សត្តបុគ្គលនៃ ថ្ងៃទី31 ខែសីហា

 THE FEAST OF THE CINCTURE (GIRDLE) OF THE HOLY THEOTOKOS


ក្រោយពីការសោយទីវង្គត (Dormition) របស់ទេអូតូកូស នាងបានប្រទានក្រណាត់ចងចង្កេះរបស់ខ្លួនដល់ សាវ័កថូម៉ាស (Apostle Thomas)។ ក្រណាត់ចងចង្កេះនោះត្រូវបាននាំមកកាន់ទីក្រុង កុងស្តង់ទីនូប៉ូល (Constantinople) ហើយត្រូវបានរក្សាទុកក្នុងប្រអប់ដែលបិទជិតមួយនៅក្នុង ព្រះវិហារមាតានៃព្រះ (Church of the Mother of God) នៅ ជាយក្រុងប្លាឆឺណេ (Blachernae) ដែលបានបង្កើតឡើងដោយមូលនិធិរាជវង្ស (Zaduzbina) របស់រាជនី ភុលខេរីយ៉ា (Pulcheria)។ ប្រអប់នេះមិនត្រូវបានបើកឡើយរហូតដល់សម័យរបស់អធិរាជ លេអូ ដ៏មានប្រាជ្ញា (Leo the Wise) (៨៨៦-៩១២ គ.ស.)។ ប្រពន្ធរបស់លេអូ គឺរាជនី ហ្សូអ៊ី (Zoe) បានធ្លាក់ខ្លួនឈឺផ្លូវចិត្ត ហើយដោយសារនិមិត្តមកពីឋានសួគ៌ ព្រះនាងបានប្រាថ្នាចង់យកក្រណាត់ចងចង្កេះរបស់ ទេអូតូកូស (Theotokos) មកដាក់លើខ្លួននាង។ អធិរាជបានអង្វរសុំពី សម្ដេចប៉ាទ្រីអាក្ខ (Patriarch) ហើយប្រអប់នេាះត្រូវបានបើក។ បន្ទាប់មក ក្រណាត់ចងចង្កេះត្រូវបានយកចេញ ហើយដាក់លេីរាជនីដែលកំពុងឈឺ។ រាជនីត្រូវបានជាសះស្បើយយ៉ាងឆាប់រហ័ស។ ថ្ងៃបុណ្យនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកអំពីបាដិហារិយកិច្ចនោះ។


បច្ចុប្បន្ននេះ មួយចំណែកនៃក្រណាត់ចងចង្កេះត្រូវបានរក្សាទុកនៅទីក្រុង ហ្សូកឌីឌី (Zugdidi) ប្រទេស ហ្សកហ្ស៊ី (Georgia) ព្រោះថាមរតករបស់អធិរាជ រ៉ូម៉ានុស (Romanus) បានជាសះដោយសារក្រណាត់ចងចង្កេះនេះ។ ហើយនៅពេលដែលឪពុករបស់នាងបានរៀបអភិសេកនាងជាមួយអធិរាជ អាប៊ូខាហ្ស (Abuchaz) នៃហ្សកហ្ស៊ី នាងបាននាំផ្នែកមួយនៃក្រណាត់ចងចង្កេះនេះទៅជាមួយផង។ តាមបញ្ជារបស់អធិរាជ អាឡិចសង់ដឺទី១ (Alexander I) នៃប្រទេសរុស្ស៊ី ព្រះវិហារពិសេសមួយត្រូវបានសាងសង់នៅ មីងហ្គ្រេលីយ៉ា (Mingrelia) ក្នុងទីក្រុងហ្សូកឌីឌី ដែលជាកន្លែងដែលនៃផ្នែកនៃសំលៀកបំពាក់ដ៏វិសុទ្ធដែលធ្វើបដិហាររបស់ទេអូតូកូសនេះត្រូវបានរក្សាទុក។