សត្តមរណសាក្សីដ៏វិសុទ្ធ អានីសេតុស (Anicetas) និងហ្វូទីយុស (Photius)
THE HOLY MARTYRS ANICETAS AND PHOTIUS

អធិរាជឌីអូក្លេស្យ៉ង់ (Diocletian) បានយាងមកក្រុងនីកូមេឌីយ៉ា (Nicomedia) ដោយមានបំណងអាក្រក់ចង់លុបបំបាត់ពួកគ្រីស្ទានទាំងស្រុង។ ប៉ុន្តែនៅពេលដែលទ្រង់ចាប់ផ្ដើមធ្វើទារុណកម្មដ៏ឃោរឃៅលើពួកគ្រីស្ទាន អានីសេតុស (Anicetas) ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុងនេះ បានក្ដោបក្ដាប់ជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្ទជាព្រះអម្ចាស់យ៉ាងក្លាហាននៅចំពេាះព្រះភក្ត្រអធិរាជ។ អានីសេតុសក៏បានចាប់ផ្ដើមរិះគន់ពួកព្រះក្លែងក្លែងថាជាដុំថ្មដែលត្រូវបានគេកាត់មកដែលគថ្លង់ហើយល្ងង់ខ្លៅហើយការគោរពបូជាពួកវាមិនសមគួរដល់មនុស្សដែលមានវិចារណញ្ញាណទេ។ អធិរាជបានអោយគេកាត់អណ្ដាតអានីសេតុស ប៉ុន្តែដោយអំណាចព្រះជាម្ចាស់ គាត់នៅតែអាចនិយាយបាន។ បន្ទាប់មក ពួកគេបានប្រលែងសត្វតោ ឲ្យវាវាយប្រហារគាត់ ប៉ុន្តែតោនោះវិញបានកម្រើកខ្លួនដោយសេចក្ដីស្រឡាញ់ចំពោះគាត់។ នៅពេលនោះ វិហារអទិទេពហ៊ែរគុល (Hercules) បានដួលរលំភ្លាមៗ។ ហ្វូទីយុស (Photius) ដែលជាញាតិរបស់អានីសេតុស បានឃើញអព្ភូតហេតុទាំងនេះ និងសេចក្ដីអត់ធន់របស់អានីសេតុស ក៏ថើបគាត់ និងប្រកាសខ្លួនជាគ្រីស្ទាន ហើយស្រែកឡេីងទៅកាន់អធិរាជថា៖ «អូ អ្នកគោរពព្រះក្លែងក្លាយ ចូរខ្មាស់ខ្លួនឯងទៅ! ព្រះរបស់អ្នកគ្មានតម្លៃអ្វីទេ!»។
អធិរាជបានចាប់ផ្ដើមបញ្ជាអោយគេកាត់ក្បាលអានីសេតុសភ្លាមៗ។ ទោះជាយ៉ាងណា នៅពេលដែលអ្នកដែលធ្វើទារុណកម្មលើសត្តដ៏វិសុទ្ធហ្វូទីយុស បានលើកដាវឡើង គាត់បានប្រហារខ្លួនឯងដោយដាវនោះ ហើយក៏ស្លាប់។ បន្ទាប់ពីទទួលទារុណកម្មជាយូរអង្វែង អានីសេតុស និងហ្វូទីយុស ត្រូវបានគេចាប់យកទៅដាក់គុក ដែលពួកគេបានរងទុក្ខនៅទីនោះអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក គេបានគេដុតភ្លើងក្នុងឡដ៏ធំមួយ ហើយបោះពួកគេចូលទៅក្នុងឡនោះ។ គ្រីស្ទានជាច្រើនទៀត—បុរស ស្ត្រី និងកុមារ—បានដើរតាមពួកគេដោយស្ម័គ្រចិត្តចូលទៅក្នុងភ្លើង។ សូម្បីតែក្នុងភ្លើង ពួកគេនៅតែអធិដ្ឋានសរសើរតម្កើងព្រះជាម្ចាស់ដោយសារការបានក្លាយជាមរណសាក្សី។ ពួកគេទាំងអស់គ្នាបានទទួលមរណភាពនៅឆ្នាំ៣០៥ គ.ស.។ សត្តអានីសេតុស និងហ្វូទីយុស ត្រូវបានអធិដ្ឋានរំលឹកដល់នៅក្នុងពិធីសាក្រាម៉ងនៃប្រេងវិសុទ្ធ (Sacrament of Holy Unction) និងក្នុងពិធីប្រទានពរដល់ទឹក (Blessing of Water)។
