សត្តហោរាដ៏វិសុទ្ធ មីកា (Micah) ទី២
THE HOLY PROPHET MICAH THE SECOND

មីកា (Micah) គឺជាបុត្រនៃអំបូរយូដា (Judah) និងមកពីភូមិម៉ូរ៉ាស់ (Morasth) ហេតុនេះហើយបានជាគេហៅគាត់ថា «អ្នកភូមិម៉ូរ៉ាស់» (Morasthite)។ គាត់រស់នៅក្នុងសម័យដូចគ្នានឹងហោរាអេសាយ (Isaiah) អាម៉ុស (Amos) ហូសេ (Hosea) ព្រមទាំងព្រះមហាក្សត្រ យ៉ូថាម (Jotham) អាហាស (Ahaz) និងហ៊ីលគីយ៉ា (Hezekiah) នៃរាជាណាចក្រយូដា។ មីកាបានរិះគន់ប្រជារាស្ត្រចំពោះអំពើអាក្រក់របស់ពួកគេ ហើយក៏ រិះគន់ ពួកហោរាក្លែងក្លាយដែលប្រកាសទាយដើម្បីស្រានិងគ្រឿងស្រវឹង (មីកា ២:១១)។ គាត់បានព្យាករអំពីការវិនាសរបស់ជនជាតិសាម៉ារី (Samaria)។ គាត់ក៏បានព្យាករផងដែរអំពីការវិនាសរបស់ក្រុងយេរូសាឡិម (Jerusalem) ដែលនឹងកើតឡើងដោយសារមេដឹកនាំទទួលសំណូក ពួកបូជាចារ្យបង្រៀនដើម្បីបានការប្រាក់ ហើយនិងពួកហោរាទាយជោគជតាដើម្បីលុយកាក់។ ហេតុនេះព្រោះតែអ្នករាល់គ្នាខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជាគំនរបាក់បែករីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។ (មីកា ៣:១២)។ ប៉ុន្តែ ក្នុងចំណោមព្យាករណ៍ទាំងអស់របស់គាត់ ព្យាករណ៍ដ៏សំខាន់បំផុតគឺអំពីបេត្លេហេម (Bethlehem) ជាកន្លែងប្រសូត្ររបស់ព្រះអង្គសង្គ្រេាះ ដែលបានមកពីអតីតកាល និងពីអស់កល្បជានិច្ច (មីកា ៥:២)។
យេីងមិនបានដឹងច្បាស់ថាតើហោរានេះត្រូវបានពួកយូដាសម្លាប់ ឬស្លាប់ដោយសុខសាន្តនេាះឡើយ។ [មីកា អ្នកភូមិម៉ូរ៉ាស់បានព្យាករក្នុងរជ្ជកាលមហាក្សត្រយូដា ហ៊ីស្គីយ៉ាហើយបានមានប្រសាសន៍ទៅកាន់ប្រជារាស្ត្រយូដាទាំងអស់ថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថាគេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជាគំនរបាក់បែក ភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
នៅសម័យនោះ តើព្រះបាទអេសេខ្យាសជាស្តេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចព្រះអម្ចាស ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសម្រេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។»] (យេរេមា ២៦:១៨-១៩)។
ទោះយ៉ាងណា គេដឹងថាគាត់ត្រូវបានបញ្ចុះនៅភូមិកំណើតរបស់គាត់។
ក្នុងរាជ្យអធិរាជថេអូដូស៊ីអូសដ៏អស្ចារ្យ (Theodosius the Great) សម្ដេចប៊ីស្សបហ្សេវ៉ីន (Zevin) នៃអេលេអូត្រូប៉ូលីស (Eleutheropolis) បានមាននិមិត្តដ៏អច្ឆរិយៈមួយ ដែលនាំអោយរកឃើញសពដ៏បរិសុទ្ធរបស់មីកា រួមជាមួយហោរាហាបាគុក (Habakkuk)។
