សត្តមរណសាក្សីអេសុីនីអុស
THE HOLY MARTYR EUSIGNIUS

សត្តអេសុីនីអុសបានបម្រើជាទាហានក្រោមរាជ្យអធិរាជម៉ាក់ស៊ីមីយ៉ាន (Maximian) អធិរាជកុងស្តង់ទីនដ៏អស្ចារ្យ (Constantine the Great) និងកូនៗរបស់គាត់។ លោកបានមានវត្តមានក្នុងការធ្វើទារុណកម្មលើសត្តីមរណសាក្សីបាស៊ីលីស្កុស (Basiliscus – ថ្ងៃបុណ្យរំលឹកនៅថ្ងៃទី២២ឧសភា)។ លោកបានឃើញទេវទូតរាប់មិនអស់ ហើយព្រមទាំងព្រះអម្ចាស់យេស៊ូផ្ទាល់ ដែលបានទទួលព្រលឹងនៃសត្តីមរណសាក្សីនេះពីពួកទេវទូត។
អេសុីនីអុសបានបម្រើក្នុងកងទ័ពអស់រយៈពេល៦០ឆ្នាំពេញ។ ក្នុងរាជ្យកូនៗរបស់អធិរាជកុងស្តង់ទីន លោកបានលាឈប់ពីសេវាកម្មយោធា ហើយតាំងលំនៅនៅក្រុងអង់ទីយ៉ុក (Antioch) ជាទីកំណើតរបស់លោក។ នៅទីនោះ លោកបានរស់នៅដោយសព្វតាមព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈការតមអាហារ ការអធិស្ឋាន និងការបំពេញកិច្ចល្អ។
ក្នុងរាជ្យអធិរាជជូលីយ៉ាន់អ្នកក្បត់ជំនឿ (Julian the Apostate) មានបុរសពីរនាក់ប្រកែកគ្នានៅតាមដងផ្លូវ ហើយបានសុំឲ្យអេសុីនីអុសធ្វើជាអ្នកវិនិច្ឆ័យដល់ពួកគេ។ កាលណាលោកបានផ្តល់យុត្តិធម៌ដល់ភាគីដែលត្រឹមត្រូវ ភាគីខុសក៏ខឹង ហើយទៅប្តឹងពីលោកថាជាគ្រិស្ទាន។ អធិរាជបានហៅអេសុីនីអុស មកកាត់ក្តី ប៉ុន្តែលោកបានរិះគន់យ៉ាងខ្លាំងចំពោះការបដិសេធជំនឿរបស់អធិរាជ ព្រមទាំងរំលឹកដល់ឧទាហរណ៍ដ៏ភ្លឺស្វាងនៃអធិរាជកុងស្តង់ទីនដ៏អស្ចារ្យ។
អធិរាជជូលីយ៉ាន់ដែលខឹងយ៉ាងខ្លាំង ក៏បានបញ្ជាឲ្យគេកាត់ក្បាលអេសុីនីអុស។ សត្តអេសុីនីអុសបានសោយទិវង្គតជាមរណសាក្សីនៅវ័យចំណាស់ ក្នុងឆ្នាំ៣៦២ នៃគ្រិស្តសករាជ ហើយបានឡើងទៅលំនៅស្ថាននៃអណាចក្រស្ថានសួគ៌។
