សត្តបុគ្គលនៃ ថ្ងៃទី6 ខែសីហា

THE TRANSFIGURATION  OF OUR LORD, GOD AND SAVIOR JESUS CHRIST


នៅឆ្នាំទី៣នៃការប្រកាសដំណឹងល្អ ព្រះអម្ចាស់យេស៊ូ (Jesus) ទ្រង់តែងតែមានព្រះបន្ទូលទៅកាន់សាវ័ករបស់ទ្រង់អំពីទុក្ខវេទនាដែលនឹងមកដល់ ព្រមទាំងសិរីរុងរឿងដែលនឹងតាមមកបន្ទាប់ពីការឈឺចាប់របស់ទ្រង់នៅលើឈើឆ្កាង។ ដើម្បីកុំឱ្យទុក្ខវេទនាដែលនឹងកើតមាននោះធ្វើឱ្យពួកសាវ័កសោយទឹកចិត្តពេក ហើយកុំឱ្យនរណាម្នាក់ធ្លាក់ខ្លួនខុ​សដើរចេញពីទ្រង់  ព្រះអង្គដ៏មានព្រះប្រាជ្ញាបំផុត ក៏ចង់បង្ហាញឱ្យពួកគេឃើញបន្តិចបន្តួចនូវសិរីរុងរឿងដ៏វិសុទ្ធរបស់ទ្រង់មុនពេលទ្រង់ទទួលការឈឺចាប់។ ដូច្នេះ ទ្រង់បានយកពេត្រុស (Peter) យ៉ាកុប (James) និងយ៉ូហាន (John) ទៅជាមួយ ហើយឡើងភ្នំតាប័រ (Tabor) នៅពេលយប់ ហើយទ្រង់ប្រែរូបកាយនៅមុខពួកគេ៖«ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បញ្ចេញ​រស្មី​ចែង‌ចាំង​ដូច​ព្រះអាទិត្យ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ព្រិល» (ម៉ាថាយ ១៧:២)។ ម៉ូសេ (Moses) និងអេលីយ៉ាស (Elias [Elijah]) ដែលជាហោរាដ៏អស្ចារ្យនៃព្រះគម្ពីរ សញ្ញាចាស់ ក៏បានបង្ហាញខ្លួននៅក្បែរទ្រង់ដែរ។

ពេលឃើញដូច្នេះ សាវ័កទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេត្រុសបាននិយាយថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា» (ម៉ាថាយ ១៧:៤)។នៅពេលលោកពេត្រុស កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ម៉ូសេនិងអេលីយ៉ា បានចាកចេញទៅ ហើយពពកដ៏ភ្លឺស្វាងបានមកគ្របលើព្រះអម្ចាស់និងសាវ័ករបស់ទ្រង់ ហើយមានសំឡេងមកពីពពកថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ! » (ម៉ាថាយ ១៧:៥)។ ពេលស្ដាប់សំឡេងនោះ សាវ័កទាំងអស់បានដួលក្រាប បង្គំនៅលើដីដូចជាស្លាប់ ហើយក៏បន្តអោនក្រាប នៅក្នុងសភាពនោះទាំងភ័យរន្ធត់ រហូតដល់ពេលព្រះអម្ចាស់ យាងមករកពួកគេ ហើយមានព្រះបន្ទូលថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី! » (ម៉ាថាយ ១៧:៧)។

ហេតុអ្វីបានជាព្រះអម្ចាស់យកតែសាវ័ក៣អង្គទៅលើភ្នំតាប័រ តែមិនយកសាវ័កទាំងអស់គ្នាឡើងទៅ?
ព្រោះយូដាស (Judas) មិនគួរបានឃើញសិរីរុងរឿងដ៏វិសុទ្ធរបស់ព្រះគ្រូ ដែលគាត់នឹងក្បត់ឡើយ។ ហើយព្រះអម្ចាស់មិនបានចង់ឱ្យគាត់នៅតែម្នាក់ឯងឯជើងភ្នំនោះទេ ដើម្បីកុំឱ្យអ្នកក្បត់នោះយកហេតុនេះមកយកត្រូវលើការក្បត់របស់ខ្លួន។

ហេតុអ្វីបានជាព្រះអម្ចាស់ប្រែរូបកាយនៅលើភ្នំ មិនមែននៅជ្រលង​ភ្នំ?
ដើម្បីបង្រៀនយើងអំពីសេចក្ដីល្អពីរយ៉ាងគឺ៖ កាស្រឡាញ់សេចក្ដីព្យាយាម និងគំនិតដ៏វិសុទ្ធទៅរកព្រះជាម្ចា​ស់ ​ព្រោះការឡើងដល់កំពូលភ្នំតម្រូវការ ឱ្យមានការខិតខំ ហើយកំពូលភ្នំផ្ទាល់តំណាង ការលើកចិត្តគំនិតរបស់យើង ទៅរកអ្វីៗដែលអំពីព្រះជា ម្ចាស់។

ហេតុអ្វីបានជាព្រះអម្ចាស់ប្រែរូបកាយនៅពេលយប់?
ព្រោះពេលយប់ស័ក្តិសមជាងពេលថ្ងៃសម្រាប់ការអធិស្ឋាន និងគំនិតដ៏វិសុទ្ធ។ ហើយនៅពេលយប់ ភាពងងឹត បិទបាំងសម្ផស្សនៃផែនដី ហើយបើកឱ្យឃើញសភាពអស្ចារ្យនៃឋានសួគ៌។

ហេតុអ្វីបានជាម៉ូសេ និងអេលីយ៉ា បង្ហាញខ្លួនមក?
ដើម្បីបំផ្លាញគំនិតខុសរបស់ជនជាតិយូដាដែលគិតថាព្រះគ្រិស្តគ្រាន់តែជាហោរាម្នាក់ក្នុងចំណោម អេលីយ៉ា​ ឬយេរេមា ឬអ្នកផ្សេងទៀត។ នោះហើយជាមូលហេតុដែលទ្រង់បានបង្ហាញខ្លួនជាព្រះមហាក្សត្រខ្ពស់ជាងហោរាទាំងអស់ ហើយម៉ូសេនិងអេលីយ៉ា បានបង្ហាញខ្លួនជាអ្នកបំរើរបស់ទ្រង់។មុនពេលនេះ ព្រះអម្ចាស់បានបង្ហាញព្រះចេស្ដាដ៏វិសុទ្ធរបស់ទ្រង់ជាច្រើនដងដល់សាវ័ក។ ប៉ុន្តែនៅលើភ្នំតាប័រ ទ្រង់បានបង្ហាញព្រះអទិភាពជាព្រះជាម្ចាស់របស់ទ្រង់។ និមិត្តនៃព្រះទេវភាពរបស់ទ្រង់នេះ និងការស្ដាប់បាននូវសក្ខីកម្មពីឋានសួគ៌ថាទ្រង់គឺជាព្រះបុត្រនៃព្រះជាម្ចាស់ គឺបានជួយដល់សាវ័កនៅក្នុងថ្ងៃនៃទុក្ខវេទនារបស់ព្រះអម្ចាស់ ដោយពង្រឹងជំនឿដ៏មុះមុតចំពោះទ្រង់ និងជ័យជំនះចុងក្រោយរបស់ទ្រង់។