សត្តអគ្គមរណសាក្សីដ៏វិសុទ្ធ លោក ប៉ាន់តេលេអ៊ីម៉ុន
THE HOLY GREAT MARTYR PANTALEON [PANTELEIMON]

ប៉ាន់តេលេអ៊ីម៉ុន (Panteleimon) កើតនៅក្រុងនីកូមេឌីយ៉ា (Nicomedia) ជាកូនរបស់ម្តាយជាគ្រីស្ទានឈ្មោះអ៊ូប៊ូឡា (Eubula) និងឪពុកជាអ្នកកាន់សាសនាអារក្សនិយមឈ្មោះអ៊ូស្ត័រហ្ស៊ីអ៊ូស (Eustorgius)។ ក្នុងវ័យក្មេង គាត់បានសិក្សាវិទ្យាសាស្ត្រពេទ្យ។ បូជាចារ្យហេរម៉ូឡូស (Hermolaus) បានក្លាយជាមិត្តគាត់ បានណែនាំគាត់អំពីជំនឿគ្រីស្ទសាសនា ហើយធ្វើពិធីជ្រមុជទឹកឱ្យគាត់។
ដោយអំណាចព្រះនាមព្រះយេស៊ូគ្រិស្ត ប៉ាន់តេលេអ៊ីម៉ុនបានព្យាបាលមនុស្សពិការភ្នែកម្នាក់ដែលពេទ្យដទៃព្យាយាមព្យាបាលមិនជាសះស្បើយ។ ប៉ាន់តេលេអ៊ីម៉ុនបានព្យាបាលបុរសនោះដោយអព្ភូតហេតុអស្ចារ្យនិងបានធ្វើពិធីជ្រមុជទឹកឲ្យគាត់។ ពេទ្យដទៃដែលច្រណែននឹងគាត់ បានទៅប្ដឹងគាត់ថាគាត់ជាគ្រីស្ទាន។ អធិរាជម៉ាក់ស៊ីមៀន (Maximian) បានចាប់គាត់មកសួរចម្លើយ។
គាត់បានឈរ«នៅចំពោះព្រះមហាក្សត្រផែនដីដោយរាងកាយ
ប៉ុន្តែវិញ្ញាណគាត់ឈរនៅចំពោះព្រះមហាក្សត្រឋានសួគ៌»។ គាត់បានប្រកាសដោយសេរីថាខ្លួនជាគ្រីស្ទានហើយគាត់បានព្យាបាលអ្នកជំងឺពិការក្វិនដៃជើង អោយជាសះស្បើយពីជំងឺដ៏យូរឆ្នាំនេះ។ អព្ភូតហេតុនេះបានធ្វើអោយអ្នកកាន់សាសនាអារក្សនិយម ជាច្រើនបែរមកជឿលើព្រះគ្រីស្ទ។ ចៅអធិរាជបានធ្វើទារុណកម្មលើសត្ត ប៉ាន់តេលេអ៊ីម៉ុន ប៉ុន្តែព្រះអម្ចាស់បានបានបង្ហាញខ្លួនដល់គាត់ជាច្រើនដង ហើយបានសង្គ្រោះគាត់អោយគ្មានរបួស។
បន្ទាប់មក សត្ត ហេរម៉ូឡូស (Hermolaus) រួមជាមួយនឹង ហេម៉ីប៉ាស (Hermippas) និង ហេម៉ូក្រាតេស (Hermocrates) បានទទួលរងទុក្ខ។ នៅពេលដែលត្រូវបានកាត់ទោសស្លាប់ សត្ត ប៉ាន់តេលេអ៊ីម៉ុន បានលត់ជង្គង់អធិស្ឋាន។ នៅពេលនោះ អ្នកប្រហារជីវិត បានកាប់គាត់នឹងដាវ ប៉ុន្តែដាវនោះបានបាក់ដូចជាក្រមួនដែលទើបរលាយ។ អ្នកប្រហារជីវិត មិនអាចសម្លាប់សត្ត ប៉ាន់តេលេអ៊ីម៉ុន បានឡើយ រហូតដល់គាត់បញ្ចប់ការអធិស្ឋាន ហើយអនុញ្ញាតអោយគេធ្វើការនោះ។
សាកសពរបស់គាត់មានអានុភាពព្យាបាលជំងឺ។ សត្ត ប៉ាន់តេលេអ៊ីម៉ុន ត្រូវបានសម្លាប់ក្រោមដើមអូលីវដែលក្រោយមកបានផ្ដល់ផ្លែច្រើន។ «ប៉ាន់តេលេអ៊ីម៉ុន» មានន័យថា «អ្នកមានមេត្តាបំផុត ឬ អ្នកចិត្តល្អបំផុត»។ ព្រះដ៏វិសុទ្ធនិងដ៏មានមេត្តាបានទទួលយកព្រលឹងបរិសុទ្ធរបស់គាត់ ហើយបានលើកតម្កើងគាត់ក្នុងចំណោមសត្តដ៏វិសុទ្ធទាំងឡាយ។ មរណសាក្សីដ៏អស្ចារ្យនេះបានទទួលការរងទុក្ខយ៉ាងថ្លៃថ្នូរសម្រាប់ព្រះគ្រីស្ទ ក្នុងវ័យក្មេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ៣០៤ គ.ស.។
នៅពេល ព្រះសហគមន៍ធ្វើការអធិស្ឋាន ក្នុងពិធីបុណ្យប្រទានពរដល់ទឹក និងក្នុងពិធីបុណ្យសាក្រាម៉ង់នៃការលាបប្រេងអោយជាស្បើយ (Sacrament of Holy Unction) សត្ត ប៉ាន់តេលេអ៊ីម៉ុន រួមជាមួយសត្ត ហេរម៉ូឡូស និងសត្តដទៃទៀតដែលជាពេទ្យព្យាបាលដោយមិនគិតលុយ និងមានអានុភាពអស្ចារ្យ តែងតែត្រូវបានអំពាវនាវហៅឡើង ក្នុងការអធិស្ឋាននេះ ។ ព្រះវិហារដ៏ស្រស់ស្អាតបំផុតមួយដែលឧទ្ទិសដល់សត្តនេះស្ថិតនៅលើ ភ្នំអាថូសដ៏វិសុទ្ធ (Holy Mount Athos)។
