សត្តបុគ្គលនៃ ថ្ងៃទី26 ខែកក្កដា​

THE PRIESTLY-MARTYR HERMOLAUS


ហេរម៉ូឡូស (Hermolaus) គឺជាបូជាចារ្យនៅក្រុងនីកូមេឌីយ៉ា (Nicomedia) ក្នុងរាជ្យអធិរាជ ម៉ាក់ស៊ីមៀន (Maximian)។ លោកគឺជាម្នាក់ក្នុងចំណោមមរណសាក្សីចំនួនពីរពាន់នាក់ ដែលអធិរាជបានបញ្ជាឱ្យដុតសម្លាប់ជាមួយនឹងព្រះវិហាររបស់ពួកគេ (ថ្ងៃទី២៨ ខែធ្នូ)។ យ៉ាងណាមិញ ហេរម៉ូឡូស និងបូជាចារ្យពីររូបទៀតគឺ ហេរមីប៉ាស (Hermippas) និងហេរម៉ូក្រាត (Hermocrates) បានគេចផុតពីសេចក្តីស្លាប់នោះ។

ក្រោយមក ហេរម៉ូឡូសបានធ្វើពិធីជ្រមុជទឹកដល់សត្ត ប៉ាន់តេលេម៉ូន (Panteleimon) (ថ្ងៃទី២៧ ខែកក្កដា) ហើយត្រូវបានគេចាប់ខ្លួនរួមគ្នាជាមួយនឹងលោក ហើយទទួលការធ្វើទារុណកម្ម និងទីបំផុតក៏ត្រូវបានគេប្រហារជីវិតដោយកាត់ក្បាល។ ហេរមីប៉ាស និងហេរម៉ូក្រាតក៏បានទទួលការរងទុក្ខជាមួយពួកគេដែរ។ ពួកគេទាំងអស់គ្នាបានទទួលមកុដជ័យជំនះ និងសិរីរុងរឿង នៅក្នុងព្រះរាជាណាចក្ររបស់ព្រះគ្រិស្ត។ ពួកគេបានទទួលការរងទុក្ខដ៏ថ្កុំថ្កើងនៅឆ្នាំ៣០៤ នៃគ.ស.។