ទីចាប់ផ្ដើមនៃប្រតិទិន របស់ព្រះសហគមន៍ ឬ ចំណុចចាប់ផ្ដើមនៃការរាប់ឆ្នាំ (Indiction)
THE BEGINNING OF THE CHURCH YEAR, OR THE BEGINNING OF THE INDICTION

មហាសន្និបាទសកលលើកទីមួយ (First Ecumenical Council) [នៅក្រុងនីកេអា (Nicaea), គ.ស. ៣២៥] បានកំណត់ថា ប្រតិទិនរបស់
ព្រះសហគមន៍គួរចាប់ផ្ដើមនៅថ្ងៃទី ១ ខែកញ្ញា។ ខែកញ្ញាគឺជាដើមឆ្នាំស៊ីវិលសម្រាប់ជនជាតិហេព្រើរ (និក្ខមនំ ២៣:១៦) ជាខែប្រមូលផល និងថ្វាយអំណរគុណដល់ព្រះជាម្ចាស់។ នៅក្នុងពិធីបុណ្យនេះហើយ ដែលព្រះអម្ចាស់យេស៊ូទ្រង់បានយាងចូលក្នុងសាលប្រជុំសាសនា (Synagogue) នៅណាសារ៉ែត (Nazareth) (លូកា ៤:១៦-២១) ទ្រង់បើកគម្ពីរហោរាអេសាយ (Book of the Prophet Isaiah) ហើយទ្រង់កាន់តាមមានព្រះបន្ទូលថា៖ «ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់សណ្ឋិតលើខ្ញុំដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថាពួកគេនឹងរួចខ្លួនហើយ ប្រាប់អ្នកជាប់ ឃុំឃាំងថា ពួកគេនឹងមានសេរីភាព ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើងដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ» (អេសាយ ៦១:១-២)។
ខែកញ្ញាក៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្ត្រគ្រិស្តសាសនាផងដែរ ពីព្រោះអធិរាជកុងស្តង់ទីនដ៏អស្ចារ្យ (Emperor Constantine the Great) ទ្រង់បានឈ្នះម៉ាក់សេនទិញ (Maxentius) ដែលជាសត្រូវនៃជំនឿគ្រិស្តសាសនា ក្នុងខែកញ្ញា។ ក្រោយជ័យជំនះនេះ កុងស្តង់ទីនទ្រង់បានប្រទានសេរីភាពក្នុងការប្រកាសជំនឿគ្រិស្តសាសនា ពាសពេញចក្រភពរ៉ូម។
ជាយូរមកហើយ ឆ្នាំស៊ីវិលរបស់សង្គមគ្រីស្ទាន ត្រូវបានរាប់តាមឆ្នាំរបស់ព្រះសហគមន៍ ដោយចាប់ផ្ដើមនៅថ្ងៃទី ១ ខែកញ្ញា។ ក្រោយមក ឆ្នាំស៊ីវិលត្រូវបានផ្លាស់ប្តូរ ដោយផ្លាស់ការចាប់ផ្ដើមវាទៅថ្ងៃទី ១ ខែមករា។ ការផ្លាស់ប្តូរនេះកើតឡើងដំបូងនៅអឺរ៉ុបខាងលិច ហើយក្រោយមកនៅរុស្ស៊ី ក្នុងរាជ្យពេត្រុសដ៏អស្ចារ្យ (Peter the Great)។
