សត្តបុគ្គលនៃ ថ្ងៃទី13 ខែកញ្ញា

(THE CONSECRATION OF THE CHURCH OF THE RESURRECTION OF CHRIST)


នៅពេលដែលរាជីនីដ៏វិសុទ្ធ ហេលេនា (Helena) បានរកឃើញឈើឆ្កាងពិតរបស់ព្រះអម្ចាស់យើ​ង នៅក្រុងយេរូសាឡិម (Jerusalem) នាងបានស្នាក់នៅក្នុងទីក្រុងដ៏វិសុទ្ធនេះមួយរយៈ ហើយបានសង់ព្រះវិហារ នៅក្នុងសួនហ្គេសេម៉ានី (Gethsemane) និង ភូមិបេត្លេហិម (Bethlehem) ហើយនិងលើភ្នំអូលីវ (Mount of Olives) ព្រមទាំងកន្លែងផ្សេងៗទៀតដែលជាផ្នែកសំខាន់ក្នុងដំណើរជីវិត និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត។ នៅលើភ្នំលលាក្បាល (Golgotha) ដែលជាកន្លែងដែលនាងបានរកឃើញឈើឆ្កាងដ៏គួរអោយគោរព (Honorable Cross) នាងបានចាប់ផ្តើមការសាងសង់ព្រះវិហារដ៏ធំធេងមួយ។


ព្រះវិហារនេះត្រូវបានរចនា​ឡើង ឱ្យហ៊ុមព័ទ្ធទាំង កន្លែងនៃ លលាក្បាលរបស់អាដាំ (Place of the Skull) ដែលជាកន្លែងដែលព្រះអម្ចាស់ត្រូវបានគេឆ្កាង ព្រមទាំងកន្លែងដែលទ្រង់ត្រូវបានគេដាក់បញ្ជុះនៅក្នុងផ្នូរ។ រាជនីដ៏វិសុទ្ធមានបំណងចង់រួមបញ្ចូលទាំងកន្លែងដែលទ្រង់បានទទួលទុក្ខទោស និងកន្លែងដែលទ្រង់បង្ហាញពីសិរីរុងរឿងរបស់ទ្រង់ ឱ្យនៅក្រោមដំបូលតែមួយ។ ប៉ុន្តែ ហេលេនា បានសោយទិវង្គតមុនពេលដែលព្រះវិហារដ៏អស្ចារ្យនេះត្រូវបានសាងសង់ចប់។


នៅពេលដែលព្រះវិហារនេះត្រូវបានសាងសង់ចប់ កុងស្តង់ទីន (Constantine) កំពុងអបអរខួបរបស់ទ្រង់ជាលើកទី ៣០ នៃការឡើងគ្រងរាជ្យ។ ហេតុនេះ ពិធីសម្ភោធព្រះវិហារ (consecration of the church) និងពិធីអបអរខួបរបស់ចៅអធិរាជ (emperor’s jubilee) ត្រូវបានអបអរនៅក្នុងថ្ងៃតែមួយគ្នា គឺថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ៣៣៥ នៃគ្រិស្តសករាជ។ អង្គប្រជុំក្រុមប្រឹក្សាក្នុងតំបន់មួយ (local council) របស់ពួកប៊ីស្សប (bishops) កំពុងត្រូវបានរៀបចំនៅក្រុងតៀរ (Tyre) នៅពេលនោះដែរ។ ពួកប៊ីស្សបទាំងនេះ ព្រមទាំងអ្នកដទៃទៀតជាច្រើន បានមកដល់ក្រុងយេរូសាឡិម ដើម្បីចូលរួមក្នុងពិធីសម្ភោធដ៏ខ្ពង់ខ្ពស់របស់ព្រះវិហារ ការរស់ឡើងវិញរបស់ព្រះអម្ចាស់នេះ (Church of the Resurrection of the Lord)។


នាពេលនោះ ពួកគេបានកំណត់ថា ថ្ងៃនេះ ដែលជាថ្ងៃនៃជ័យជម្នះ និងការអបអររីករាយរបស់ព្រះសហគមន៍របស់ព្រះគ្រីស្ត ហើយវាតែងតែត្រូវបានរំលឹកយ៉ាងខ្ពង់ខ្ពស់ជារៀងរាល់ឆ្នាំ។