សត្តមរណសាក្សីទាំង៤៥អង្គដ៏វិសុទ្ធ: លេអុនទ្យុស, ម៉ូរីស, អាឡិចសង់ដឺ, ស៊ីស៊ីន្យុស និងអ្នកដទៃទៀត
THE HOLY FORTY-FIVE MARTYRS: LEONTIUS, MAURICE, ALEXANDER, SISINIUS, AND OTHERS

ក្នុងរាជ្យរបស់អធិរាជលីស៊ីន្យុស (Licinius) ដែលគ្រប់គ្រងផ្នែកខាងកើតនៃចក្រភពប៊ីហ្សង់ទីន (Byzantine Empire) មានការបៀតបៀនគ្រីស្ទានកើតឡើងយ៉ាងឃោរឃៅ។ នៅក្រុងនីកុប៉ូលីស (Nicopolis) នៃអាមេនី (Armenia) សត្តលេអុនទ្យុស (Leontius) រួមជាមួយមិត្តភក្តិរបស់គាត់មួយចំនួន បានឈរនៅព្រះរាជវាំងរបស់លីស្យុស (Lysius) ដែលជាតំណាងអធិរាជ ហើយបានប្រកាសថាពួកគេជាគ្រីស្ទាន។លីស្យុស បានសួរថា៖
«ចុះព្រះគ្រីស្ទរបស់អ្នកនៅឯណា? តើទ្រង់មិនត្រូវគេឆ្កាង ហើយស្លាប់ហើយឬ?»
សត្តលេអុនទ្យុស បានឆ្លើយ៖
«ដោយអ្នកដឹងថាព្រះគ្រីស្ទយើងស្លាប់ សូមដឹងផងដែរថា ទ្រង់បានរស់ពីស្លាប់ឡើងវិញ ហើយយាងឡើងទៅស្ថានសួគ៌។»
បន្ទាប់ពីការពិភាក្សាយូរអំពីជំនឿ លីស្យុសបានធ្វើទារុណកម្មពួកគេ ហើយចាប់ដាក់គុក ដោយមិនផ្ដល់អាហារឬទឹក។ ស្ត្រីគ្រីស្ទានម្នាក់ឈ្មោះ វ្លាស៊ីណា (Vlassina) បាននាំទឹកមកជូនពួកគេតាមបង្អួចគុក។ ពេលនោះ ទេវទូតមួយអង្គ បានបង្ហាញខ្លួនមកដើម្បីសម្រាលទុក្ខនិងលើកទឹកចិត្តពួកគេ។ នៅពេលដាក់ទោស អ្នកយាមគុកពីរនាក់បានប្រកាសចំពោះលីស្សុសថាជាអ្នកដែលបានប្រែជំនឿមកជាគ្រីស្ទាន រួមជាមួយអ្នកដទៃទៀត សរុបទាំងអស់៤៥នាក់។ ចៅក្រមបានដាក់ទោសពួកគេទាំងអស់ឱ្យស្លាប់ ដោយបញ្ជាឱ្យកាត់ដៃជើងពួកគេដោយពូថៅ ហើយបោះដងខ្លួនចូលក្នុងអណ្តាតភ្លើង។ ទីបញ្ចប់ ពួកគេទាំង៤៥អង្គបានសុគតដោយការឈឺចាប់យ៉ាងឃោរឃៅ ហើយព្រលឹងរបស់ពួកគេបានហោះទៅព្រះអម្ចាស់ ចូលស្ថានសួគ៌អស់កល្ប។ ពួកគេបានទទួលមរណភាពដ៏ថ្លៃថ្នូរហើយទទួលព្រះរាជនៃព្រះនៅឆ្នាំ៣១៩ គ.ស.។
