សត្តបុគ្គលនៃ ថ្ងៃទី29 ខែកក្កដា​

THE HOLY MARTYR CALLINICUS


សត្តមរណសាក្សី កាល់លីនីកុស បានកើតនៅ ស៊ីលីស៊ីយ៉ា (Cilicia) ហើយត្រូវបានចិញ្ចឹមបីបាច់ក្នុងគ្រីស្ទសាសនាចាប់តាំងពីកុមារភាពមក។ លោកបានលះបង់អ្វីៗទាំងអស់ ហើយចេញទៅប្រកាស ដំណឹងល្អដ៏វិសុទ្ធ (Holy Gospel)។ នៅក្រុង អាន់គីរ៉ា (Ancyra) ព្រះអង្គម្ចាស់ សាសេរដុស (Sacerdos) ដែលជាអ្នកកាន់សាសនាអារក្សនិយមបានចាប់ខ្លួនលោក។ ពេលគេគំរាមដាក់ទណ្ឌកម្មដ៏ឃោរឃៅប្រសិនបើលោកមិនព្រមថ្វាយបង្គំរូបសំណាក ព្រះក្លែងក្លាយ សត្តកាល់លីនីកុសបានឆ្លើយថា៖

«ការរងទុក្ខ ដើម្បីព្រះជាម្ចាស់របស់ខ្ញុំ គឺជាអ្វីដែលខ្ញុំរីករាយបំផុត ដូចជានំបុ័ងសម្រាប់មនុស្ស ឃ្លាន»។


បន្ទាប់ពីធ្វើទារុណកម្មយ៉ាងឃោរឃៅ និងវាយដំលោក សាសេរដុសបានដាក់ ស្បែកជើងដែកដែលមានដែកគោលស្រួចខាងក្នុង ពាក់ទៅលើជើងរបស់លោក។ បន្ទាប់មក គាត់បានបញ្ជាគេអោយនាំលោកទៅក្រុង ហ្គង់រ៉ា (Gangra) ព្រោះសាសេរដុសខ្លាចក្រែងបើបន្តធ្វើទារុណកម្ម ឬសម្លាប់លោកនៅអាន់គីរ៉ា មនុស្សជាច្រើននឹងប្តូរចិត្តទៅជឿសាសនាគ្រីស្ទាន ដោយសារមានមនុស្សជាច្រើន ដែលបានឃើញការអត់ធន់ដ៏ក្លាហានរបស់លោក បានប្រែជំនឿទៅជាគ្រីស្ទានហើយ។

ក្នុងដំណើរទៅកាន់ហ្គង់រ៉ា ទាហានដែលនាំលោក​​ ស្រេកទឹកយ៉ាងខ្លាំង ប៉ុន្តែគ្មានទឹកសោះឡើយ។ សត្តកាល់លីនីកុសបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយបានធ្វើអោយមានទឹកហូរចេញពីថ្មសម្រាប់ពួកគេ។

ពេលមកដល់ហ្គង់រ៉ា អ្នកធ្វើទារុណកម្មបានរៀបចំគំរាមចាប់លោកបោះទៅក្នុងឡដ៏ក្តៅដែលកំពុង ឆេះភ្លើង។ សត្តកាល់លីនីកុសបានអធិស្ឋានថា៖

«ខ្ញុំថ្លែងអំណរគុណដល់ព្រះអង្គ ឱព្រះវរបិតានៃឋានសួគ៌ ដែលបានធ្វើអោយខ្ញុំសាកសមនឹងពេលវេលានេះ ដែលខ្ញុំនឹងស្លាប់ដើម្បី ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ»។


បន្ទាប់មក លោកបានចូលទៅក្នុងភ្លើង។ ពេលភ្លើងរលត់ ពួកគេឃើញថារាងកាយរបស់លោកគ្មានរលាយ ឬខូចខាតឡើយ។ លោកបានទទួលការរងទុក្ខ ដ៏ថ្លៃ ថ្នូរ ហើយបានទទួល មកុដនៃសិរីល្អអស់កល្ប (wreath of eternal glory) នៅប្រមាណឆ្នាំ ២៥០ គ.ស.។