សត្តបុគ្គលនៃ ថ្ងៃទី27 ខែសីហា

THE VENERABLE POEMEN [PIMEN] THE GREAT


សត្ត ពីមិន (Poemen) កើតនៅប្រទេសអេហ្ស៊ីប ហើយជាអ្នកបួសដ៏អស្ចារ្យមួយរូបនៃអេហ្ស៊ីប។ កាលណោះ ក្នុងវ័យកុមារ លោកបានទៅជួបពួកអ្នកប្រាជ្ញខាងវិញ្ញាណដ៏ល្បីល្បាញ។ លោកបានស្វែងរកចំណេះដឹងពីពួកគេ ដូចឃ្មុំស្រូបយកផ្កាមកធ្វើជាទឹកឃ្មុំយ៉ាងដូច្នោះដែរ។មានពេលមួយ សត្ត ពីមិន បានអង្វរព្រឹទ្ធាចារ្យប៉ុល (Paul) ដើម្បីនាំគាត់ទៅជួបសត្ត ប៉ាយស៊ីស (Paisius)។ ពេលឃើញសត្ត ពីមិន សត្ត ប៉ាយស៊ីស បានមានប្រសាសន៍ទៅកាន់លោកប៉ុលថា៖«កុមារនេះនឹងជាបុគ្គលដែលសង្គ្រោះមនុស្សជាច្រើន ដ្បិតដៃព្រះជាម្ចាស់ស្ថិតនៅលើគាត់។»តមកទៀត សត្ត ពីមិន ត្រូវបានបំបួសជាសង្ឃ ហើយបានធ្វើឲ្យបងប្អូនប្រុសពីររូបទៀតចូលជាបព្វជិតដែរ។ កាលណោះ មាតារបស់គាត់បានមកជួបកូនៗ។ សត្ត ពីមិន មិនអនុញ្ញាតឲ្យនាងចូលទៅក្នុងផ្ទះអ្នកបួសទេ តែបានសួរតាមរយៈទ្វារថា៖«តើអ្នកម្ដាយចង់ឃើញយើងខ្ញុំនៅទីនេះ ឬនៅទីនោះ គឺនៅអនាគតដ៏អស់កល្បជានិច្ច?»មាតារបស់គាត់បានដើរត្រឡប់ទៅវិញដោយអំណរគុណ ហើយមានប្រសាសន៍ថា៖«ដោយសារខ្ញុំនឹងបានជួបអ្នករាល់គ្នានៅទីនោះពិតប្រាកដ ដូច្នេះខ្ញុំមិនចង់ឃើញអ្នករាល់គ្នានៅទីនេះទេ។»នៅក្នុង សង្ឃស្ថាន ដែលបងប្អូនបីរូបនេះរស់នៅ (ដែលត្រូវបានដឹកនាំដោយអាប់បា អានូប (Anoub) ដែលជាបងច្បងរបស់សត្ត ពីមិន) វិន័យរបស់ពួកគេមានដូចខាងក្រោម៖
នៅពេលយប់៖ ពួកគេខំធ្វើការងារប្រមាណ៤ម៉ោង គេង៤ម៉ោង ហើយអានទំនុកដំកើង (Psalter)៤ម៉ោង។
នៅពេលថ្ងៃ៖ ពួកគេធ្វើការងារ និងអធិស្ឋានឆ្លាស់គ្នាពីព្រឹកដល់ថ្ងៃត្រង់ អានគម្ពីរពីថ្ងៃត្រង់ដល់ពេលល្ងាច ហើយធ្វើអាហារពេលល្ងាច។ នេះជាអាហារតែមួយគត់ក្នុងមួយថ្ងៃ ដែលជាទូទៅមានតែស្ពៃប្រភេទណាមួយ។
សត្ត ពីមិន បានមានប្រសាសន៍ថា៖«យើងហូបអ្វីដែលគេឲ្យ។ គ្មានអ្នកណានិយាយថា សូមឲ្យអ្វីផ្សេងទៀត› ឬ ខ្ញុំមិនចង់ហូបវានេាះឡើយ។ ដោយយ៉ាងនេះហើយ យើងបានរស់នៅដោយស្ងៀមស្ងាត់ និងសន្តិភាពពេញមួយជីវិត។»សត្ត ពីមិន បានរស់នៅក្នុងជីវិតបួសដ៏តឹងរឹងនៅសតវត្សទី៥ ហើយបានសោយទិវង្គតដោយសុខសាន្តក្នុងវ័យចំណាស់។