សត្តបុគ្គលនៃ ថ្ងៃទី31 ខែកក្កដា​

SAINT EUDOCIMUS


សត្តអេដូគីមូស កើតនៅក្នុងខេត្តកាប់ប៉ាដូស៊ី (Cappadocia) ពីឪពុកម្តាយដ៌មានជំនឿគឺបាស៊ីល (Basil) និងអ៊ូដូស៊ីយ៉ា (Eudocia)។ ក្នុងរាជ្យអធិរាជថេអូភីលុស (Theophilus, គ.ស.៨២៩-៨៤២) សត្តអេដូគីមូសគឺជាយោធាវ័យក្មេងម្នាក់។ ទោះជាគាត់ជាយោធាក៏ដោយ ក៏លោកនៅតែបានខិតខំប្រឹងប្រែងរស់នៅតាមគោលការណ៍នៃព្រះគម្ពីរដ៏វិសុទ្ធ។ លោកបានរក្សាភាពបរិសុទ្ធរបស់ខ្លួន ហើយជៀសវាងការសន្ទនាជាមួយស្ត្រី លើកលែងតែមាតារបស់លោក។ លោកមានចិត្តមេត្តាចំពោះអ្នកក្រីក្រនិងអ្នកដែលមានតម្រូវការ ព្រមទាំងខ្នះខ្នែងក្នុងការអានសៀវភៅដ័វិសុទ្ធផ្សេងៗ និងខ្នះខ្នែងជាងនេះទៅទៀតក្នុងការអធិស្ឋានដល់ព្រះជាម្ចាស់។ លោកជៀសវាងការកម្សាន្តឥតប្រយោជន៍ និងពាក្យសំដីឥតបានការ។ «ក្នុងចំណោមហ្វូងមនុស្ស និងភាព​ឥត​ប្រយោជន៍របស់លោកិយ លោកគឺដូចផ្កាឈូកក្នុងចំណោមបន្លា និងដូចមាសដែលឆ្អិនក្នុងភ្លើង»


ដោយសារគុណធម៌ដ៏វិសេសវិសាលរបស់លោក អធិរាជបានតែងតាំងលោកជាអភិបាលនៃខេត្តកាប់ប៉ាដូស៊ី។ ក្នុងតំណែងខ្ពស់នេះ សត្តអេដូគីមូសបានខិតខំរស់នៅប្រកបដោយភាពស្មោះត្រង់នៅចំពោះមុខព្រះជាម្ចាស់ និងមនុស្ស។ តាមព្រះហឫទ័យនៃព្រះជាម្ចាស់ លោកបានសោយទិវង្គតនៅវ័យក្មេង គឺនៅអាយុ៣៣ឆ្នាំ។

សពរបស់លោកបានបង្ហាញពអច្ឆរិយៈភាពដ៏អស្ចារ្យ៖

មានមនុស្សឆ្កួតម្នាក់បានប៉ះផ្នូរលោក ហើយភ្លាមៗនោះគាត់បានជាសះស្បើយ។ ស្រដៀងនឹងហេតុការណ៍នេះដែរ​ គឺកុមារម្នាក់ដែលពិការខ្លួនបានឈរឡើងវិញ និងជាសះស្បើយ។


បន្ទាប់ពី១៨ខែក្រោយ មាតារបស់លោកបានបើកម្ឈូសរបស់លោក ហើយឃើញថារាងកាយរបស់លោកនៅស្រស់ស្អាតដូចជានៅរស់ គ្មានសញ្ញាណានៃការរលួយឡើយ ហើយមានក្លិនក្រអូបអស្ចារ្យពីរាងកាយនោះ។


ក្រោយមក សពរបស់លោកត្រូវបានយកទៅទីក្រុងកុងស្តង់ទីនូប៉ុល (Constantinople) ហើយបញ្ចុះនៅក្នុងព្រះវិហារថ្មីដែលឧទ្ទិសដល់ព្រះមាតារបស់ព្រះជាម្ចាស់ (Theotokos) ដែលត្រូវបានសាងសង់ឡើងដោយឪពុកម្តាយរបស់សត្តសុច្ចរិតអេដូគីមូសនេះ។