សត្តអេមីលាន សាក្សីនៃជំនឿ និងជាប៊ីស្សបនៃស៊ីហ្ស៊ីគុស
SAINT EMILIAN THE CONFESSOR, BISHOP OF CYZICUS

អេមីលាន (Emilian) បានបំរើការជាប៊ីស្សប (Bishop) នៅក្រុងស៊ីហ្ស៊ីគុស (Cyzicus) ក្នុងរាជ្យរបស់ព្រះចៅអធិរាជលេអូ ជនជាតិអាមេនី (Leo the Armenian) ដ៏ឃោរឃៅ ដែលជាអ្នកបំផ្លាញរូបអាយខន (iconoclast)។ ដោយមិនព្រមគោរពតាមរាជបញ្ជារបស់អធិរាជ ដែលបង្គាប់ឱ្យដករូបអាយខន (icons) ចេញពីព្រះវិហារ អេមីលាន និងប៊ីស្សបអរតូដុក្សផ្សេងៗទៀតត្រូវបានគេនិរទេសចេញពីស្រុក។ លោកបានរស់នៅក្នុងការនិរទេសអស់រយៈពេល៥ឆ្នាំ ដោយអត់ទ្រាំនូវការឈឺចាប់ និងមើលងាយដើម្បីព្រះគ្រិស្ត។ អេមីលានបានទទួលមរណភាពក្នុងឆ្នាំ៨២០ នៃគ.ស. ហើយបានឡើងទៅគង់នៅជាមួយពួកប្រជាជននៃ ស្ថានសួគ៌។
