សត្តបុគ្គលនៃ ថ្ងៃទី23 ខែកញ្ញា

THE CONCEPTION OF SAINT JOHN THE BAPTIST


នៅថ្ងៃនេះ យើងអបអរចំពេាះ ការអាណិតស្រឡាញ់ អព្ភូតហេតុអស្ចារ្យ និងប្រាជ្ញា របស់ព្រះជាម្ចាស់៖ ការអាណិតស្រឡាញ់របស់ទ្រង់ចំពោះឪពុកម្តាយដ៏មានជំនឿមុតមាំ និងសុចរិតរបស់សត្ត យ៉ូហាន គឺលោក ហ្សាការី (Zacharias) និង អេលីសាបេត (Elizabeth) ដែលជាមនុស្សវ័យចំណាស់ ដែលពួកគេបានប្រាថ្នានិង សុំអង្វរព្រះជាម្ចាស់ អោយប្រទានកូនដល់ពួកគាត់ ពេញអស់មួយជីវិតមកហើយ; អព្ភូតហេតុអស្ចារ្យរបស់ទ្រង់ គឺការចាប់កំណើតរបស់សត្តយ៉ូហាន​ ក្នុងផ្ទៃពោះដ៏ចាស់ជរារបស់អេលីសាបេត; និងប្រាជ្ញារបស់ទ្រង់ ក្នុងការរៀបចំផែនការសង្គ្រោះមនុស្សជាតិ។ 


ព្រះជាម្ចាស់មានគោលបំណងពិសេសយ៉ាងខ្លាំងសម្រាប់យ៉ូហាន៖ ពោលគឺឱ្យគាត់ក្លាយជាព្យាការី (Prophet) និងអ្នកនាំមុខ (Forerunner) របស់ព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះពិភពលោក។ តាមរយៈទេវទូត (angels) របស់ទ្រង់ ព្រះជាម្ចាស់បានប្រកាសពីកំណើតរបស់ អ៊ីសាក (Isaac) ដល់ សារ៉ា (Sarah) ដែលមិនអាចមានកូន និងពីកំណើតរបស់សាំសុន (Samson) ដល់ភរិយាដែលមិនអាចមានកូនរបស់ ម៉ានោអា (Manoah) និងយ៉ូហានអ្នកនាំមុខនេះ ដល់លោក ហ្សាការី និង អេលីសាបេត ដែលមិនអាចមានកូនដែរ។ ទាំងអស់នេះគឺជាអ្នកដែលទ្រង់មានគោលបំណងពិសេសសម្រាប់ពួកគេ ហើយទ្រង់បានប្រកាសទំនាយពីកំណើតរបស់ពួកគេតាមរយៈទេវទូតរបស់ទ្រង់។


តើកូនៗអាចកើតពីឪពុកម្តាយចំណាស់បានយ៉ាងដូចម្តេច? ប្រសិនបើនរណាម្នាក់ចង់យល់ពីរឿងនេះ គេមិនគួរសួរមនុស្សអំពីវាឡើយ ពីព្រោះមនុស្សមិនអាចដឹងទេ; ហើយគេក៏មិនគួរសិក្សាពីវាតាមរយៈច្បាប់ធម្មជាតិដែរ ពីព្រោះរឿងនេះគឺលើសពីច្បាប់ធម្មជាតិ។ ផ្ទុយទៅវិញ គេគួរតែបែរទស្សន៍របស់គេទៅលើ ព្រះចេស្ដានៃព្រះដ៏មានមហិទ្ធិឫទ្ធិ (Almighty God) ដែលបានបង្កើតសកលលោកទាំងមូលដោយមិនត្រូវការអ្វីទាំងអស់ (from nothing) ហើយដែលមិនបានត្រូវការឪពុកម្តាយ — ចំណាស់ ឬក្មេងឡើយ — ដើម្បីបង្កើតមនុស្សដំបូងគេ គឺ អាដាំ (Adam)។ ជំនួសការងើយឆ្ងល់អំពីហេតុការណ៍នេះ ចូរយើងថ្លែងអំណរគុណ​ដល់ព្រះជាម្ចាស់ ដែលជារឿយៗបង្ហាញព្រះចេស្តា ការអាណិតស្រឡាញ់ និងប្រាជ្ញារបស់ទ្រង់ដល់យើងតាមរបៀបដែលលើសពីច្បាប់ធម្មជាតិ — ដែលបើគ្មានអព្ភូតហេតុអស្ចារ្យពិសេសរបស់ព្រះជាម្ចាស់ទេ យើងនឹងត្រូវបានឃុំ ឃាំង​ និង ធ្លាក់ចុះក្នុងភាពអស់សង្ឃឹម និងភេ្លចនឹកគិតដល់ព្រះជាម្ចាស់។