សត្តបុគ្គលនៃ ថ្ងៃទី19 ខែកញ្ញា

THE HOLY MARTYRS TROPHIMUS, SABBATIUS AND DORYMEDON


នៅសតវត្សរ៍ទី៣ ក្នុងរាជ្យរបស់អធិរាជព្រូបុស (Probus) នៅពេលដែល លោក អាទិកុស (Atticus) កំពុងគ្រប់គ្រងទីក្រុងអង់ទីយ៉ុក (Antioch) គ្រីស្ទបរិស័ទពីរនាក់ឈ្មោះ ត្រូហ្វីមុស (Trophimus) និង សាបាទីយ៉ុស (Sabbatius) ដែលទាំងពីរជាប្រជាជនដ៏ឆ្នើម និងគួរឱ្យគោរព បានមកកាន់ទីក្រុងនោះ។ ពួកគេមកដល់ពេលដែលកំពុងតែមានពិធីបុណ្យរបស់ពួកអារក្សនិយម និងការថ្វាយយញ្ញបូជាដល់ព្រះក្លែងក្លាយអាប៉ូឡូ (Apollo) នៅក្បែរនោះ គឺនៅ ដាហ្វ្នី (Daphne)។ អាទិកុស បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាថាប្រជាជនទាំងអស់បានចូលរួមក្នុងពិធីបុណ្យនេះ។


នៅពេលដែលមានគេបានកត់សម្គាល់ឃើញថា ត្រូហ្វីមុស និង សាបាទីយ៉ុស មិនបានចូលរួមក្នុងពិធីបុណ្យនោះ គេបានប្រាប់ អាទិកុស។ អាទិកុស បាននាំពួកគេមកកាត់ក្តី ហើយនៅពេលដែលពួកគេបដិសេធមិនព្រមប្រកាសបោះបង់ព្រះគ្រីស្ត គាត់ក៏បានដាក់ទណ្ឌកម្មពួកគេម្នាក់ម្ដង។ បន្ទាប់ពីវាយ និងធ្វើទារុណកម្ម ត្រូហ្វីមុស រួច អាទិកុស បានបញ្ជូនលោកទៅកាន់តំបន់ហ្វ្រីហ្ស៊ី (Phrygia) ទៅជួប ឌីអូនីស្យុស (Dionysius) ដែលជាអ្នកធ្វើទារុណកម្មគ្រីស្ទបរិស័ទដ៏ឃោរឃៅជាងនេះទៅទៀត។


បន្ទាប់មក អាទិកុស បានដក សាបាទីយ៉ុស ពីគុក ហើយចាប់ផ្តើមចចារជាមួយលោក។ នៅពេលដែលអ្នកធ្វើទារុណកម្មសួរ សាបាទីយ៉ុស ថាតើគាត់ជានរណា និងមានឋានៈអ្វី គាត់បានឆ្លើយថា៖ «ឋានៈ និងភាពថ្លៃថ្នូរ និងស្រុកកំណើត និងកិត្តិយស និងទ្រព្យសម្បត្តិរបស់ខ្ញុំ គឺព្រះគ្រីស្ត ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ ដែលគង់រស់អស់កល្បជានិច្ច ហើយតាមរយៈទ្រង់ សកលលោកត្រូវបានកើតមាន និងត្រូវបានគ្រប់គ្រង»។ ដោយសារតែពាក្យនេះ គាត់ត្រូវបានគេវាយ ហើយត្រូវបានគេកាត់ និងខួងដោយប្រើប្រាស់ឧបករណ៍ដែក រហូតដល់ឆ្អឹងបង្ហាញចេញមកពីក្រោមសាច់។ ក្រោមទារុណកម្មទាំងនេះ គាត់ក៏បានបដក ដង្ហើមចុងក្រោយ។


នៅក្នុងតំបន់ហ្វ្រីហ្ស៊ី អ្នកធ្វើទារុណកម្ម ឌីអូនីស្យុស បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរដល់ ត្រូហ្វីមុស បន្ទាប់មកឃុំឃាំងលោកទៀតដើម្បីធ្វើទារុណកម្មធ្ងន់ជាងនេះទៅទៀត។ មានសភា (senator) ម្នាក់ឈ្មោះ ដូរីមេដូន (Dorymedon) ដែលជាគ្រីស្ទបរិស័ទដោយសម្ងាត់ បានមកកាន់គុក និងបានថែរក្សា ត្រូហ្វីមុស។ នៅពេលដែលអ្នកធ្វើទារុណកម្មដឹងពីរឿងនេះ គាត់បានចាប់ផ្តើមធ្វើទារុណកម្មពួកគេទាំងពីរតាមវិធីដូចគ្នា ហើយទីបំផុតបានចោលពួកគេទៅឱ្យសត្វពាហនៈ (wild beasts) ប៉ុន្តែសត្វពាហនៈមិនបានប៉ះពាល់ពួកគេឡើយ។ សន្ត ដូរីមេដូន ថែមទាំងបានស្រែកចំពោះខ្លាឃ្មុំមេ (she-bear) ដោយទាញត្រចៀកវា ដើម្បីឱ្យវាញាំញីគាត់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្លាឃ្មុំកាន់តែស្លូតបូត។ ទីបំផុត អ្នកធ្វើទារុណកម្មបានបញ្ជាឱ្យកាត់ក្បាលសន្ត ត្រូហ្វីមុស និង ដូរីមេដូន ដោយដាវ។

ឥឡូវនេះ ដួងព្រលឹងរបស់មរណសាក្សីដ៏វិសុទ្ធទាំងពីរនេះ កំពុងរុងរឿងនៅស្ថានសួគ៌។