សត្តីមរណសាក្សីដ៏វិសុទ្ធ អេហ្វេមីយ៉ា
THE HOLY GREAT FEMALE MARTYR EUPHEMIA

សត្តីអេហ្វេមីយ៉ាត្រូវបានគោរពបូជានៅថ្ងៃទី១៦ ខែកញ្ញា ដែលជាថ្ងៃនាងបានទទួលមរណភាពដ៏ថ្លៃថ្នូរ។ ថ្ងៃនេះគឺ ជាថ្ងៃ រំលឹកដល់ការអស្ចារ្យ នៃអដ្ឋិធាតុដ៏គួរអោយគោរពរបស់នាងដែលត្រូវបានកើតឡើងអំឡុងពេល សន្និបាតសាកលលើកទី៤ នៅក្រុងខាលគីដូន (Chalcedon)។ សន្និបាតនេះត្រូវបានរៀបចំក្នុងរាជ្យអធិរាជម៉ារស៊ីយ៉ាន់ (Marcian) និងរាជនី ពុលកេរីយ៉ា (Pulcheria) នៅឆ្នាំ៤៥១ គ.ស. បន្ទាប់ពីអធិរាជថេអូដូស៊ីអូស (Theodosius the Younger) សោយទិវង្គត។ ហេតុផលនៃការប្រជុំសន្និបាតនេះគឺដើម្បីប្រឆាំងនឹងសេចក្តីបង្រៀនខុសឆ្គងរបស់លោកឌីអូស្កូរុស (Dioscorus) ដែលជាសម្ដេចប៉ាទ្រីអាក្ខនៃអាឡិចសង់ឌ្រីយ៉ា និងលោកអេទីឃីស (Eutyches) ដែលជាអគ្គសង្ឃ នៃកុងស្តង់ទីនូប៉ូល ដែលបានផ្សព្វផ្សាយការបង្រៀនមិនពិតថា ក្នុងព្រះគ្រីស្ទជាព្រះអម្ចាស់ មិនមានធម្មជាតិពីរយ៉ាងទេ (គឺជាទេវៈ និងមនុស្ស) ប៉ុន្តែគឺមានតែធម្មជាតិនៃទេវភាពតែបុណ្នោះ។
ក្នុងសន្និបាតនេះ លោកអាណាតូល្យូស (Anatolius) សម្ដេចប៉ាទ្រីអាក្ខនៃកុងស្តង់ទីនូប៉ូល និងលោកយូវេណាល់ (Juvenal) សម្ដេចប៉ាទ្រីអាក្ខនៃយេរូសាឡិម បានដើរតួយ៉ាងសំខាន់។ ដោយសារពួកគេមិនអាចឈានដល់ការសម្រេចចិត្តតាមរយៈការពិភាក្សា សម្ដេចអាណាតូល្យូសបានណែនាំឱ្យភាគីទាំងពីរ (អរិយធម៌និងអ្នកបង្រៀនខុស) សរសេរជំនឿរបស់ខ្លួនដាច់ដោយឡែក ហើយដាក់ក្នុង មឈូសដែលមានអដ្ធិធាត់របស់សត្តីអេហ្វេមីយ៉ា។ ពួកគេទាំងអស់យល់ព្រម។
ដូច្នេះ ជំនឿទាំងពីរត្រូវបានសរសេរ ហើយដាក់លើទ្រូងសត្តីមរណសាក្សី។ មឈូសត្រូវបានបិទ និងដាក់ត្រាដោយត្រារបស់អធិរាជ ហើយទាហានត្រូវបានចាត់តាំងឱ្យយាម។ សមាជិកសន្និបាតទាំងអស់បានអត់អាហារ និងអធិស្ឋានអស់រយៈពេល៣ថ្ងៃ។ នៅថ្ងៃទី៤ ពេលគេបើកមឈូស គេឃើញថា ជំនឿអរតូដុក្សដ៏ត្រឹមត្រូវ ស្ថិតនៅក្នុងដៃស្តាំរបស់នាង ចំណែក ជំនឿខុសឆ្គងស្ថិតនៅខាងក្រោមជើងនាង។ ដូច្នេះ ដោយអំណាចព្រះ ជម្លោះត្រូវបានសម្រេច ដោយកាត់ក្តីថាជំនឿអរតូដុក្សជាជំនឿត្រឹមត្រូវ។
ក្នុងរាជ្យអធិរាជហេរ៉ាក្ល៊ីអ៊ូស (Heraclius) សពដ៏បរិសុទ្ធរបស់សត្តីអេហ្វេមីយ៉ាត្រូវបានយកពី ខាលគីដូនមកកុងស្តង់ទីនូប៉ូល ហើយត្រូវបានដាក់ក្នុងព្រះវិហារនៅជិតហ៊ីប៉ូឌ្រូម (Hippodrome)។ ក្រោយមក អធិរាជ លេអូ អ៊ីសូរី (Leo the Isaurian) ដែលជាអ្នកបំផ្លិចបំផ្លាញរូបអាយខន បានបញ្ជាឱ្យចោលអដ្ឋិធាតុនេះទៅក្នុងសមុទ្រ។ ប៉ុន្តែដោយអាថ៌កំបាំង មឈូសបានហោះទៅកោះលេមណុស (Lemnos) ហើយត្រូវបានដាក់ក្នុងព្រះវិហាររបស់សត្តីមរណសាក្សីគ្លីកេរីយ៉ា (Glyceria)។ នៅរាជ្យនៃណអធិរាជនី អ៊ីរេនេ (Irene) មឈូសជាមួយនឹងអដ្ធិធាត់របស់សត្តីអេហ្វេមីយ៉ាត្រូវបាននាំត្រឡប់មកកុងស្តង់ទីនូប៉ូលវិញ។
ជាញឹកញាប់ ឈាមព្រះកាយរបស់នាងបានហូរចេញដើម្បីជួយអ្នកជំងឺ ឬអ្នករងទុក្ខលំបាក។
