សត្តបុគ្គលនៃ ថ្ងៃទី30 ខែសីហា

THE SYNAXIS [ASSEMBLY] OF THE HOLY SERBIAN ENLIGHTENERS AND TEACHERS


ថ្ងៃនេះ យើងមិនប្រារព្ធពិធីរំលឹកដល់សត្តជនជាតិស៊ែប៊ីទាំងអស់ទេ គឺគ្រាន់តែរំលឹកដល់ពួកអគ្គបីស្សប និងសម្ដេចប៉ាទ្រីអាក្ខដ៏សំខាន់ៗដូចខាងក្រោម៖

សត្ត សាវ៉ា (Sava) – អគ្គបីស្សបដំបូងនៃស៊ែប៊ី និងស្មើនឹងសាវ័ក

អារសេនី (Arsenius) – អ្នកស្នងតំណែងសត្ត សាវ៉ា ជាអគ្គបីស្សបដ៏អស្ចារ្យ និងអ្នកបង្កើតបាដិហារីយ៍

សត្ត សាវ៉ាទី២ (Sava II) – បុត្រស្តេចស្តេហ្វាន ទី១ ដែលរស់នៅក្រុងយេរូសាឡិមយូរឆ្នាំ ហើយត្រូវបានគេហៅថា “ស្មើនឹងម៉ូសេក្នុងសេចក្ដីស្លូតបូត”

នីកូឌីម (Nicodemus) – អ្នកបួសនៅលើភ្នំអាតូស (Athos) ជាអាបានៃសង្ឃស្ថានហ៊ីលែនដារ ហើយក្រោយមកក្លាយជាអគ្គបីស្សបនៃស៊ែប៊ី និងតំបន់ឆ្នេរសមុទ្រ

យ៉ូអានីគី (Joannicius) – ដំបូងជាអគ្គបីស្សប បន្ទាប់មកឡើងជាសម្ដេចប៉ាទ្រីអាក្ខពីឆ្នាំ១៣៤៦ ដល់១៣៤៩ នៃគ.ស.

អេហ្វ្រែម (Ephraim) – អ្នកបួសដែលត្រូវបានជ្រើសរើសជាសម្ដេចប៉ាទ្រីអាក្ខដោយបង្ខំនៅសម័យព្រះអង្គម្ចាស់ឡាសារ (១៣៧៦) ហើយបានអភិសេកឡាសារជាស្តេច។ ក្រោយមកលោកបានលាឈប់ពីតំណែង ហើយដកខ្លួនទៅនៅស្ងាត់

ស្ពីរីដុន (Spyridon) – អ្នកស្នងតំណែងអេហ្វ្រែម សោយទិវង្គតឆ្នាំ១៣៨៨

ម៉ាការី (Macarius) – ជាអ្នកជួសជុលសង្ឃស្ថានចាស់ៗជាច្រើន ហើយបោះពុម្ពសៀវភៅសាសនានៅស្កាដា (Skadar) វេនីស (Venice) បេលក្រាដ (Belgrade) និងទីកន្លែងផ្សេងៗ។ លោកក៏បានសាងសង់សាលអាហារដ៏ល្បីនៅសង្ឃស្ថានភេច (Pec) និងខិតខំពង្រីកព្រះសហគមន៍ដោយមានជំនួយពីប្អូនប្រុសម៉េេហ្ម៉ត សូកូឡូវីច (Mehmed Sokolović) ដែលជាអគ្គបីស្សបធំ។ លោកសោយទិវង្គតឆ្នាំ១៥៧៤

ហ្គាប្រីយែល (Gabriel) – ជាអ្នកដែលកើតពីត្រកូលរាជ្យរ៉ាជីក (Rajic) បានចូលរួមក្នុងសន្និបាតព្រះសហគមន៍នៅម៉ូស្គូក្រោមសម្ដេចប៉ាទ្រីអាក្ខនីកុន (Nikon)។ ដោយសារការនេះ លោកត្រូវបានពួកតួកគីធ្វើទារុណកម្មដោយចោទថាក្បត់ជាតិ ហើយត្រូវបានគេព្យួរកឆ្នាំ១៦៥៦

យើងក៏ប្រារព្ធពិធីរំលឹកដល់ យេវស្តាទី (Eustace) យ៉ាកុវ (Jakov) ដានីឡូ (Danilo) ហ្គ្រីហ្គ័រី (Grigorije) យ៉ូវ៉ាន់ (Jovan) សាវ៉ាទី៣ (Sava III) ម៉ាក់ស៊ីម (Maxim) និង នីកុន (Nikon) ផងដែរ។ ពួកគាត់ជាច្រើនបានរស់នៅជាអ្នកបួសនៅលើភ្នំអាតូស ហើយគ្រប់អង្គសុទ្ធតែជាអ្នកបំរើដ៏ស្លូតបូត និងស្មោះត្រង់ក្នុងចំការរបស់ព្រះអម្ចាស់។