សត្តបុគ្គលនៃ ថ្ងៃទី3 ខែកញ្ញា

THE HIEROMARTYR (PRIESTLY-MARTYR) ANTHIMUS


លោកមានកំណើតនៅ នីកូមេឌីយ៉ា (Nicomedia) ហើយត្រូវបានចិញ្ចឹមបីបាច់តាំងពីកុមារភាពជាគ្រីស្ទានដ៏ពិតប្រាកដ។ «រាងកាយខាងសាច់ឈាមរបស់លោកត្រូវបានបំផ្លាញ ព្រលឹងរបស់លោកបានឱនលំទោន ការច្រណែននិន្ទារបស់លោកត្រូវបានដកចេញទាំងឫស កំហឹងរបស់លោកត្រូវបានគ្រប់គ្រង ការខ្ជិលច្រអូសរបស់លោកត្រូវបានបណ្ដេញចោលអស់… លោកមានសេចក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់ និងសន្ដិភាពជាមួយមនុស្សទាំងអស់; លោកប្រកបដោយគតិបណ្ឌិតជាមួយមនុស្សទាំងអស់ មានភាពឆេះឆួលចំពោះកិត្តិយសនៃព្រះជាម្ចាស់ និងភាពត្រង់កាយត្រង់ចិត្តជាមួយមនុស្សទាំងអស់»។ វាពិតជាគ្មានអ្វីចម្លែកឡើយដែលបុរសម្នាក់ដែលមានគុណសម្បត្តិបែបនេះត្រូវបានតែងតាំងជាប៊ីស្សប (Bishop)។ សត្ត អង់ទីមុស បានគ្រប់គ្រងជាប៊ីស្សបនៃនីកូមេឌីយ៉ា ក្នុងអំឡុងពេលនៃការរងបៀតបៀនដ៏ខ្លាំងចំពោះពួកគ្រីស្ទាន ក្រោមរជ្ជកាលដ៏ឃោរឃៅរបស់អធិរាជ ឌីអូក្លេស្យង់ (Diocletian) និង ម៉ាក់ស៊ីមៀន (Maximian)។ ទន្លេនៃឈាមគ្រីស្ទានត្រូវបានបង្ហូរ ជាពិសេសនៅក្នុងក្រុងនីកូមេឌីយ៉ា។ ឆ្នាំមួយ ក្នុងឱកាសពិធីបុណ្យកំណើត (Nativity) របស់ព្រះគ្រីស្ត មរណសាក្សីចំនួនពីរម៉ឺននាក់ត្រូវបានគេដុតសំលាប់ក្នុងព្រះវិហារមួយ (សូមមើលថ្ងៃទី២៨ធ្នូ)។ រឿងនេះបានកើតឡើងក្នុងអំឡុងពេលដែល អង់ទីមុស កំពុងកាន់តំណែងជាប៊ីស្សប។ ទោះបីជាយ៉ាងណាក៏ដោយ ការបៀតបៀនមិនបានបញ្ចប់ត្រឹមនេះទេ ប៉ុន្តែបានបន្ត ហើយគ្រីស្ទានជាច្រើនត្រូវបានគេចាប់ដាក់គុក ហើយទុកនៅទីនោះដើម្បីធ្វើទារុណកម្ម និងសម្លាប់។ សត្ត អង់ទីមុស បានដកខ្លួនទៅកាន់ភូមិ សេម៉ាណា (Semana) មិនមែនដោយសារតែលោកគេចរត់ពីមរណភាពនោះទេ ប៉ុន្តែដើម្បីបន្តការលើកទឹកចិត្តដល់ហ្វូងចៀមរបស់លោកក្នុងស្នាដៃនៃការក្លាយជាមរណសាក្សី ដើម្បីឱ្យគ្មាននរណាម្នាក់ធ្លាក់ចុះខ្សោយដោយសារការភ័យខ្លាច។


សំបុត្រមួយរបស់លោកចំពោះពួកគ្រីស្ទាននៅក្នុងគុកត្រូវបានចាប់យក ហើយបានប្រគល់ជូនអធិរាជ ម៉ាក់ស៊ីមៀន។ អធិរាជបានបញ្ជូនទាហានចំនួនម្ភៃនាក់ឱ្យទៅស្វែងរក អង់ទីមុស និងយកលោកមកជួបគាត់។ មនុស្សចំណាស់ដែលមានសក់ស និងមានឫទ្ធិវិសេស (clairvoyant) បានចេញមកជួបទាហាន នាំពួកគេទៅកាន់ផ្ទះរបស់លោក និងចាត់ទុកពួកគេដូចជាភ្ញៀវ ហើយបន្ទាប់មកទើបបង្ហាញថាលោកគឺជា អង់ទីមុស ដែលពួកគេកំពុងស្វែងរក។ ទាហានទាំងនោះ ដែលភ្ញាក់ផ្អើលចំពោះការប្រណីដ៏មិនអតា្មនិយមរបស់ អង់ទីមុស បានផ្ដល់ដំបូន្មានឱ្យលោកលាក់ខ្លួន ដោយនិយាយថាពួកគេនឹងប្រាប់អធិរាជថាពួកគេមិនអាចរកឃើញលោក។ ប៉ុន្តែ អង់ទីមុស បានឆ្លើយតបថា លោកមិនអាចឱ្យខ្លួនឯងបំពានលើបញ្ញត្តិរបស់ព្រះជាម្ចាស់ដែលហាមឃាត់ការភូតកុហកដើម្បីរក្សាអាយុជីវិតរបស់លោកបានឡើយ ហើយលោកបានទៅជាមួយទាហាន។ តាមផ្លូវ ទាហានទាំងអស់បានមកជឿលើព្រះគ្រីស្ត ហើយត្រូវបានអង់ទីមុស ធ្វើពិធីជ្រមុជទឹកអោយ ។


អធិរាជបានឱ្យធ្វើទារុណកម្មដល់ អង់ទីមុស យ៉ាងឃោឃៅអស់រយៈពេលយូរ ហើយបន្ទាប់មកបានឱ្យកាត់ក្បាលលោកដោយពូថៅ។ លោកបានថ្វាយបង្គំព្រះអម្ចាស់ ហើយបានទៅសម្រាកក្នុងសន្ដិភាពនៅដើមសតវត្សរ៍ទីបួន។