សត្តបុគ្គលនៃ ថ្ងៃទី15 ខែសីហា

THE DORMITION [THE FALLING ASLEEP – THE ASSUMPTION] OF THE MOST-HOLY BIRTH-GIVER OF GOD (THEOTOKOS)


ព្រះអម្ចាស់ដែលបានប្រទានបញ្ញត្តិទី៥នៅភ្នំស៊ីណាយថា៖ «ចូរគោរពឪពុកម្ដាយរបស់អ្នក» (និក្ខមនំ ២០:១២) បានបង្ហាញដោយព្រះអង្គឯងអំពីរបៀបគោរពមាតាបិតា។ ពេលព្រះអង្គនៅលើឈើឆ្កាង ទ្រង់នឹកដល់ព្រះមាតា ហើយទ្រង់មានព្រះបន្ទូលទៅកាន់នាងថា៖ «នេះ ជាកូនរបស់នាង» (យ៉ូហាន ១៩:២៦) បន្ទាប់មកទ្រង់មានព្រះបន្ទូលទៅកាន់យ៉ូហានថា៖ «នេះ ជាម្ដាយរបស់អ្នក» (យ៉ូហាន ១៩:២៧)។ ដូច្នេះ ទ្រង់បានរៀបចំថែរក្សាព្រះមាតារួច ទើបព្រះអង្គសោយទិវង្គត។


យ៉ូហានមានផ្ទះនៅលើភ្នំស៊ីយ៉ូន (Zion) ក្នុងក្រុងយេរូសាឡិម ដែលព្រះមាតានៃព្រះ (Theotokos) បានគង់នៅរហូតដល់ពេលសោយទិវង្គត។ ដោយការអធិស្ឋាន ការណែនាំដពេញដោយក្ដីស្រលាញ់ ភាពស្លូតបូត និងសេចក្ដីអត់ធន់ នាងបានជួយពួកសាវ័ករបស់ព្រះរាជបុត្រាយ៉ាងខ្លាំង។ នាងបានចំណាយពេលភាគច្រើននៅក្រុងយេរូសាឡិម ហើយជាញឹកញាប់បានទៅកន្លែងដែលជាអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះរាជបុត្រា ជាពិសេសភ្នំកុលកូថា(Golgotha)​បេត្លេហេម និងភ្នំអូលីវ (Mount of Olives)។ ក្នុងចំណោមការធ្វើដំណើរឆ្ងាយមួយចំនួន នាងបានទៅលេងសត្តអុីកណាស៊ីយ៉ូស (Ignatius) ដែលគេហៅថាអ្នកកាន់ព្រះតាម​ ខ្លួន (Theophorus) នៅទីក្រុងអង់ទីយ៉ុក (Antioch) ព្រមទាំងលោកឡាសារុស (Lazarus) ដែលព្រះអម្ចាស់បានធ្វើអោយរស់ឡើងវិញនៅថ្ងៃទី៤ ដែលក្លាយជាសម្ដេចប៊ីស្សបនៃកោះស៉ីប្រ៉ុស (Cyprus)។ នាងក៏បានទៅលេងភ្នំវិសុទ្ធ (អាថូស) ដែលនាងបានប្រទានពរ ហើយនាងក៏បានរស់នៅក្រុងអេហ្វេសុស (Ephesus) ជាមួយសត្តយ៉ូហានអ្នកនិពន្ធដំណឹងល្អ (អ្នកជំនាញទេវវិទូរ) (Theologian) ក្នុងអំឡុងពេលដែលមានការបៀតបៀន ពួកគ្រីស្ទានយ៉ាងខ្លាំងនៅក្រុង យេរូសាឡិម។


នៅពេលជរា នាងតែងតែអធិស្ឋានទៅព្រះអម្ចាស់នៅលើភ្នំអូលីវ ជាកន្លែងដែលព្រះអង្គយាងឡើងស្ថានសួគ៌ សូមអោយព្រះអង្គយកនាងចាកចេញពីលោកិយនេះឆាប់ៗ។ ថ្ងៃមួយអគ្គទេវទូតកាព្រីអែល(Gabriel) បានបង្ហាញខ្លួនមករកនាង ហើយបានប្រាប់ថានាងនឹងសោយទិវង្គតក្នុងរយៈពេលបីថ្ងៃ។ ទេវទូតបានអោយនាងមានមែកត្នោតមួយ ដែលត្រូវយកទៅក្នុងដំណើរពិធីដង្ហែរសពរបស់នាង។ នាងបានត្រឡប់មកផ្ទះដោយរីករាយខ្លាំង ហើយសង្ឃឹមថានឹងឃើញពួកសាវ័ករបស់ព្រះរាជបុត្រាម្ដងទៀត។ ព្រះអម្ចាស់បានបំពេញបំណងនាង ដោយពួកសាវ័កទាំងអស់ត្រូវបានទេវទូតដឹកនាំមកជួបនាងនៅផ្ទះលើភ្នំស៊ីយ៉ូន។ នាងបានឃើញពួកគេដោយរីករាយ បានជំរុញទឹកចិត្តពួកគេ ផ្ដល់ដំបូន្មាន និងលួងលោមចិត្តពួកគេ ហើយនាងបានសោយទិវង្គតយ៉ាងស្ងប់ស្ងាត់ ដោយគ្មានការឈឺចាប់ឬជំងឺអ្វីទាំងអស់។


ពួកសាវ័កបានលើកម្ឈូសសពដែលមានខ្លិនក្រអូបពីស្ថានសួគ៌ហុយចេញមកលើពួកគ្រីស្ទាន ហើយយកទៅតម្កល់ក្នុងសួនច្បារកេតសេម៉ានី(ethsemane) ដែលជាផ្នូររបស់ឪពុកម្ដាយនាង គឺសត្តយ៉ូអាគីម (Joachim) និងអាន់ណា (Anna)។ ដោយព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង ដំណើរនេះត្រូវបានពពកគ្របដណ្ដប់បាំងពីពួកយូដាដ៏អាក្រក់។ ទោះយ៉ាងណា អាហ្វូនីយ៉ូស (Aphthonius) ដែលជាបូជាចារ្យយូដា បានព្យាយាមរុញម្ឈូសសព តែទេវទូតរបស់ព្រះបានកាត់ដៃគាត់ទាំងពីរ។ គាត់បានស្រែកអង្វរពួកសាវ័ក ហើយត្រូវបានព្យាបាលនៅពេលដែលគាត់ប្រកាសជឿលើព្រះយេស៊ូគ្រីស្ទ។


សាវ័កថូម៉ាស់ (Thomas) មិនបានមកដល់នោះទេ ដោយសារព្រះអង្គបានរៀបចំអោយមានអច្ឆរិយៈថ្មីផ្សេងមួយដ៏អស្ចារ្យអំពីព្រះមាតានៃព្រះ។ នៅថ្ងៃទី៣ ថូម៉ាស់បានមកដល់ ហើយចង់គោរពសពដ៏បរិសុទ្ធរបស់នាង។ ប៉ុន្តែនៅពេលដែលពួកសាវ័កបើកផ្នូរឡើង ពួកគេឃើញតែសំពត់សប៉ុណ្ណោះ សពមិនបាននៅក្នុងផ្នូរទេ! នៅល្ងាចថ្ងៃនោះ ព្រះមាតានៃព្រះបានបង្ហាញខ្លួនមកជាមួយក្រុមទេវទូត ហើយមានបន្ទូលទៅកាន់ពួកសាវ័កថា៖ «ចូរអរសប្បាយ ខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាជារៀងរហូត»។

គេមិនដឹងច្បាស់ថានាងមានព្រះជន្មប៉ុន្មានឆ្នាំនៅពេលសោយទិវង្គតនោះទេ ប៉ុន្តែយោងតាមការប៉ាន់ស្មាន នាងមានអាយុជាង៦០ឆ្នាំ។