សត្តបុគ្គលនៃ ថ្ងៃទី25 ខែកញ្ញា

 THE VENERABLE EUPHROSYNE


សន្តី អេហ្វ្រូស៊ីន (Euphrosyne) គឺជាកូនស្រីរបស់លោក ផាហ្វនូទីអុស (Paphnutius) ដែលជាមនុស្សមានទ្រព្យ និងមានឋានៈខ្ពង់ខ្ពស់នៅក្រុងងអាឡិចសង់ឌ្រី (Alexandria)។ ឪពុកម្តាយរបស់នាងដែលគ្មានកូន បានសុំកូនពីព្រះជាម្ចាស់ដោយការអធិស្ឋាន ហើយពួកគេក៏បានទទួលបាននាង។ ឪពុកម្តាយដ៏ស្មេាះស្ម័កនឹងជំនឿបានចិញ្ចឹមកូនស្រីរបស់ពួកគេក្នុងជំនឿគ្រីស្ទាន។

ដោយមិនចង់រៀបអាពាហ៍ពិពាហ៍ កុមារីអេហ្វ្រូស៊ីន បានលាក់ខ្លួនពីឪពុក ដោយស្លៀកពាក់ខោអាវបុរស ហើយបង្ហាញខ្លួនចំពោះមេសង្ឃស្ថាន (abbot) នៃសង្ឃស្ថានមួយថាខ្លួនជា​មនុស្ស​កម្រៀវ (eunuch) របស់អធិរាជថេអូដុស (Theodosius) ដោយដាក់ឈ្មោះថា ស្មារ៉ាក់ដុស (Smaragdus)។ មេសង្ឃស្ថានបានទទួលនាង ហើយប្រគល់នាងឱ្យលោកគ្រូអាហ្គាពីទុស (Agapitus) ជាអ្នកដឹកនាំខាងព្រលឹងវិញ្ញាណ។ ដោយសារការតមអាហារ និងការប្រតិបត្តិជាឣ្នកបួសដ៏តឹងរឹង (asceticism) និងដោយការអធិស្ឋាន ស្មារ៉ាក់ដុស បានឈានមុខគេក្នុងសង្ឃស្ថាននោះយ៉ាងឆាប់រហ័ស។

នៅពេលដែលនាងបានបំពេញការប្រតិបត្តិដ៏តឹងរ៉ឹងអស់រយៈពេល ៣៨ ឆ្នាំ ឪពុករបស់នាងគឺ ផាពនូទីអុស បានមកលេងសង្ឃស្ថាននោះ ហើយមេសង្ឃស្ថានបានបង្គាប់ឱ្យគាត់ទៅរក ស្មារ៉ាក់ដុស សម្រាប់ការអធិស្ឋាន និងការណែនាំ។ ស្មារ៉ាក់ដុស បានស្គាល់ ផាពនូទីអុស ប៉ុន្តែ ផាពនូទីអុស មិនស្គាល់ ស្មារ៉ាក់ដុស ឡើយ។ នៅពេលដែលឪពុកបានសារភាពពីការឈឺចាប់ចំពោះកូនស្រីដែលបានបាត់បង់របស់គាត់ ស្មារ៉ាក់ដុស បានប្រាប់គាត់កុំឲ្យអស់សង្ឃឹម ពីព្រោះគាត់នឹងបានជួបកូនស្រីរបស់គាត់ម្តងទៀតក្នុងជីវិតនេះ ហើយបានសុំឱ្យគាត់មកវិញក្នុងរយៈពេលបីថ្ងៃ។

នៅពេលដែល ផាពនូទីអុស មកដល់ម្តងទៀត ស្មារ៉ាក់ដុស កំពុងឈឺធ្ងន់នៅលើគ្រែ។ អ្នកដែលកំពុងឈឺជិតស្លាប់បាននិយាយទៅកាន់ ផាពនូទីអុស ថា៖ «ខ្ញុំគឺ អេហ្វ្រូស៊ីន កូនស្រីរបស់លោក; លោកគឺជាឪពុករបស់ខ្ញុំ!»។ ឪពុកមិនអាចដឹងខ្លួនបានអស់រយៈពេលយូរ ដោយសារតែការភ្ញាក់ផ្អើលខ្លាំងរបស់គាត់។ បន្ទាប់មក អេហ្វ្រូស៊ីន ដ៏មានពរ ក៏បានបញ្ជប់នូវដង្ហើមចុងក្រោយ ហើយឪពុករបស់នាងក៏យំយែងលើនាង។

បន្ទាប់ពីធ្វើពិធីបុណ្យសពនាងរួច ផាពនូទីអុស បានចូលសង្ឃស្ថានដោយខ្លួនឯង ហើយបានតាំងទីលំនៅនៅក្នុងកុដ (cell) របស់កូនស្រីដ៏វិសុទ្ធរបស់គាត់ ដែលបានសោយទិវង្គត។ បន្ទាប់ពីបួសអស់រយៈពេល ១០ ឆ្នាំ ផាពនូទីអុស ក៏បានសោយទិវង្គតទៅកាន់ព្រះអម្ចាស់ដែរ។