដោយពោលថា៖
«លោកគឺជាព្រះគ្រិស្ត ជាព្រះបុត្រារបស់ព្រះដ៏មានជីវិត។»
(ម៉ាថាយ ១៦:១៦)
សេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះអម្ចាស់គឺខ្លាំងក្លា ហើយជំនឿរបស់គាត់កាន់តែរឹងមាំឡើង។ កាលព្រះអម្ចាស់ត្រូវបានគេយកទៅកាត់ក្តី ពេត្រុសបានបដិសេធព្រះអង្គចំនួនបីដង។ ប៉ុន្តែបន្ទាប់ពីគាត់ក្រឡេកមើលព្រះភក្ត្រព្រះអម្ចាស់ ពេត្រុសក៏ពោរពេញដោយសេចក្តីខ្មាស និងការកែប្រែចិត្ត។ បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធចុះមកលើពួកសាវ័ក ពេត្រុសបានក្លាយជាអ្នកប្រកាសដំណឹងល្អដ៏ក្លាហាន និងមានអំណាច។ បន្ទាប់ពីការអធិប្បាយមួយរបស់គាត់នៅក្រុងយេរូសាឡិម មានអ្នកជាច្រើនរយៈចំនួន ៣,០០០ នាក់ បានជឿ និងទទួលពិធីជ្រមុជទឹក។ គាត់បានផ្សព្វផ្សាយដំណឹងល្អនៅប៉ាឡេស្ទីន (Palestine) ជាយទ្វីពអាស៊ី (Asia Minor) អ៊ីលីរី (Illyria) និងអ៊ីតាលី (Italy)។
ពេត្រុសបានធ្វើការណ៍អស្ចារ្យជាច្រើន៖
- ព្យាបាលអ្នកឈឺ
- ធ្វើអោយមនុស្សរស់ពីស្លាប់
- សូម្បីតែស្រមោលរបស់គាត់ក៏អាចធ្វើឱ្យអ្នកឈឺជាសះស្បើយបានដែរ។
គាត់បានប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយ ស៊ីម៉ូនអ្នកវិជ្ជាមន្តអាគម (Simon the Magician) ដែលអួតថាខ្លួនជាព្រះ ប៉ុន្តែការពិតជាអ្នកបំរើសាតាំង។ ពេត្រុសបានធ្វើឱ្យស៊ីម៉ូនខ្មាសគេ និងបានឈ្នះលើគាត់។ តាមបញ្ជារបស់អធិរាជនេរ៉ូ (Nero) ដែលជាមិត្តរបស់ស៊ីម៉ូន ពេត្រុសត្រូវបានកាត់ទោសឱ្យសុគត។ មុននឹងស្លាប់ គាត់បានតែងតាំងលីនុស (Linus) ជាប៊ីស្សបនៃទីក្រុងរ៉ូម ហើយបានផ្តល់ដំបូន្មាន និងការលួងលោមចិត្តដល់ព្រះសហគមន៍របស់ព្រះគ្រិស្ត។ ពេត្រុសបានចេញទៅកាន់មរណភាពដោយអំណរគុណ។
ឃើញឈើឆ្កាងនៅមុខខ្លួន គាត់បានសូមឱ្យអ្នកប្រហារឆ្កាងគាត់ ដោយផ្ងារជើងឡើងលើ ព្រោះគាត់យល់ថាខ្លួនមិនសាក់សមនឹងស្លាប់ដូចព្រះអម្ចាស់របស់គាត់ទេ។ ដូច្នេះ អ្នកបំរើដ៏អស្ចារ្យរបស់ព្រះអម្ចាស់ដ៏អស្ចារ្យបានសោយទិវង្គត ហើយទទួលបានមកុដនៃសិរីល្អអស់កល្ប។
ពេត្រុសបានសោយទិវង្គតក្នុងឆ្នាំ ៦៧ នៃគ្រិស្តសករាជ នៅទីក្រុងរ៉ូម (អ្នកខ្លះគិតថាលោកសុគតនៅឆ្នាំ៦៤ គ.ស.)។
