សន្ត យ៉ូហាន ទេវវិទូ គ្រីស្ទទូត និងឣ្នកប្រកាសដំណឹងល្អ
SAINT JOHN THE THEOLOGIAN, APOSTLE AND EVANGELIST

យ៉ូហាន (John) គឺជាកូនរបស់ សេបេដេ (Zebedee) ជាអ្នកនេសាទត្រី និង សាឡូម៉េ (Salome) ជាកូនស្រីរបស់លោកយ៉ូសែប (Joseph) ដែលជាគូដណ្ដឹងរបស់ទេអូតូកូស (Theotokos – មាតានៃព្រះជាម្ចាស់)។ ដោយត្រូវបានព្រះអម្ចាស់យេស៊ូកេាះហៅ យ៉ូហាន បានចាកចេញពីឪពុក និងសំណាញ់នេសាទត្រីរបស់គាត់ភ្លាមៗ ហើយជាមួយនឹងបងប្រុសលោកឈ្មោះ យ៉ាកុប (James) បានដើរតាមព្រះគ្រីស្ត។ ចាប់ពីពេលនោះមក គាត់មិនបានបែកចាកពីព្រះអម្ចាស់របស់គាត់ឡើយ រហូតដល់ទីបញ្ចប់។
ជាមួយនឹងពេត្រុស (Peter) និងយ៉ាកុប គាត់បាននៅក្បែរព្រះអម្ចាស់នៅពេលដែលទ្រង់បានធ្វើឱ្យកូនស្រីរបស់យ៉ៃរ៉ូស (Jairus) រស់ឡើងវិញ និងពិធីប្រែរូបរបស់ព្រះអម្ចាស់ (Transfiguration)។ នៅពិធីអាហារពេលល្ងាច ចុងក្រោយ (Last Supper) គាត់បានផ្អៀងក្បាលលើទ្រូងរបស់ព្រះយេស៊ូ។ នៅពេលដែលសាវ័កដទៃទាំងអស់បានចាកចេញពីព្រះអម្ចាស់ដែលត្រូវគេឆ្កាង យ៉ូហាន និងទេអូតូកូស នៅតែនៅចាំក្រោមឈើឆ្កាងរបស់ទ្រង់។ ដោយតាមការស្ដាប់បង្គាប់តាមព្រះអម្ចាស់ គាត់បានធ្វើជាកូនប្រុសដល់ ទេអូតូកូស ហើយបានបម្រើ និងថែរក្សានាងដោយប្រុងប្រយ័ត្នរហូតដល់ថ្ងៃ គង់លក់របស់ព្រះមាតា ទេអូតូកូស Dormition (ការទៅនៅឋានសួគ៌របស់នាង)។
បន្ទាប់ពីពិធីគង់លក់ Dormition យ៉ូហាន បាននាំសិស្សរបស់គាត់ឈ្មោះ ប្រូគ័រ (Prochorus) ទៅផ្សព្វផ្សាយដំណឹងល្អនៅតំបន់អាស៊ី (Asia Minor)។ គាត់បានរស់នៅ និងបម្រើការងារភាគច្រើននៅក្រុងអេផេសូរ (Ephesus)។ តាមរយៈការផ្សព្វផ្សាយដ៏ប្រកបដោយការបំផុសគំនិត និងឣព្ភូត ហេុតអស្ចារ្យ គាត់បានបំលាស់ប្តូរមនុស្សជាច្រើនឱ្យមកកាន់គ្រីស្តសាសនា ហើយបានធ្វើឱ្យសាសនាឣារក្សនិយមរញ្ជួយយ៉ាងខ្លាំង។
ពួកឣារក្សនិយមដែលក្រោធខឹងបានចងគាត់ ហើយបញ្ជូនគាត់ទៅក្រុងរ៉ូម (Rome) ដើម្បីជួបអធិរាជដូមេសៀន (Dometian)។ ដូមេសៀនបានធ្វើទារុណកម្ម និងវាយដំគាត់ ប៉ុន្តែទាំងពិសដ៏ជូរចត់ដែលគេឱ្យគាត់ផឹក ទាំងប្រេងកំដៅដែលគេចោលគាត់ទៅក្នុងនោះ មិនបានធ្វើឱ្យគាត់រងគ្រោះឡើយ។ រឿងនេះធ្វើឱ្យអធិរាជភ័យខ្លាច ហើយគិតថាគាត់ជាមនុស្សមានជីវិតឣមតៈ ដូមេសៀនបាននិរទេសគាត់ទៅកោះប៉ាតម៉ុស (Patmos)។ នៅទីនោះ សន្ត យ៉ូហាន បានបំលាស់ប្តូរមនុស្សជាច្រើនឱ្យមកកាន់គ្រីស្តសាសនាដោយពាក្យសំដី និងឣព្ភូត ហេតុអស្ចារ្យ ហើយបានពង្រឹងព្រះសហគមន៍របស់ព្រះជាម្ចាស់ឱ្យមាំមួន។ គាត់ក៏បាននិពន្ធដំណឹងល្អ (Gospel) និងវិវរណៈ (Revelation) របស់គាត់នៅលើកោះប៉ាតម៉ុសផងដែរ។
នៅក្នុងរាជ្យរបស់អធិរាជនេរ៉ូ (Nero) ដែលបានផ្តល់សេរីភាពដល់អ្នកទោសទាំងអស់ យ៉ូហានបានត្រឡប់មកក្រុងអេផេសូវិញ ដែលគាត់បានរស់នៅមួយរយៈពេល ដើម្បីពង្រឹងការងារដែលគាត់បានចាប់ផ្តើមពីមុន។ គាត់មានអាយុជាងមួយរយឆ្នាំពេលដែលគាត់បានទៅកាន់ព្រះអម្ចាស់។ នៅពេលដែលសិស្សរបស់គាត់បើកផ្នូររបស់គាត់ក្រោយមក ពួកគេមិនបានឃើញរាងកាយរបស់គាត់ទេ។ រាល់ថ្ងៃទី ៨ ខែឧសភា ធូលីដ៏ល្អ ក្រអូប និងមានអានុភាពព្យាបាល បានផុសចេញពីផ្នូររបស់គាត់។
បន្ទាប់ពីជីវិតដ៏យូរអង្វែង លំបាក និងពេញដោយផលផ្លែរ ដល់ផែនដី សិស្សដ៏ជាទីស្រឡាញ់របស់ព្រះគ្រីស្តនេះ ដែលជា គោលសរសរ ដ៏ពិតប្រាកដរបស់ព្រះសហគមន៍ បានទៅគង់នៅក្នុងភាពឣំណររបស់ព្រះអម្ចាស់របស់គាត់។
