សត្តបុគ្គលនៃ ថ្ងៃទី7 ខែកញ្ញា

THE HOLY MARTYR SOZON


សត្ត មរណសាក្សី សូសុន កើតនៅក្នុងខេត្តលីកូនីយ៉ា (Lyconia)។ លោកធ្លាប់ជាអ្នកចិញ្ចឹមចៀម ហើយបានប្រតិបត្តិតាមច្បាប់ទាំងអស់របស់ព្រះជាម្ចាស់ ព្រមទាំងបានណែនាំមិត្តភក្តិ និងមនុស្សដែលជិតស្និតឱ្យចូលរួមក្នុងជំនឿដ៏វិសុទ្ធរបស់លោកផងដែរ។ ក្នុងនិមិត្តមួយ លោកត្រូវបានបង្ហាញថាលោកនឹងទទួលការឈឺចាប់ជាមរណសាក្សីដើម្បីព្រះគ្រីស្ត។ រឿងនេះកើតឡើងក្នុងរាជ្យរបស់ម៉ាកស៊ីមៀន (Maximian) ពេលដែលអភិបាលនៃខេត្តស៊ីលីស៊ី (Cilicia) ដែលបានបៀតបៀនគ្រីស្ទបរិស័ទយ៉ាងឃោរឃៅនៅក្នុងទីក្រុងពុំផេអ៊ីអូផូលីស (Pompeiopolis) ដែលនៅក្បែរនោះ។ នៅក្នុងទីក្រុងនោះ មានរូបសំណាកព្រះក្លែងក្លាយធ្វើពីមាសមួយដែលពួកអ្នកកាន់សាសនាអារក្សនិយមគោរពសក្ការៈ។ សូសុន បានទុកហ្វូងចៀមរបស់លោក ហើយធ្វើដំណើរទៅកាន់ទីក្រុងនោះ ចូលទៅក្នុងវិហារ (temple) របស់ពួកអារក្សនិយម ហើយបានបំបាក់ដៃរូបសំណាកមាសនោះ។ លោកបានកិនវាឱ្យបែកជាបំណែកតូចៗ ហើយចែកជូនដល់ជនក្រីក្រ។ រឿងនេះបានបង្កឱ្យមានការហ្វឹកហ្វរយ៉ាងខ្លាំង ហើយពួកអារក្សនិយមបានស្វែងរកអ្នកដែលមានទោសក្នុងរឿងនេះ។ ដើម្បីកុំឱ្យអ្នកដទៃត្រូវទទួលទារុណកម្មដោយសារតែសកម្មភាពរបស់លោក សូសុន បានដើរទៅរកអភិបាល ហើយបានប្រកាសខ្លួនថាជាគ្រីស្ទបរិស័ទ និងជាអ្នកដែលបានប្រព្រឹត្តិការណ៍នោះ។

ពួកអ្នកធ្វើទារុណកម្មដំបូងបានវាយដំលោក បន្ទាប់មកព្យួរលោកពីដើមឈើ ហើយកោសស្បែករបស់លោកដោយប្រើរនាស់ដែក។ នៅពេលដែលលោកជិតស្លាប់ ពួកគេបានចោលលោកទៅក្នុងអណ្តាតភ្លើង ដែលនៅទីនោះឯង សត្ត សូសុន បានបញ្ជូននូវព្រលឹងដ៏វិសុទ្ធរបស់លោកទៅថ្វាយព្រះជាម្ចាស់។ លោកបានទទួលមរណភាពប្រហែលឆ្នាំ ៣០៤ នៃគ.ស.។ អដ្ធិធាតុនៃសត្ត សូសុន មានអានុភាពបង្កើត អភូត្តហេតុអស្ចារ្យ ហើយព្រះវិហារមួយខ្នង មួយត្រូវបានសង់ឡើងដាក់ឈ្មោះតាមលោកនៅលើកន្លែងដែលមានសារីរិកធាតុនោះ។