សត្តបុគ្គលនៃ ថ្ងៃទី15 ខែកក្កដា​

THE HOLY MARTYR JULITTA AND HER SON CYRICUS [QUIRICUS]


សត្តីយូលីតា (Julitta) បានកើតក្នុងគ្រួសារអភិជន។ នាងបានក្លាយជាស្ត្រីមេម៉ាយនៅវ័យក្មេង ហើយនៅជាមួយកូនប្រុសទើបនឹងកើតរបស់នាង ឃ្មោះ គីរីកុស (Cyricus)។ នាងរស់នៅក្នុងទីក្រុងអ៊ីកូនីញ៉ុម (Iconium) នៃស្រុកលីកាអូនីញ៉ា (Lycaonia) ហើយបានយកចិត្តទុកដាក់ទាំងស្រុងទៅលើជំនឿគ្រីស្ទាន។ នាងបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យកូនប្រុសរបស់នាងភ្លាមៗបន្ទាប់ពីកើត ហើយពេលដែលគាត់មានអាយុបីឆ្នាំ នាងបានបង្រៀនគាត់អំពីជំនឿ និងបានបង្រៀនគាត់អោយចេះអធិស្ថាន តាមសមត្ថភាពដែលកុមារអាយុនេះអាចធ្វើបាន។


ពេលដែលអធិរាជឌីអូក្លេស្យង់0 (Diocletian) បានប្រកាសការបៀតបៀនគ្រីស្ទាននៅក្រុងអ៊ីកូនីញ៉ុម ឈាមអ្នកស្លូតត្រង់ជាច្រើនត្រូវបានហូរ។ សត្តីយូលីតាបានយកកូនប្រុសរបស់នាង ហើយលាក់ខ្លួននៅក្រុងសេលូស៊ីដ (Seleucid) ពីកំហឹងរបស់ពួកអ្នកកាន់សាសនាព្រះក្លែងក្លាយ។ ប៉ុន្តែកន្លែងនោះក៏មិនប្រសើរណាស់ណារដែរ។ សត្តីយូលីតាត្រូវបានគេចាប់ខ្លួន ហើយនាំមកនៅចំពោះមុខចៅក្រម ដោយសារខ្លួនជាគ្រីស្ទាន។ ដោយសារសត្តីយូលីតាបានប្រកាសជំនឿរបស់នាងក្នុងព្រះអម្ចាស់យេស៊ូវយ៉ាងក្លាហាន ចៅក្រមដែលដើម្បីចង់ធ្វើឲ្យនាងអស់សង្ឃឹម និងឲ្យនាងភ័យ បានយកកូនរបស់នាងមកឱបក្នុងដៃ ហើយចាប់ផ្ដើមអង្អែលគាត់។ ប៉ុន្តែគីរីកុស (Cyricus) បានស្រែកឡើងថា៖ «ខ្ញុំជាគ្រីស្ទាន សូមឲ្យខ្ញុំទៅម្ដាយខ្ញុំវិញ!» ហើយបានខ្វាចចៅក្រមដោយក្រចក ហើយបែរមុខចេញពីគាត់។ ចៅក្រមនោះក្រោធខឹងយ៉ាងខ្លាំង ដោយបោះក្មេងប្រុសនេះទៅលើដី ហើយទាត់គាត់។ គីរីកុស (Cyricus) បានរមៀលធ្លាក់ពីជណ្ដើរថ្ម ហើយបានបញ្ជូនព្រលឹងដ៏វិសុទ្ធនិងស្អាតស្អំរបស់គាត់ទៅឯព្រះជាម្ចាស់។


ពេលដែលសត្តីយូលីតាបានឃើញគីរីកុស (Cyricus) រងទុក្ខនៅចំពោះមុខនាង នាងបានមានអំណ ហើយបានថ្លែងអំណរគុណដល់ព្រះដែលទ្រង់បានចាត់ទុក កូនប្រុសរបស់នាងសក្តិសម ជាម្ចាស់កម្រងផ្កាមរណសាក្សី។ បន្ទាប់ពីការរងទុក្ខយ៉ាងខ្លាំងពីពួកអ្នកធ្វើទារុណកម្ម សត្តីយូលីតាត្រូវបានគេកាត់ក្បាលនៅឆ្នាំ៣០៤ គ.ស.។ សព្វថ្ងៃនេះ សពរបស់សត្តគីរីកុស (Cyricus) និងសត្តីយូលីតា (Julitta) នៅតែបន្តធ្វើអព្ភូតហេតុអស្ចារ្យ។ អដ្ធិធាតុខ្លះរបស់សត្តទាំងពីរ ត្រូវបានរក្សាទុកនៅទីក្រុងអូរីដ (Ohrid) ក្នុងព្រះវិហារឈ្មោះ តេអូតូកូស អ្នកព្យាបាល ដ៏វិសុទ្ធ(Holy Theotokos the Healer)។