សត្តបុគ្គលនៃ ថ្ងៃទី11 ខែកញ្ញា

THE VENERABLE THEODORA


សត្តី ទេអូដូរា (Theodora) គឺជាប្រជាជននៅក្រុងអាឡិចសង់ឌ្រី (Alexandria) និងជាភរិយារបស់យុវជនម្នាក់។ ដោយ​សារការបញ្ចុះបញ្ចូលរបស់ គ្រូទាយជោគវាសនាម្នាក់ (fortune-teller) នាងបានប្រព្រឹត្តិអំពើរផិតក្បត់ជាមួយនឹងបុរសម្នាក់ទៀត ហើយភ្លាមៗនោះក៏មានអារម្មណ៍ទោម្និញក្នុងចិត្តយ៉ាងខ្លាំង។ នាងបានកាត់សក់ ស្លៀកពាក់ខោអាវរបស់បុរស ហើយបានចូលទៅកាន់សង្ឃស្ថាន (Monastery) អុកតូដេកាតុស (Octodecatos) ដោយប្រើឈ្មោះបុរសថា ទេអូដូ័រ (Theodore)។ ការបំពេញការងារពលកម្ម ការតមអាហារ ភាពភ្ញាក់រលឹក ភាពអោនលំទោនដាក់ខ្លួន និងការសារភាពកំហុសដ៏ពោរពេញទៅដោយទឹកភ្នែករបស់នាង បានធ្វើឱ្យបងប្អូនប្រុសទាំងអស់ក្នុងសង្ឃស្ថានពេញចិត្តយ៉ាងខ្លាំង។


នៅពេលដែលស្ត្រីម្នាក់ដែលមានជីវិតដ៏ពោរពេញដោយកាមតន្ហារ (promiscuous) បាននិយាយចេញនូវពាក្យចោទប្រកាន់ចំពោះនាង ដោយថា ថេូដ័រ បានធ្វើឱ្យនាងមានផ្ទៃពោះ ទេអូដូរា មិនបានចង់ដោះសារខ្លួនឯងឡើយ ប៉ុន្តែបានចាត់ទុកពាក្យចោទប្រកាន់នេះថាជាទណ្ឌកម្មពីព្រះជាម្ចាស់សម្រាប់បាបកម្មពីមុនរបស់នាង។ ដោយត្រូវបានគេបណេ្ដញចេញពីសង្ឃស្ថាន នាងបានរស់នៅក្នុងព្រៃ និងទីរហោស្ថានអស់រយៈពេល ៧ ឆ្នាំ ហើយលើសពីនេះទៀត នាងបានថែរក្សាកូនរបស់ស្ត្រីម្នាក់នោះផងដែរ។

នាងបានយកឈ្នះលើការល្បួងគ្រប់យ៉ាងពីពួកអារក្ស៖ នាងបានបដិសេធមិនថ្វាយបង្គំសាតាំង បដិសេធមិនទទួលយកអាហារពីដៃរបស់ទាហានម្នាក់ និងបដិសេធមិនស្តាប់ការទទូចរបស់ស្វាមីដែលសុំឱ្យនាងត្រឡប់ទៅរកគាត់វិញ — ពីព្រោះរឿងទាំងអស់នេះគ្រាន់តែជាការបំភាន់របស់អារក្ស (diabolical illusion) ប៉ុណ្ណោះ ហើយភ្លាមៗនៅពេលដែល ទេអូដូរា បានធ្វើសញ្ញាឈើឆ្កាង (sign of the Cross) អ្វីៗទាំងអស់នេាះក៏បាត់ដូចជាផ្សែង។


បន្ទាប់ពី ៧ ឆ្នាំ មេសង្ឃស្ថាន (abbot) បានទទួលនាងត្រឡប់ចូលសង្ឃស្ថានវិញ ដែលនាងបានរស់នៅបន្ថែមទៀតពីរឆ្នាំ ហើយនាងក៏បានសោយទិវង្គតចាកចេញពីលោកិយនេះទៅ។ មានតែនៅពេលនោះប៉ុណ្ណោះ ដែលសង្ឃទាំងឡាយបានដឹងថានាងគឺជាស្ត្រី។ ទេវទូត (angel) មួយអង្គបានបង្ហាញខ្លួនចេញមកចំពោះមេសង្ឃស្ថាន ហើយបានពន្យល់អំពីរឿងទាំងអស់ដល់គាត់។ ស្វាមីរបស់នាងបានមកដល់ក្នុងពិធីបុណ្យបញ្ជុះសព ហើយក្រោយមកក៏បានបន្តរស់នៅក្នុងកុដ (cell) របស់ភរិយាពីមុនរបស់គាត់រហូតដល់គាត់សោយទិវង្គត។


សត្តី ទេអូដូរា មានព្រះគុណជាច្រើនពីព្រះជាម្ចាស់៖ នាងបានជំរុញសត្វពាហនៈកាចសាហាវឱ្យមកស្លូតបូត ព្យាបាលជម្ងឺផ្សេងៗ និងធ្វើអោយមានទឹកពីអណ្តូងដែលហួតហែង។ ដូច្នេះ ព្រះជាម្ចាស់បានបន្ធូរបន្ថែមកិត្តិយសដល់អ្នកដែលសារភាពកំហុសខ្លួនដ៏ពិតប្រាកដនេះ ដែលដោយសេចក្តីអត់ធ្មត់ដ៏ខ្លាំងក្លារ នាងបានសារភាពកែប្រែកំហុសអស់រយៈពេល ៩ ឆ្នាំសម្រាប់តែបាបកម្មតែមួយប៉ុណ្ណោះ។ នាងបានសោយទិវង្គតក្នុងឆ្នាំ ៤៩០ នៃគ្រិស្តសករាជ។