សត្ត មរណសាក្សី នីកេតាស
THE HOLY MARTYR NICETAS

សត្ត នីកេតាស (Nicetas) គឺជាជនជាតិហ្គោត (Goth) ពីកំណើត។ លោកជាសាវ័ករបស់ ថេអូភីលុស (Theophilus) ដែលជាប៊ីស្សប (Bishop) នៃជនជាតិហ្គោត ដែលបានចូលរួមក្នុងសន្និបាតសកល លើកទីមួយ [នីកេអា (Nicaea) ឆ្នាំ ៣២៥ នៃគ្រិស្តសករាជ]។ នៅពេលដែលមេដឹកនាំជនជាតិហ្គោត ឈ្មោះ អាតេនារីក (Athenarik) បានចាប់ផ្តើមបៀតបៀនគ្រីស្ទបរិស័ទ សត្ត នីកេតាស បានឈរនៅចំពោះមុខមេដឹកនាំនោះ ហើយបានចេញមុខរិះគន់គាត់ចំពោះការគោរពសាសនាអារក្សនិយម និងភាពឃោរឃៅរបស់គាត់។
ក្រោយមក ដោយត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ នីកេតាស កាន់តែប្រកាសជំនឿរបស់លោកនៅក្នុងព្រះគ្រីស្តយ៉ាងខ្លាំងក្លាថែមទៀត ហើយបានអធិស្ថានទៅព្រះជាម្ចាស់ដោយការថ្លែងអំណរគុណ។ ចិត្តគំនិតរបស់លោកតែងតែផ្ដោតឡើងដល់ព្រះជាម្ចាស់ឥតឈប់ឈរ ហើយនៅលើទ្រូងរបស់លោក ក្រោមសំលៀកបំពាក់ លោកបានពាក់រូបអាយខនរបស់ទេអូតូកូស (Theotokos – មាតានៃព្រះជាម្ចាស់) ដ៏វិសុទ្ធបំផុត ជាមួយនឹងព្រះយេស៊ូជាកុមារ (Pre-eternal Christ Child) ដែលកំពុងឈរ និងកាន់ឈើឆ្កាង នៅក្នុងព្រះហស្តរបស់ទ្រង់។ សត្ត នីកេតាស បានពាក់រូបអាយខននេះ ពីព្រោះទេអូទូកូសដ៏វិសុទ្ធ បានបង្ហាញខ្លួនចេញមកឱ្យលោកឃើញ និងបានលេីកទឹកចិត្ដដល់លោក។
ទីបំផុត អ្នកធ្វើទារុណកម្មបានចោលទាហានរបស់ព្រះគ្រីស្តនេះទៅក្នុងអណ្តាតភ្លើង ដែលនៅទីនោះឯង មរណសាក្សីដ៏វិសុទ្ធនេះបានបញ្ជប់នូវដង្ហើមចុងក្រោយ ប៉ុន្តែរាងកាយរបស់លោកនៅតែមិនត្រូវបាន ភ្លើងបំផ្លាញសេាះឡើយ។ មិត្តរួមជំនឿរបស់លោកឈ្មោះ ម៉ារីអានុស (Marianus) បានយករាងកាយរបស់លោកពីទឹកដីហ្គោត (Wallachia និង Bessarabia) ទៅកាន់ទីក្រុងមុបស៊ូអេសទីអា (Mopsuestia) នៅក្នុងខេត្តស៊ីលីស៊ី (Cilicia)។ នៅទីនោះ គាត់បានសង់ព្រះវិហារមួយដែលឧទ្ទិសដល់សត្ត នីកេតាស ហើយបានដាក់រអធិធាតុ ដ័មានអានុភាពបង្កើតអព្ភូត្តហេតុអស្ចារ្យ (miracle-working relics) របស់មរណសាក្សីនេះនៅក្នុងនោះ។ នីកេតាស បានទទួលទុក្ខ និងត្រូវបានលើកតម្កើងកិត្តិយសក្នុងឆ្នាំ ៣៧២ នៃគ្រិស្តសករាជ។
