ហៀរ៉ូ ម៉ារធើរ (បូជាចារ្យ-មរណសាក្សី) ហ្វូកាស ប៊ីស្សបនៃស៊ីនូប
THE HIEROMARTYR PHOCAS, BISHOP OF SINOPE

ហ្វូកាស (Phocas) បានបង្ហាញពីគុណតម្លៃគ្រីស្ទានគ្រប់បែបយ៉ាងចាប់ពីវ័យក្មេងរបស់លោក។ ក្នុងនាមជាប៊ីស្សប នៅស្រុកកំណើតរបស់លោក គឺទីក្រុងស៊ីនូប (Sinope) នៅលើឆ្នេរសមុទ្រខ្មៅ (Black Sea) លោកបានពង្រឹងជំនឿរបស់អ្នកដែលមានជំនឿពិតប្រាកដដោយគំរូរបស់លោក និងព្រះបន្ទូលពីព្រះជាម្ចាស់ ហើយបានបំលាស់ប្តូរអ្នកគោរពព្រះក្លែងក្លាយជាច្រើនឱ្យមកកាន់ជំនឿពិតប្រាកដ។
ពួកអារក្សនិយមដែលមានចិត្តកាចសាហាវបានក្រោធខឹងយ៉ាងខ្លាំងនឹង ហ្វូកាស ដ៏វិសុទ្ធនេះ។ តាមរយៈនិមិត្ត (vision) ដែលព្រះអម្ចាស់បានប្រទានឱ្យលោក លោកបានឃើញមុនពីការទទួលមរណភាពរបស់ខ្លួនលោក៖ ហ្វូកាស បានឃើញសត្វព្រាបស ហោះចុះមកពីស្ថានសួគ៌ ដោយពាំកម្រងផ្កាដ៏ស្រស់ស្អាតមួយក្នុងជំពូករបស់វា ហើយបានដាក់កម្រងផ្កានោះលើក្បាលរបស់លោក។ ហើយ ហ្វូកាស បានឮសម្លេងមួយថា៖ «កែវរបស់អ្នកពោរពេញហើយ ហើយអ្នកគួរតែផឹកវា!»។ ពីនិមិត្តនេះ អ្នកដែលផ្គាប់ព្រះហរទ័យព្រះជាម្ចាស់ (God-pleaser) នេះ បានដឹងថាលោកនឹងទទួល រងទុក្ខដើម្បីព្រះគ្រីស្តឆាប់ៗនេះ។ លោកមិនបានភ័យខ្លាចទេ ប៉ុន្តែដោយការដឹងគុណចំពោះព្រះជាម្ចាស់ លោកបានរៀបចំខ្លួនឯងសម្រាប់ការឈឺចាប់។
មិនយូរប៉ុន្មានក្រោយមក មេដឹកនាំម្នាក់ឈ្មោះ អាហ្វ្រីកានុស (Africanus) បាននាំ ហ្វូកាស មកសួរចម្លើយ ហើយបានដាក់ទណ្ឌកម្មដល់លោកយ៉ាងឃោរឃៅ។ អ្នកធ្វើទារុណកម្មបានវាយ និងធ្វើឱ្យរបួសរាងកាយរបស់លោកទាំងមូល ហើយបន្ទាប់ពីឃុំឃាំងមួយរយៈ គេក៏បានចោលលោកទៅក្នុងទឹកកំពុងពុះ ដែលនៅទីនោះឯង ទាហានដ៏ក្លាហានរបស់ព្រះគ្រីស្តនេះបានបញ្ជប់នូវជីវិតលោកិយ ហើយបានទៅគង់នៅក្នុងភាពអំណររបស់ព្រះអម្ចាស់របស់លោក។ ហ្វូកាស បានទទួលទារុណកម្មក្នុងរាជ្យរបស់អធិរាជត្រាចាន់ (Trajan)។
