ថ្ងៃបុណ្យរួមនៃពួកសាវៈដ៏វិសុទ្ធ ដ៏ពេញដោយសិរី និងគួរឲ្យគោរព
THE ASSEMBLY OF THE HOLY GLORIOUS AND PRAISE WORTHY APOSTLES

ទោះបីជាសត្តសាវៈធំទាំង១២អង្គនេះមានថ្ងៃបុណ្យផ្ទាល់ខ្លួនរៀងៗខ្លួនក៏ដោយ ព្រះសហគមន៍បានកំណត់យកថ្ងៃនេះជាពិធីបុណ្យរួមសម្រាប់ពួកសាវៈទាំងអស់នេះ ព្រមទាំងសត្តសាវៈប៉ុលផងដែរ។ ខាងក្រោមនេះជាឈ្មោះនិងថ្ងៃបុណ្យរបស់ពួកសត្តសាវៈដ៏វិសុទ្ធទាំង១២អង្គ៖
សត្តពេត្រុស (SAINT PETER ) – ២៩មិថុនា និង១៦មករា
សត្តអង់ដ្រេ (SAINT ANDREW ) – ៣០វិច្ឆិកា
សត្តយ៉ាកុប(បុត្ររបស់ហ្សេបេឌី) (SAINT JAMES, THE SON OF ZEBEDEE ) – ៣០មេសា
សត្តយ៉ូហាន ទេវវិទូរ (SAINT JOHN THE THEOLOGIAN ) – ២៦កញ្ញា និង៨ឧសភា
សត្តភីលីព (SAINT PHILIP ) – ១៤វិច្ឆិកា
សត្តបារថូឡូម៉េ (SAINT BARTHOLOMEW ) – ១១មិថុនា និង២៥សីហា
សត្តថូម៉ាស (SAINT THOMAS ) – ៦តុលា
សត្តម៉ាថាយអ្នកប្រកាសដំណឹងល្អ (SAINT MATTHEW THE EVANGELIST ) – ១៦វិច្ឆិកា
សត្តយ៉ាកុប(បុត្ររបស់អាល់ហ្វ៊ែ) (SAINT JAMES, THE SON OF ALPHAEUS ) – ៩តុលា
សត្តថាដេ(ឬយ៉ូដាស)បងប្អូនយ៉ាកុប (SAINT THADDEUS OR JUDE, THE BROTHER OF JAMES ) – ១៩មិថុនា
សត្តស៊ីម៉ូន អ្នកម៉ឺងម៉ាត់នឹងជំនឿ (SAINT SIMON THE ZEALOT ) – ១០ឧសភា
សត្តម៉ាថាស (SAINT MATTHIAS ) – ៩សីហា
សត្តប៉ុល (SAINT PAUL ) – ២៩មិថុនា
យើងក៏សូមរំលឹកពីរបៀបដែលពួកសត្តដ៏វិសុទ្ធនិងមិនអាត្មានិយមបំផុតទាំងនេះបានបញ្ចប់ជីវិតក្នុងលោកិយរបស់ពួកលោក៖
សត្តពេត្រុស – ត្រូវគេឆ្កាងផ្ងារជើងឡើងលើ
សត្តអង់ដ្រេ – ត្រូវគេឆ្កាង
សត្តយ៉ាកុប(បុត្ររបស់ហ្សេបេឌី) – ត្រូវបានគេកាត់ក្បាល
សត្តយ៉ូហាន ទេវវិទូ – ស្លាប់ដោយអព្ភូតហេតុអស្ចារ្យ
សត្តភីលីព – ត្រូវបានគេឆ្កាង
សត្តបារថូឡូម៉េ – ត្រូវបានគេឆ្កាង វាយបកស្បែក និងកាត់ក្បាល
សត្តថូម៉ាស – ត្រូវគេចាក់ដោយលំពែង៥ដង
សត្តម៉ាថាយអ្នកប្រកាសដំណឹងល្អ – ត្រូវបានគេដុតទាំងរស់
សត្តយ៉ាកុប(បុត្រអាល់ហ្វ៊ែ) – ត្រូវបានគេឆ្កាង
សត្តថាដេ(ឬយ៉ូដាស) – ត្រូវបានគេឆ្កាង
សត្តស៊ីម៉ូន អ្នកម៉ឺងម៉ាត់នឹងជំនឿ – ត្រូវបានគេឆ្កាង
សត្តម៉ាថាស – ត្រូវគេគុបដុំថ្មលើ ហើយកាត់ក្បាលក្រោយស្លាប់
សត្តប៉ុល – ត្រូវបានគេកាត់ក្បាល
