សត្តមរណសាក្សី លោកប្រ៉ូខ្លុស(Proclus) និងអ៊ីឡារី (Hilary)
THE HOLY MARTYRS PROCLUS AND HILARY

សត្តមរណសាក្សីដ៏វិសុទ្ធទាំងពីរនេះ កើតនៅក្រុងកាលីពី (Kallippi) ក្នុងតំបន់អាស៊ី។ សត្តប្រ៉ូខ្លុស(គឺជាពូ របស់សត្តអ៊ីឡារី។ ពួកគាត់បានទទួលរងទុក្ខក្នុងរាជ្យអធិរាជ ត្រាយ៉ាន់ (Trajan)។ ចៅក្រមបានសួរសត្តប៉្រូឺឃ្លុសថា៖ «អ្នកមកពីពូជអ្វី?» សត្តប្រ៉ូខ្លុស(ឆ្លើយថា៖ «ពូជខ្ញុំគឺព្រះគ្រិស្ត ហើយសេចក្តីសង្ឃឹមរបស់ខ្ញុំគឺព្រះជាម្ចាស់របស់ខ្ញុំ»។ នៅពេលចៅក្រមគំរាមគាត់ដោយការធ្វើទារុណកម្ម សត្ត ប្រ៉ូខ្លុសបានមានប្រសាសន៍ថា៖
«ពេលអ្នកខ្លាចល្មើសនឹងបញ្ជារបស់ព្រះចៅអធិរាជ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការរងទុក្ខរយះពេលខ្លី តើយើងជាគ្រិស្ទានគួរតែខ្លាចល្មើសនឹងបញ្ញត្តិរបស់ព្រះប៉ុណ្ណាទៅ ដើម្បីកុំឲ្យយើងធ្លាក់ទៅក្នុងការរងទុក្ខអស់កល្បជានិច្ច?!»
ខណៈពេលដែលពួកគេកំពុងធ្វើទារុណកម្មលើសត្តប្រ៉ូខ្លុស សត្តអ៊ីឡារីបានចូលមកឈរនៅពីមុខចៅក្រម ហើយប្រកាសថា៖
«ខ្ញុំក៏ជាគ្រិស្ទានដែរ!»
បន្ទាប់ពីទទួលរងទុក្ខវេទនាជាច្រើន ពួកគេទាំងពីរត្រូវបានគេកាត់ទោសឱ្យសុគត៖
- សត្តប្រ៉ូខ្លុសត្រូវបានគេឆ្កាងនៅលើឈើឆ្កាង
- សត្តអ៊ីឡារីត្រូវបានគេកាត់ក្បាល
ហើយពួកគាត់បានចូលទៅកាន់សេចក្តីអំណររបស់ព្រះអម្ចាស់របស់ពួកគេ។
