សត្ត សាំយូអែល (Samuel) ព្យាការីដ៏វិសុទ្ធ
THE HOLY PROPHET SAMUEL

សត្ត សាំយូអែល (Samuel) គឺជាអ្នកកាត់ក្ដីទីដប់ប្រាំ និងចុងក្រោយបំផុតនៃអ៊ីស្រាអែល។ លោករស់នៅជាងមួយពាន់មួយរយឆ្នាំមុនព្រះយេស៊ូគ្រិស្ត។ សត្ត សាំយុអែល កើតមកពីពូជពង្សលេវី ជាកូនរបស់អែលកាណា (Elkanah) និងហាណា (Hannah) នៅកន្លែងមួយឈ្មោះរ៉ាម៉ាថា (Ramatha) (ឬអារិម៉ាថេ) ដែលជាកន្លែងកំណើតរបស់លោកយ៉ូសែបអារិម៉ាថេ (Joseph of Arimathea) ក្រោយមក។ ដោយសារការយំអង្វរ របស់ហាណាដែលមិនអាចមានកូនបាន នាងក៏បានប្រទានពរពីព្រះជាម្ចាស់អោយមានកូនប្រុសឈ្មោះសាំយូអែល ហើយនាងបានប្រទានថ្វាយកូននេះទៅព្រះជាម្ចាស់ នៅពេលគាត់មានអាយុបីឆ្នាំ។
រស់នៅក្បែរហិបនៃសន្ធិសញ្ញា (Ark of the Covenant) នៅស៊ីឡូ (Shiloh) សត្ត សាំយូអែល បានទទួលវិវរណៈពិតប្រាកដពីព្រះជាម្ចាស់ ក្នុងអាយុ១២ឆ្នាំ អំពីទណ្ឌកម្មដែលនឹងចុះមកលើគ្រួសាររបស់អេលី (Eli) ដែលជាបូជាចារ្យខ្ពស់ ដោយសារអំពើអាសអាភាសរបស់កូនប្រុសទាំងពីររបស់គាត់ឈ្មោះហុបនី (Hophni) និងភីនេហាស (Phinehas)។ ព្រះបន្ទូលនោះក៏កើតឡើងយ៉ាងឆាប់រហ័ស៖ ជនភីលីស្ទីន (Philistines) នឹងបានវាយឈ្នះអ៊ីស្រាអែល សម្លាប់កូនទាំងពីររបស់អេលី ហើយលួចយកហិបនៃសន្ធិសញ្ញា។ នៅពេលអ្នកនាំសារប្រាប់អេលីអំពីហេតុការណ៍នេះ អេលីដួលស្លាប់នៅលើដី ក្នុងអាយុ៩៨ឆ្នាំ។ កូនប្រសា របស់គាត់ (ភរិយារបស់ភីនេហាស) ក៏ស្លាប់បែបនេាះដែរ។
អ៊ីស្រាអែលបានក្លាយជាទាសាកររបស់ភីលីស្ទីនអស់រយៈពេល២០ឆ្នាំ។ បន្ទាប់មក ព្រះជាម្ចាស់បានចាត់សត្ត សាំយូអែល ទៅប្រកាសការកែប្រែចិត្តគំនិត បើពួកគេចង់ឲ្យព្រះជាម្ចាស់ជួយសង្គ្រោះពីសត្រូវ។ ប្រជាជនបានស្ដាប់តាម ហើយបោះបង់ចោលព្រះក្លែងក្លាយ ហើយទទួលស្គាល់សត្ត សាំយូអែល ជាព្យាការី បូជាចារ្យ និងចៅក្រម។ សត្ត សាំយូអែល បាននាំកងទ័ពវាយឈ្នះភីលីស្ទីន ដោយព្រះជាម្ចាស់បានជួយធ្វើឲ្យពួកគេវង្វេង និងបានរំដោះអ៊ីស្រាអែល។
បន្ទាប់មក សត្ត សាំយូអែល បានធ្វើជាចៅក្រមដោយសន្តិភាពរហូតដល់ជរា។ ដោយឃើញថាលោកចាស់ហើយ ប្រជាជនបានសុំឲ្យលោកតែងតាំងស្ដេចមួយអង្គជំនួស។ សត្ត សាំយូអែល បានព្យាយាមហាមប្រាមពួកគេ ដោយមានប្រសាសន៍ថា ព្រះជាម្ចាស់គឺជាស្ដេចពិតប្រាកដរបស់ពួកគេ ប៉ុន្តែប្រជាជននៅតែជំរុញ។ ទោះជាព្រះជាម្ចាស់មិនពេញព្រះទ័យក៏ដោយ ព្រះអង្គបានបង្គាប់ឲ្យសត្ត សាំយូអែល ប្រោសស្ដេចសូល (Saul) កូនរបស់គីស (Kish) ពីពូជពង្សបេនយ៉ាមីន (Benjamin)។ ស្ដេចសូលបានសោយរាជបានមួយរយៈ មុនព្រះជាម្ចាស់បានបដិសេធគាត់ដោយសារភាពអំនួត និងមិនស្ដាប់បង្គាប់របស់គាត់។ ព្រះជាម្ចាស់បានបង្គាប់ឲ្យសត្ត សាំយូអែល ប្រោសដាវីឌ (David) កូនរបស់យ៉េសុី (Jesse) ជាស្ដេចជំនួស។
មុនពេលស្លាប់ សត្ត សាំយូអែល បានប្រមូលប្រជាជនទាំងអស់ និងជម្រាបលាពួកគេ។ នៅពេលលោកស្លាប់ អ៊ីស្រាអែលទាំងមូលបានទួញយំ ហើយបានធ្វើការបញ្ចុះសពលោកដោយកិត្តិយសនៅផ្ទះរបស់លោកក្នុងស្រុករ៉ាម៉ាថា។
