សត្តហៀរ៉ូម៉ារធើរ (បូជាចារ្យ មរណសាក្សី) យូទីឃីស (Eutyches)
THE PRIESTLY-MARTYR EUTYCHES

សត្ត យូទីឃីស (Eutyches) គឺជាគ្រីស្តទូតតូចមួយរូប កើតនៅក្រុងសេបាស្តូប៉ូល (Sebastopol)។ លោកជាសិស្សរបស់សត្ត យ៉ូហានទេវវិទូ (John the Theologian) និងសត្ត ប៉ុល (Paul)។ ទោះបីលោកមិនត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រីស្តទូត៧០អង្គក៏ដោយ លោកនៅតែត្រូវបានហៅថា គ្រីស្តទូត ដោយសារលោកជាសិស្សរបស់គ្រីស្តទូតដ៏អស្ចារ្យ ហើយក៏ដោយសារក្នុងការបម្រើដំណឹងល្អ លោកបានបង្ហាញសេចក្ដីអង់អាចជាគ្រីស្តទូតពិតប្រាកដ។
ដោយត្រូវបានចាត់តាំងជាប៊ីស្សបចុះបេសកកម្ម សត្ត យូទីឃីស បានធ្វើដំណើរប្រកាសដំណឹងល្អយ៉ាងច្រើន ដោយមាន ទេវទូត ជាអ្នកនៅរួមដំណើរជាមួយ។ លោកក៏បានទទួល នំបុ័ងពីស្ថានសួគ៌ ពីទេវទូតមួយអង្គ ខណៈដែលលោកជាប់ឃុំឃាំង។ នៅពេលដែលរាងកាយរបស់លោកត្រូវបានគេចាក់ដោយដែករាងរណារ ឈាមរបស់លោកបានហូរចេញចម្រុះជាមួយនឹងប្រេងក្រអូប។ លោកត្រូវបានគេចាប់បោះចូលទៅក្នុងអណ្តាតភ្លើង និងដាក់ឲ្យនៅជាមួយសត្វពាហនៈសាហាវ ហើយទីបំផុត លោកត្រូវបានគេកាត់ក្បាលដោយដាវនៅក្រុងសេបាស្តូប៉ូល។
