សត្តបុគ្គលនៃ ថ្ងៃទី21 ខែកញ្ញា

THE HOLY APOSTLE QUADRATUS


ខ្វាដ្រាទុស (Quadratus) ជាគ្រីស្តទូតម្នាក់ក្នុងចំណោមគ្រីស្តទូតទាំង ៧០នាក់ ហើយជាសិស្សរបស់ពួកអគ្គគ្រីស្តទូត។ លោកបានផ្សព្វផ្សាយដំណឹងល្អនៅក្នុងទីក្រុងអាតេន (Athens) ហើយដំបូងធ្វើជាប៊ីស្សប (Bishop) នៃអាតេនបន្ទាប់ពីសន្ត ពូប្លីយុស (Publius) ហើយក្រោយមកទៀតធ្វើជាប៊ីស្សបនៃម៉ាហ្គនេស៊ី (Magnesia)។ ខ្វាដ្រាទុស មានការអប់រំខ្ពស់ក្នុងចំណេះដឹងលោកិយ និងមានពេញដោយព្រះគុណពីព្រះវិញ្ញាណដ៏វិសុទ្ធ (Holy Spirit)។ អ្នកសរសេរប្រវត្តិរបស់លោកបាននិយាយអំពីលោកថា៖ លោកគឺដូចជាផ្កាយព្រឹកក្នុងចំណោមពពក (ស៊ីរ៉ាក់ ៥០:៦)។ ពពកនោះគឺជាភាពងងឹតនៃសាសនាអារក្សនិយមហេលេន (Hellenic paganism) ដែលគ្មានពន្លឺនៃសក្តានុពល។ សន្ត គ្រីស្តទូត ខ្វាដ្រាទុស ដោយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ លោកបានភាយពន្លឺដល់ពួកហេលេនដូចជាពន្លឺដ៏ខ្លាំងក្លា ដែលជិះលើភាពងងឹត បំផ្លាញយញ្ញបូជាដ៏កខ្វក់ កំទេចព្រះក្លែងក្លាយ និងបំផ្លាញព្រះវិហាររបស់ពួកអារក្សដោយការអធិស្ឋានរបស់លោក។


ទោះបីជាយ៉ាងណាក៏ដោយ ភាពងងឹតតែងតែស្អប់ខ្ពើមពន្លឺ ហើយពួកអារក្សនិយមក៏ស្អប់ខ្ពើម ខ្វាដ្រាទុស ដ៏វិសុទ្ធនេះដែរ។ ដំបូងពួកគេបានគប់ដុំថ្មលើលោក ដូចជាពួកយូដាធ្លាប់បានធ្វើចំពោះសន្ត ស្តេផាន (Stephen) កាលពីមុន។ បន្ទាប់មកពួកគេបានចាប់លោកដាក់គុក ហើយមិនឱ្យអាហារដល់លោកអស់រយៈពេលយ៉ាងយូរ រហូតដល់លោកបានបញ្ជូននូវដួងព្រលឹងដ៏វិសុទ្ធរបស់លោក យាងទៅកាន់ព្រះរាជរបស់ព្រះគ្រីស្ត ដែលជាព្រះជាម្ចាស់របស់លោក។

សន្ត ខ្វាដ្រាទុស បានសរសេរ អាប៉ូឡូហ្គីយ៉ា (Apologia ការពារជំនឿ) មួយសម្រាប់គ្រីស្តសាសនា ហើយបានប្រគល់វាឱ្យអធិរាជអាឌ្រីយ៉ាន (Hadrian)។ Apologia នេះមានឥទ្ធិពលយ៉ាងខ្លាំងដល់អធិរាជដែលកាន់សាសនាអារក្សនិយម ដែលគាត់បានបញ្ជាឱ្យឈប់ដាក់ទោសគ្រីស្ទបរិស័ទដោយគ្មានមូលហេតុជាក់លាក់។ សន្ត ខ្វាដ្រាទុស បានទទួលការឈឺចាប់ក្នុងប្រហែលឆ្នាំ ១៣០ នៃគ្រិស្តសករាជ។ លោកត្រូវបានគេបញ្ចុះសពនៅក្នុងទីក្រុងម៉ាហ្គនេស៊ី (Magnesia) ដែលជាកន្លែងដែលលោកបានទទួលទណ្ឌកម្ម។