សត្តបុគ្គលនៃ ថ្ងៃទី3 ខែសីហា

THE VENERABLE ISAAC, DALMATUS AND FAUSTUS


សត្តអុីសាក ក៏ត្រូវបានប្រារព្ធដោយថ្ងៃបុណ្យដោយឡែកផងដែរនៅថ្ងៃទី៣០ ខែឧសភា។សត្តដាល់ម៉ាតុស ពីមុនជាយោធាក្នុងរាជ្យចៅអធិរាជថេអូដូស៊ីវ៉ា ដ៏អស្ចារ្យ (Theodosius the Great) ហើយទ្រង់គោរពគាត់យ៉ាងខ្ពង់ខ្ពស់។ ពេលព្រះវិញ្ញាណបានពញ្ញាក់ស្មារតីរបស់គាត់ គាត់ក៏ស្អប់ខ្ពើមអ្វីៗគ្របយ៉ាងនៃលោកិយនេះ។ គាត់បានលាឈប់ពីតំណែង ហើយនាំកូនប្រុសតែមួយរបស់គាត់ឈ្មោះ ហ្វូស្តុស (Faustus) ទៅកាន់សហគមន៍របស់ សត្តអុីសាក នៅជាយក្រុងកុងស្តង់ទីនូប៉ុល (Constantinople) ដែលពួកគេទាំងពីរត្រូវបាន បំបួស ជាព្រះសង្ឃ។ ព្រឹទ្ធាចារ្យអុីសាក​មានសេចក្តី​រីករាយយ៉ាងខ្លាំងដែលដាល់ម៉ាតុសបានយកចិត្តទុកដាក់យ៉ាងពេញលេញក្នុងជីវិតរស់នៅដែលផ្គាប់ព្រះហឫទ័យ​ព្រះអម្ចាស់។

នៅពេលដែលព្រឹទ្ធាចារ្យអុីសាកជិតសោយទិវង្គត លោកបានតែងតាំងដាល់ម៉ាតុសជាព្រឹទ្ធាចារ្យ(abbot) ជំនួសលោក។ ក្រោយមកសហគមន៍នេះត្រូវបានគេហៅតាមឈ្មោះរបស់គាត់ថា សហគមន៍ដាល់ម៉ាតុស។ ដាល់ម៉ាតុសបានផ្ដោតខ្លួនទៅរកការតមអាហារ ហើយពេលខ្លះគាត់បានដេកអត់អាហារអស់រយៈពេល ៤០ថ្ងៃ ដើម្បីយកឈ្នះសត្រូវអារក្សដែលមិនអាចមើលឃើញ។ គាត់បានចូលរួមក្នុង សន្និបាទសកលទី៣ (សន្និបាទអេភេសូ ឆ្នាំ៤៣១) ហើយបានប្រយុទ្ធប្រឆាំងនឹងសេចក្តីបង្រៀនខុសឆ្គងរបស់ណេស្តូរី (Nestorian heresy)។ បន្ទាប់ពីរស់នៅដោយបំពេញព្រះហឫទ័យព្រះជាម្ចាស់ គាត់បានសោយទិវង្គតយ៉ាងស្ងប់សុខនៅសតវត្សទី៥។

ចំណែកកូនរបស់គាត់ឈ្មោះ ហ្វូស្តុស បានគាំទ្រឪពុករបស់គាត់គ្រប់យ៉ាង ហើយបន្ទាប់ពីរស់នៅដោយបំពេញព្រះហឫទ័យព្រះជាម្ចាស់ ក៏បានសោយទិវង្គតយ៉ាងស្ងប់សុខនៅក្នុងសហគមន៍ដាល់ម៉ាតុសនេះដែរ។