សត្តបុគ្គលនៃ ថ្ងៃទី7 ខែសីហា

THE VENERABLE MARTYR DOMETIUS


ដូមេទីអូស (Dometius) កើតនៅប្រទេសពែរ្ស (Persia) ជាអ្នកកាន់សាសនាអារក្សនិយម (pagan) ក្នុងរាជ្យរបស់ព្រះចៅអធិរាជកុងស្តង់ទីន (Constantine)។ ក្នុងវ័យជំទង់ គាត់បានស្គាល់ជំនឿគ្រិស្តសាសនា បោះបង់សាសនាអារក្សនិយម ហើយបានទទួលពិធីជ្រមុជទឹក (baptized)។ ដូមេទីអូសស្រឡាញ់ជំនឿពិត យ៉ាងខ្លាំង រហូតបោះបង់អ្វីៗទាំងអស់នៃលោកិយ ហើយបានបំបួស (tonsured) ជាសង្ឃនៅសង្ឃស្ថាន (Monastery) មួយនៅក្បែរទីក្រុងនីស៊ីប៊ីស (Nisibis)។គាត់រស់នៅជាមួយសង្ឃផ្សេងៗមួយរយៈ បន្ទាប់មកគាត់ចាកចេញទៅនៅក្នុងភាពស្ងៀមស្ងាត់ (silence) ជាមួយព្រឹទ្ធាចារ្យ (elder) អាចម៌ន្ទ្រីត (Archmandrite) អឺប៊ែល (Urbel) (ដែលត្រូវបានគេនិយាយតថា គាត់មិនបរិភោគអាហារដែលចម្អិនអស់រយៈពេល៦០ឆ្នាំ)។

ព្រឹទ្ធាចារ្យអឺប៊ែលបានតែងតាំងដូមេទីអូសជាឌីកង (deacon) ហើននៅពេលដែលលោកចង់បង្ខំឱ្យគាត់ទទួលតំណែងជាបូជាចារ្យ (priest) ដូមេទីអូសបានចាកចេញទៅភ្នំស្ងាត់ ហើយរស់នៅក្នុងគុហាមួយ។គាត់បានឈានដល់កម្រិតខ្ពស់នៃសេចក្តីឥតខ្ចេាះ តាមរយៈការតមអាហារ (fasting) ការអធិស្ឋាន (prayer) ការភ្ញាក់រលឹកអធិស្ថានពេញរាត្រី (all night vigils) និងគំនិតដ៏វិសុទ្ធ (godly-thoughts) រហូតអាចព្យាបាលអ្នកជំងឺដោយ អព្ភូតហេតុ អស្ចារ្យបាន។ នៅពេលដែលជូលីយ៉ានអ្នកបោះបង់ជំនឿ (Julian the Apostate) មកដល់តំបន់នោះ គាត់បានឮអំពីដូមេទីអូស ហើយបញ្ជា ឱ្យមនុស្សរបស់គាត់បិទគុហារបស់ដូមេទីអូសឲ្យនៅជាប់ខាងក្នុង ទាំងគាត់នៅរស់ ព្រមជាមួយសាវ័ករបស់គាត់ពីរនាក់ទៀត។ ដូច្នេះ សត្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់នេះបានសោយទិវង្គត ហើយបាន​មក​គង់​នៅ​ក្នុង​ព្រះ​រាជា ណាចក្រ​នៃ ព្រះជាម្ចាស់ក្នុងឆ្នាំ៣៦៣ នៃគ.ស។