ពិធីលើកដម្កើងឈើឆ្កាងដ៏មានតម្លៃ
THE EXALTATION OF THE HONORABLE CROSS

ព្រឹត្តិការណ៍ពីរដែលទាក់ទងនឹងឈើឆ្កាងដ៏មានតម្លៃរបស់ព្រះគ្រីស្តត្រូវបានគេរំលឹកនៅក្នុងថ្ងៃនេះ៖ ទីមួយ ការរកឃើញឈើឆ្កាងដ៏មានតម្លៃនៅលើភ្នំលលាក្បាល (Golgotha) និងទីពីរ ការយកឈើឆ្កាងដ៏មានតម្លៃត្រឡប់ពីប្រទេសពែរ្ស (Persia) មកក្រុងយេរូសាឡិម (Jerusalem) វិញ។
ក្នុងអំឡុងពេលទស្សនកិច្ចក្នុងទឹកដីដ៏វិសុទ្ធ (Holy Land) រាជនីដ៏វិសុទ្ធ ហេលេនា (Helena) បានសម្រេចចិត្តរកឈើឆ្កាងដ៏មានតម្លៃរបស់ព្រះគ្រីស្ត។ មានជនជាតិយូដាចំណាស់ម្នាក់ឈ្មោះ យូដាស (Judah) ដែលជាមនុស្សតែមួយគត់ដែលដឹងពីទីតាំងឈើឆ្កាង ហើយដោយត្រូវបានបង្ខំដោយរាជនី គាត់បានព្រមបង្ហាញថាឈើឆ្កាងត្រូវបានគេជីកចាក់កប់នៅក្រោមវិហារ របស់អទិទេពវិនុស (Venus) ដែលអធិរាជអាដ្រីយ៉ាន (Hadrian) បានសង់នៅលើភ្នំលលាក្បាល។ ព្រះរាជនីបានបញ្ជាឱ្យគេកំទេចវិហាររបស់ពួកគោរពព្រះក្លែងក្លាយនេះចោល ហើយបន្ទាប់ពីជីកជ្រៅទៅក្រោមផ្ទៃដី គេក៏បានរកឃើញឈើឆ្កាងចំនួនបី។
នៅពេលដែលព្រះរាជនីពិចារណាថាតើត្រូវស្គាល់ដោយរបៀបណា ថាឈើឆ្កាងណាគឺជាឈើឆ្កាងរបស់ព្រះគ្រីស្ត ស្រាប់តែមានការដង្ហែរសពទៅកប់មួយបានឆ្លងកាត់ទីនេាះ។ សម្ដេចប៉ាទ្រីអាក្ខ ម៉ាការីអុស (Macarius) បានប្រាប់ពួកគេឱ្យដាក់ឈើឆ្កាងនីមួយៗលើសាកសពនោះ។ នៅពេលដែលពួកគេដាក់ឈើឆ្កាងទីមួយ និងទីពីរលើសាកសព សាកសពនោះនៅតែដដែល។ នៅពេលដែលពួកគេដាក់ឈើឆ្កាងទីបីលើវា សាកសពនោះក៏រស់ឡើងវិញ។ តាមរយៈការនេះ ពួកគេក៏ដឹងថានេះគឺជាឈើឆ្កាងដ៏មានតម្លៃ និងផ្តល់ជីវិត (Precious and Life-giving Cross) របស់ព្រះគ្រីស្ត។ ពួកគេបានដាក់ឈើឆ្កាងនោះលើស្ត្រីមានជម្ងឺម្នាក់ ហើយនាងក៏បានជាសះស្បើយ។
សម្ដេចប៉ាទ្រីអាក្ខបានលើកឈើឆ្កាងនោះឡើងឱ្យមនុស្សទាំងអស់បានឃើញ ហើយមនុស្សទាំងឡាយបានច្រៀងដោយទឹកភ្នែកថា៖ “ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តា!” ព្រះរាជនី ហេលេនា បានធ្វើប្រអប់ ប្រាក់ មួយ ហើយដាក់ឈើឆ្កាងដ៏មានតម្លៃនៅក្នុងនោះ។
ក្រោយមក អធិរាជពែរ្ស ឈ្មោះ ខូស្រូវេស (Chozroes) បានវាយដណ្តើមក្រុងយេរូសាឡិម ធ្វើឱ្យមនុស្សជាច្រើនក្លាយជាទាសករ ហើយបានយកឈើឆ្កាងរបស់ព្រះអម្ចាស់ទៅប្រទេសពែរ្ស។ ឈើឆ្កាងនោះបានស្ថិតនៅក្នុងប្រទេសពែរ្សអស់រយៈពេល ១៤ ឆ្នាំ។ នៅឆ្នាំ ៦២៨ នៃគ្រិស្តសករាជ អធិរាជក្រិក ហេរ៉ាក្លេ (Heraclius) បានវាយឈ្នះ ខូស្រូវេស ហើយបាននាំយកឈើឆ្កាងនោះត្រឡប់មកក្រុងយេរូសាឡិមវិញដោយពិធីដង្ហែដ៏ឱឡារិក។
នៅពេលដែលទ្រង់កំពុងចូលក្រុង អធិរាជ ហេរ៉ាក្លេ បានលើកឈើឆ្កាងនោះលើខ្នង ប៉ុន្តែភ្លាមនោះ ទ្រង់ក៏មិនអាចដើរបន្តទៀតបាន។ សម្ដេចប៉ាទ្រីអាក្ខ ហ្សាការីអាស (Zacharias) បានឃើញទេវទូត (angel) មួយអង្គការពារមិនឱ្យអធិរាជលើកឈើឆ្កាងនៅលើផ្លូវដដែល ព្រះអម្ចាស់បានដើរដោយឥតស្បែកជើង និងដោយការអាម៉ាស់។ សម្ដេចប៉ាទ្រីអាក្ខបានប្រាប់ពីនិមិត្តនេះដល់អធិរាជ។ អធិរាជក៏បានដកខោអាវដ៏វិចិត្ររបស់ទ្រង់ចេញ ហើយស្លៀកពាក់ខោអាវចាស់ៗ និងឥតស្បែកជើង លើកឈើឆ្កាងនោះឡើង ហើយដង្ហែវាទៅកាន់ភ្នំលលាក្បាល និងដាក់វានៅក្នុងព្រះវិហា ការរស់ឡើងវិញរបស់ព្រះគ្រីស្ទ (Church of the Resurrection) ដែលបានធ្វើឱ្យពិភពគ្រិស្តានទាំងមូលរីករាយ និងពេញដោយអំណរ។
