សត្តបុគ្គលនៃ ថ្ងៃទី9 ខែសីហា

THE HOLY APOSTLE MATTHIAS


ម៉ាធី‌យ៉ាស (Matthias) កើតនៅបេត្លេហេម (Bethlehem) ក្នុងអំបូរយូដា (Judah)។ លោកបានរៀនសូត្រជាមួយសត្តស៊ីម៉ូនអ្នកទទួលព្រះជាម្ចាស់ (St. Simeon the God-receiver) នៅក្រុងយេរូសាឡិម (Jerusalem)។ កាលព្រះអម្ចាស់យាងចេញប្រកាសអំពីព្រះរាជ្យព្រះជាម្ចាស់ ម៉ាធី‌យ៉ាសបានចូលរួមជាមួយអ្នកដ៏ទៃទៀតដែលស្រឡាញ់ព្រះអម្ចាស់ — ព្រោះគាត់ផ្ទាល់ស្រឡាញ់ទ្រង់ដោយចិត្តទាំងមូល ហើយបានស្ដាប់ព្រះបន្ទូល និងឃើញកិច្ចការអស្ចារ្យរបស់ទ្រង់ដោយអំណរ។ដំបូងឡើយ ម៉ាធី‌យ៉ាសត្រូវបានរាប់បញ្ចូលក្នុងចំណោមសាវ័ក៧០រូប (Seventy Lesser Disciples) របស់ព្រះគ្រិស្ត។ ប៉ុន្តែក្រោយពីព្រះអម្ចាស់រស់ឡើងវិញ កន្លែងរបស់យូដាស (Judas) ទំនេរ សាវ័កទាំងអស់បានបោះគ្រាប់ឡុកឡាក់ ដើម្បី ជ្រើសរើសសាវ័កថ្មីមកជំនួស​ ហើយលោក ម៉ាធី‌យ៉ាស ក៏ត្រូវបានក្លាយជាសាវ័កម្នាក់ក្នុងចំណោមសាវ័កធំ១២រូប (Twelve Great Apostles)៖«គេ​បាន​នាំ​សាវ័ក*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាធី‌យ៉ាស ។

បន្ទាប់មកគេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះ‌អម្ចាស់! ព្រះ‌អង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថាក្នុងចំណោមបង‌ប្អូនទាំងពីររូបនេះតើព្រះ‌អង្គសព្វព្រះ‌ហឫទ័យជ្រើស‌រើសអ្នកណា ឲ្យបំពេញមុខ‌ងារជាគ្រីស្ដ‌ទូតជំនួសយូដាសដ្បិតយូដាសបានបោះបង់មុខ‌ងារនេះទៅឯកន្លែងរបស់គាត់។» (កិច្ចការ ១:២៣-២៥)។បន្ទាប់ពីទទួលព្រះវិញ្ញាណដ៏វិសុទ្ធ  នៅថ្ងៃបុណ្យនៃការចុះសន្ធិតនៃព្រះវិញ្ញាណដ៏វិសុទ្ធ (Pentecost) ម៉ាធី‌យ៉ាសបានចេញទៅប្រកាសដំណឹងល្អ — ដំបូងនៅយូដា (Judea) បន្ទាប់មកនៅអេត្យូពី (Ethiopia) ដែលគាត់បានអត់ទ្រាំនូវការឈឺចាប់យ៉ាងខ្លាំងដើម្បីព្រះគ្រិស្ត។ គេជឿថាលោកបានយាងទៅប្រកាសដំណឹងល្អនៅម៉ាសេដ្វាន (Macedonia) ដែលអ្នកទីនោះចង់ធ្វើអោយលោកខ្វាក់ ប៉ុន្តែ រាងកាយលោកបានក្លាយជាមើលមិនឃើញ ដូច្នេះលោកក៏បានគេចខ្លួនចេញពី ភ្នែកអ្នកធ្វើទារុណកម្ម ហើយគេមិន អាចឃើញលោកទេ។ ព្រះអម្ចាស់បានបង្ហាញខ្លួនដល់លោកនៅក្នុងគុក លើកទឹកចិត្តលោក ហើយរំដេាះលោកចេញ។

ចុងក្រោយ លោកបានត្រឡប់មកធ្វើកិច្ចការនៅយូដាម្តងទៀត។នៅទីនោះ លោកត្រូវបានគេចោទប្រកាន់ ហើយនាំមកជំនុំជម្រះនៅមុខ បូជាចារ្យជាន់ខ្ពស់ ឈ្មោះអាណាណាស់ (Ananias) ដែលលោកបានឈរធ្វើជាសាក្សីរបស់ព្រះគ្រិស្តដោយមិនខ្លាច។ អាណាណាស់ (មនុស្សតែមួយដែលបានសម្លាប់សាវ័កយ៉ាកុប) បានកាត់ទោសម៉ាធី‌យ៉ាសឱ្យស្លាប់។ ពួកគបានេនាំលោកចេញទៅក្រៅ ចោលដុំថ្មលើលោក ហើយកាត់ក្បាលលោកដោយពូថៅ (ជាវិធីសម្លាប់របស់រ៉ូមាំង ដែលពួកយូដា ដែលមានពុតត្បុតក្លែងធ្វើឡើង ដើម្បីបង្ហាញដល់ពួករ៉ូមាំង ថាលោកម៉ាធី‌យ៉ាស ជាសត្រូវរ៉ូមាំង)។ ដូច្នេះ សាវ័កដ៏អស្ចារ្យរបស់ព្រះគ្រិស្តនេះបានសោយទិវង្គត ហើយបានឡើងទៅគង់នៅក្នុងសិរីរុងរឿងអស់កល្បជានិច្ចនៃរបស់ព្រះអម្ចាស់។