សត្តបុគ្គលនៃ ថ្ងៃទី13 ខែកក្កដា​

THE HOLY ARCHANGEL GABRIEL


អគ្គទេវទូតដ៏វិសុទ្ធរបស់ព្រះនេះត្រូវបានធ្វើពិធិរំលឹកនៅថ្ងៃទី២៦ ខែមិនា។ ប៉ុន្តែនៅថ្ងៃនេះ យើងក៏ប្រារព្ធពិធីបុណ្យដែលរំលឹកដល់ការបង្ហាញខ្លួននិងអព្ភូតហេតុរបស់លោក ទូទាំងប្រវត្តិសាស្ត្រនៃការសង្គ្រោះមនុស្សជាតិ។ គេជឿថាពិធីបុណ្យនេះត្រូវបានបង្កើតឡើងដំបូងនៅលើភ្នំអាថូស (Mount Athos) ក្នុងសតវត្សទី៩ ក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជបាស៊ីល (Basil) និងកុងស្តង់ទីន ព័រហ្វៀរូហ្គេនីទូស (Constantine Porphyrogenitus) និងសម្ដេចប៉ាទ្រីអាក្ខ នីកូឡាស គ្រីសូវែរហ្សេស (Nicholas Chrysoverges) ដោយសារការបង្ហាញខ្លួននៃអគ្គទេវទូតកាព្រី‌អែល នៅក្នុងកុដិមួយជិតការីយ៉េស (Karyes) ដែលលោកបានសរសេរដោយម្រាមដៃលើផ្ទាំងថ្មនូវបទសរសើរដល់ព្រះមាតានៃព្រះជាម្ចាស់ថា «វាពិតជាសក្តិសម» (Dostojno Jest, Axion Estin)។ ដោយសារហេតុការណ៍នេះ កុដិនោះត្រូវបានហៅថា និងនៅតែត្រូវបានគេហៅរហូតមកដល់សព្វថ្ងៃថា «វាពិតជាសក្តិសម»


ក្រោយមក យើងក៏រំលឹកដល់ការបង្ហាញខ្លួនផ្សេងៗទៀតរបស់អគ្គទេវទូត កាព្រី‌ អែល ដែលមានដូចជា៖

ការបង្ហាញខ្លួនចំពោះពួកស្ត្រីដែលនាំគ្រឿងក្រអូបទៅផ្នូរព្រះអម្ចាស់ (myrrh-bearing women) ជាដើម។
ការបង្ហាញខ្លួនចំពោះលោកម៉ូសេ (Moses) ពេលដែលលោកកំពុងរក្សាហ្វូងសត្វរបស់លោកយ៉េថ្រូ (Jethro) ដែលលោកបានប្រាប់លោកម៉ូសេអំពីការបង្កើតពិភពលោក និងហេតុការណ៍ផ្សេងៗដែលលោកម៉ូសេបានកត់ត្រាក្នុងសៀវភៅលោកបត្តិ (Genesis)។

ការបង្ហាញខ្លួនចំពោះហោរាដានីយ៉ែល (Daniel) ដែលបានបង្ហាញអំពីអាថ៌កំបាំងនៃអនាគតរបស់ព្រះរាជាណាចក្រ និងការយាងមករបស់ព្រះអង្គសង្គ្រោះ។

ការបង្ហាញខ្លួនចំពោះសត្តីអាន់ណា (St. Anna) ដែលបានសន្យាថានាងនឹងប្រសូតបុត្រីមួយគឺ  ម៉ារី ជាមាតានៃព្រះ (Theotokos Mary) ដ៏បរិសុទ្ធ និងពោរពេញដោយព្រះពរ។

ការបង្ហាញខ្លួនជាច្រើនដងចំពោះសត្តីម៉ារី ពេលដែលនាងរស់នៅក្នុងព្រះវិហារនៅក្រុងយេរូសាឡិម។

ការបង្ហាញខ្លួនចំពោះលោកសាការី (Zacharias) ដែលជាបូជាចារ្យជាន់ខ្ពស់ ដើម្បីប្រាប់អំពីការកើតរបស់លោកយ៉ូហានអ្នកនាំផ្លូវ (John the Forerunner) ហើយបានដាក់ទណ្ឌកម្មលោកសាការីឲ្យមិនអាចនិយាយបានដោយសារគាត់មិនជឿលើសំដីរបស់លោក។

ការបង្ហាញខ្លួនម្តងទៀតចំពោះសត្តីម៉ារីនៅភូមិណាហ្សារ៉ែត (Nazareth) ដើម្បីប្រកាសអំពីការប្រសូតរបស់ព្រះយេស៊ូគ្រិស្ត។

ការបង្ហាញខ្លួនដល់សត្តយ៉ូសែបដ៏សុចរិត (Joseph)។

ការបង្ហាញខ្លួនដល់ពួកអ្នកចិញ្ចឹមចៀមនៅជិតបេត្លេហែម (Bethlehem)។

ការបង្ហាញខ្លួនចំពោះព្រះអម្ចាស់នៅសួនហ្គេតសេម៉ានី (Gethsemane) ដើម្បីជួយពង្រឹងព្រះអម្ចាស់ជាមនុស្ស មុនពេលទ្រង់យាងទៅកាន់ទុក្ខវេទនា។