សត្តបុគ្គលនៃ ថ្ងៃទី3 ខែកក្កដា​

THE HOLY MARTYR HYACINTH


Ο Άγιος Υάκινθος ο Κουβικουλάριος, Agios Iakinthos

អុីយ៉ាគីន ជាក្មេងប្រុសវ័យជំទង់ និងជាមន្ត្រីក្នុងព្រះរាជវាំងរបស់អធិរាជត្រាយ៉ាន់ (Trajan)។ គាត់ជាគ្រិស្ទានដោយសំងាត់។ ក្នុងឱកាសមួយ នៅពេលអធិរាជត្រាយ៉ាន់ និងព្រះរាជវាំងទាំងមូលបានធ្វើពិធីបូជាដល់ព្រះក្លែងក្លាយ អុីយ៉ាគីនបានបដិសេធមិនចូលរួមក្នុងពិធីដ៏អាក្រក់នេះ។ ដោយសារតែរឿងនេះ គាត់ត្រូវបានគេចោទប្រកាន់ និងនាំមកជំនុំជំរះនៅមុខអធិរាជ។


ចៅអធិរាជបានណែនាំឱ្យគាត់បដិសេធព្រះគ្រិស្ត និងថ្វាយបូជាដល់ព្រះក្លែងក្លាយ។ ប៉ុន្តែអុីយ៉ាគីននៅតែមានជំនឿរឹងមាំដូចពេជ្រ ហើយមានប្រសាសន៍ទៅកាន់ចៅអធិរាជថា៖
“ខ្ញុំជាគ្រិស្ទាន ហើយខ្ញុំគោរពព្រះគ្រិស្ត។ ខ្ញុំថ្វាយបង្គំព្រះអង្គ ហើយថ្វាយខ្លួនខ្ញុំជាយញ្ញបូជារស់នៅចំពោះព្រះអង្គតែមួយគត់។”


គាត់ត្រូវបានគេវាយដំ ស្តោះទឹកមាត់ដាក់ និងវាយដំដល់ដាច់សាច់ បន្ទាប់មកត្រូវបានគេយកដា់ក្នុងគុក។ តាមបញ្ជាចៅអធិរាជ គាត់មិនត្រូវបានផ្តល់អាហារអ្វីក្រៅពីយញ្ញបូជាដែលបានថ្វាយដល់ព្រះក្លែងក្លាយឡើយ។ អុីយ៉ាគីន​ បានបដិសេធមិនបរិភោគអាហារនេះ ហើយបានសោយទិវង្គតនៅក្នុងគុកបន្ទាប់ពី៨ថ្ងៃ។

នៅពេលនោះ អ្នកយាមគុកបានឃើញទេវទូតពីរអង្គភ្លឺរុងរឿងនៅក្នុងគុក៖

  • ទេវទូតមួយអង្គបានគ្របរាងកាយរបស់អុីយ៉ាគីនដោយសំលៀកបំពាក់ភ្លឺថ្លា
  • ទេវទូតមួយអង្គទៀតបានដាក់មកុដដ៏រុងរឿងលើក្បាលគាត់

គុកទាំងមូលបានភ្លឺចែងចាំង និងក្រអូបដោយទឹកអប់។ អុីយ៉ាគីន វ័យក្មេងបានក្លាយជាមរណសាក្សីដ៏ថ្លៃថ្នូរ និងបានទទួលមកុដនៃសិរីរុងរឿងអស់កល្ប ក្នុងឆ្នាំ១០៨នៃគ្រិស្តសករាជ។