សត្តសាវ័កដ៏វិសុទ្ធ ប៉្រូកូរ៉ុស (Prochorus), នីកាណ័រ (Nicanor), ធីម៉ន (Timon) និង ប៉ារមេណាស (Parmenas)
THE HOLY APOSTLES PROCHORUS, NICANOR, TIMON AND PARMENAS

សត្តសាវ័កទាំងបួននេះត្រូវបានរាប់បញ្ចូលក្នុងចំណោម ឌីកង(ជំនួយការបូជាចារ្យ) ទាំង ៧ នាក់ (Seven Deacons) និង សាវ័កទាំង ៧០ នាក់ (Seventy Apostles)។ ឌីកងបីនាក់ទៀតនោះគឺ ស្តេផាន (Stephen), ភីលីព (Philip) និង នីកូឡាស (Nicholas)។ សត្ត ស្តេផាន ដែលជាមរណសាក្សីដំបូងគេ ត្រូវបានគោរពរំលឹក នៅថ្ងៃបុណ្យដាច់ដោយឡែក គឺនៅថ្ងៃទី២៧ ខែធ្នូ ហើយសត្ត ភីលីព នៅថ្ងៃទី១១ ខែតុលា។ ចំណែក នីកូឡាស ដោយសារគាត់ប្រកាន់ជំនឿខុសឆ្គង មិនត្រូវបានចាត់ទុកជាសត្តបុគ្គលឡើយ។ សត្តសាវ័កទាំងបួនដំបូងនេះមិនមានថ្ងៃបុណ្យដាច់ដោយឡែកទេ តែត្រូវបានគោរពរួមគ្នានៅថ្ងៃនេះ គឺថ្ងៃទី២៨ ខែកក្កដា។
សត្ត ប៉្រូកូរ៉ុស (Prochorus) ត្រូវបានតែងតាំងជា ប៊ីស្សប នៃ នីកូមីឌីយ៉ា (Nicomedia) ដោយសាវ័ក ពេត្រុស (Peter)។ គាត់បានបំរើសត្ត យ៉ូហានអ្នកនិពន្ធដំណឹងល្អ (John the Evangelist) អស់មួយរយះពេល នៅលើកោះ ប៉ាតម៉ុស (Patmos) ហើយបានសរសេរនូវ វចនានុក្រមវិវរណៈ (Book of Revelation) ដែលគាត់បានឮពីសត្ត យ៉ូហាន។ បន្ទាប់មក គាត់បានត្រឡប់ទៅ នីកូមីឌីយ៉ា ហើយបានខិតខំពន្យល់បង្រៀនអោយ មនុស្សជាច្រើនអោយ ជឿលើព្រះគ្រីស្ទ។ គាត់បានទទួលមរណភាពជា មរណសាក្សី នៅ អង់ទីយ៉ុក (Antioch) ដោយសារអ្នកមិនជឿបានសម្លាប់គាត់។
សត្ត នីកាណ័រ (Nicanor) បានទទួលរងទុក្ខ នៅ យេរូសាឡឹម (Jerusalem) នៅថ្ងៃដដែលជាមួយសត្តមរណសាក្សី ស្តេផាន អគ្គឌីកង (Archdeacon)។ ពេលនោះ ជនជាតិយូដាអាក្រក់បានសម្លាប់គ្រីស្ទានជាង ២០០០ នាក់ទៀត។
សត្ត ធីម៉ន (Timon) គឺជា ប៊ីស្សប នៅ អារ៉ាប៊ី (Arabia) ហើយបានទទួលរងទុក្ខ នៅលើឈើឆ្កាងដ៏វិសុទ្ធសម្រាប់ព្រះគ្រីស្ទ។
សត្ត ប៉ារមេនាស (Parmenas) បានស្លាប់នៅចំពោះមុខសាវ័កទាំងឡាយ ហើយត្រូវបានគេយំសោក និងបញ្ចុះសពដោយពួកសាវ័ក។
