សនី្ត មរណសាក្សី វេរ៉ា, ណាដា និង លូបូវ(ជំនឿ, សង្ឃឹម និង សេចក្តីស្រឡាញ់) និងម្តាយរបស់ពួកនាង សូហ្វៀ (ប្រាជ្ញា)
THE HOLY MARTYRS VERA, NADA AND LYUBOV (FAITH, HOPE AND LOVE) AND THEIR MOTHER SOPHIA (WISDOM)

ពួកគេទាំងអស់រស់នៅ និងទទួលទណ្ឌកម្មនៅក្នុងទីក្រុងរ៉ូម (Rome) ក្នុងរាជ្យរបស់អធិរាជជអាឌ្រីយ៉ាន (Hadrian)។ សូហ្វៀ (Sophia) គឺជាមនុស្សឆ្លាតវៃ ដូចឈ្មោះរបស់នាង។ នាងនៅមេម៉ាយ ហើយបានចិញ្ចឹមបីបាច់ខ្លួននាង និងកូនស្រីរបស់នាងឱ្យមានជំនឿគ្រីស្ទានដ៏មាំមួន។ នៅពេលដែលដៃការបៀតបៀនរបស់ជអាឌ្រីយ៉ាន លាតសន្ធឹងដល់តែលើផ្ទះដ៏មានកិត្តិយស្តរបស់សូហ្វៀ វេរ៉ា (Vera) មានអាយុត្រឹមតែ ១២ ឆ្នាំ; ណាដា (Nada) ១០ ឆ្នាំ; និង លូបូវ(Lyubov) ៩ ឆ្នាំ។ នៅពេលត្រូវបានគេនាំយកមកចំពោះមុខអធិរាជ អ្នកទាំងបួននេះបានកាន់ដៃគ្នាយ៉ាងមុតមាំ “ដូចជាកម្រងផ្កាដែលត្បាញ” ដោយភាពឱនលំទោន ប៉ុន្តែមាំមួនក្នុងការប្រកាសជំនឿរបស់ពួកគេលើព្រះគ្រីស្តជាព្រះអម្ចាស់ និងបានបដិសេធមិនថ្វាយយញ្ញបូជាទៅកាន់ព្រះក្លែងក្លាយអារតេមីស (Artemis) ឡើយ។
មុនពេលទទួលទណ្ឌកម្ម ម្តាយបានលើកទឹកចិត្តកូនស្រីរបស់នាងឱ្យអត់ធ្មត់ដល់ទីបញ្ចប់៖ “ព្រះយេស៊ូគ្រីស្ត ដែលជាកូនកំលេាះពិសេសនៅស្ថានសួគ៌ គឺជាសុខភាពនិរន្តរ៍ ភាពស្រស់ស្អាតដែលមិនអាចបកស្រាយបាន និងជីវិតអស់កល្ប។ នៅពេលដែលរាងកាយរបស់កូនត្រូវបានសម្លាប់ដោយទារុណកម្ម ព្រះនឹងបំពាក់កូនឱ្យមានភាពមិនចេះខូចខាត ហើយរបួសនៅលើរាងកាយរបស់កូននឹងភ្លឺរុងរឿងនៅលើមេឃដូចជាផ្កាយ”។
អ្នកធ្វើទារុណកម្មបានដាក់ទណ្ឌកម្មយ៉ាងឃោរឃៅលើពួកនាងម្ដងម្នាក់ ដំបូងលើ វេរ៉ា បន្ទាប់មកលើ ណាដា ហើយបន្ទាប់មកលើ លូបូវ។ ពួកគេបានវាយពួកនាង កាត់ស្បែកពួកនាង ចោលពួកនាងទៅក្នុងភ្លើង និងខ្លាញ់ក្តៅ ហើយទីបំផុតបានកាត់ក្បាលពួកនាងម្ដងម្នាក់ដោយដាវ។ សូហ្វៀ បានយករាងកាយដែលគ្មានជីវិតរបស់កូនស្រីរបស់នាងទៅក្រៅទីក្រុង ហើយបានធ្វើពិធីបុណ្យសពដ៏មានកិត្តិយស្ត។ នាងបាននៅក្បែរផ្នូររបស់ពួកគេអស់រយៈពេលបីថ្ងៃ និងបីយប់ ដោយការអធិស្ថានទៅកាន់ព្រះជាម្ចាស់។ បន្ទាប់មក នាងបានបញ្ជូនព្រលឹងរបស់នាងទៅថ្វាយព្រះជាម្ចាស់ ហើយហោះទៅកាន់ឋានសួគ៌ ដែលជាកន្លែងដែលដួងព្រលឹងដ៏មានពររបស់ពួកកូនស្រីដ៏រុងរឿងរបស់នាងកំពុងរង់ចាំនាង។
